ក្រោយត្រៀមជ្រើសបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៥ ខេត្ដ ៤ នេះក៏អាចនឹងមានផ្លូវល្បឿនលឿនថ្មីឆ្លងកាត់នាពេលខាងមុខ
Bunthoeun KoemJUNE 14 20231.3 K views

កាលពីដើមខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាអាចនឹងបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាន ដែលរួមមានខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដរតនៈគិរី និងខេត្ដមណ្ឌលគិរី។ ការបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចលើខេត្ដទាំងនេះ គឺក្នុងគោលបំណងគាំទ្រដល់វិស័យកសិ-ឧស្សាហកម្មដែលមាន។

148498ea 7b3c 4f20 B783 Aaf41b131f0f

យ៉ាងណាក្រៅពីការត្រៀមបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចខាងលើ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានបង្ហើបពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៤ ឆ្លងកាត់ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដរតនៈគិរី និងខេត្ដមណ្ឌលគិរីផងដែរ។ ដោយផ្លូវនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលទៅលក់កាន់តែងាយស្រួលជាងមុន។

យោងតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត កាលពីថ្ងៃទី៧ ខែមិថុនា បានបញ្ជាក់ដូច្នេះថា “ខ្ញុំចេះតែបិទភ្នែកស្រមើលស្រមៃ (ផ្លូវល្បឿនលឿនទី៤) ថាអាចចេញពីភ្នំពេញទៅក្រចេះ ពីក្រចេះទៅស្នួល និងទៅមណ្ឌលគិរី ទៅសែនមនោរម្យ ចេញពីសែនមនោរម្យទៅកោះញ៉ែក ចេញពីកោះញ៉ែកទៅបានឡុង ចេញពីបានឡុងត្រឡប់មកស្ទឹងត្រែង អូរពងមាន់ ទៅព្រះវិហារ ចេញពីព្រះវិហារតមកសៀមរាប និងត្រឡប់មកភ្នំពេញវិញ។

ឯកឧត្ដមបន្ដថា គម្រោងរបស់យើងតាមពិតគឺមានផែនការអ៊ីចឹងមែន គឺគ្រោងធ្វើផ្លូវល្បឿនលឿននេះនៅជុំវិញប្រទេសកម្ពុជាតែម្ដង។ ប៉ុន្ដែទោះជាយ៉ាង សម្រាប់គម្រោងនេះឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល នៅមិនទាន់បញ្ជាក់ថា ចាប់ផ្ដើមធ្វើការសិក្សាសាងសង់នៅពេលណាឲ្យជាក់លាក់នៅឡើយនោះទេ៕

310575990 420009353637246 7054174770175224042 N

F Et Qac Vvea M12q K (3)

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia