ឯកឧត្ដម ស៊ុន ចាន់ថុល បង្ហើបទំហំទឹកប្រាក់ដែលចំណាយលើផ្លូវល្បឿនលឿនភ្នំពេញ-បានវិត ខណៈការដ្ឋានអាចនឹងបើកឆ្នាំ២០២៣
Bunthoeun KoemNOVEMBER 10 2022596 views

នៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងជឹកជញ្ជូន បានប្រាប់ពីថវិកាសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត ដោយគចំណាម្រោងនេះត្រូវចំណាយទឹកប្រាក់ប្រមាណ ១៦៣៨លានដុល្លារ ។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើឯឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា ផ្លូវល្បឿនលឿននេះមានប្រវែង១៣៨គីឡូម៉ែត្រ មានស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ទាំងស្ពានទាំងផ្លូវប្រហែល៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងទុកគឺ១៦៣៨ លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុដែល ផ្លូវនេះគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»

ក្នុងនោះដែរឯកឧត្តមក៏បានបន្តថាដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនពី ភ្នំពេញទៅក្រុងបាវិតនេះ និងធ្វើឱ្យបានរួចរាល់ដំណាលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកម៉ុកបៃ ដើម្បីធ្វើការតភ្ជាប់ជាមួយផ្លូវ​ល្បឿនលឿនរបស់កម្ពុជា។

តាមបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន៕

314131087 440866661557667 1559933586500273228 N

2e3b0f09 B193 48da 8312 3e59c1e13e55

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia