បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងយកចិត្ដទុកដាក់នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចថា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក ផ្លូវអាកាស ស្ពាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។ ក្នុងនោះដែរឃើញខេត្ដស្វាយរៀង និងខេត្ដសៀមរាប បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនផងដែរ ដែលតភ្ជាប់ជាមួយរាជធានីភ្នំពេញ ខណៈគម្រោងផ្លូវល្បឿនលឿនទៅខេត្ដស្វាយរៀង (ភ្នំពេញ-បាវិត) នឹងចាប់ផ្ដើមបើកការដ្ឋាភិបាលនៅឆ្នាំ២០២៣ខាងមុខ។
ដោយឡែក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាបវិញ តាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាបច្ចុប្បន្នបានក្រុមហ៊ុនចំនូន ៤ បានស្នើសុំនៅក្នុងការសិក្សាសាងសង់ផងដែរ ហើយឯកឧត្ដមទេសរដ្ឋមន្រ្ដីបង្ហាញការជឿជាក់ថាគម្រោងផ្លូវនេះ នឹងលេចចេញរូបរាងនៅពេលខាងមុខ។
យ៉ាងណាក្រៅពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវដែលទៅជាមួយផងដែរ។ ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាណរកម្មក្នុងតំបន់ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក កំពង់ផែ ព្រមទាំងមានគម្រោងសាងសង់ផ្លូវ ស្ពាន ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនពីភ្នំពេញទៅបាវិត ផ្លូវដែកភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅប៉ោយប៉ែតផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន