មានអ្នកយល់ច្រឡំច្រើន! ពន្ធដារពន្យល់ពីការគិតពន្ធលើចំណេញមូលធនខណៈពន្ធអនុវត្តឆ្នាំក្រោយនេះ
Toeuy HongSEPTEMBER 19 20232.8 K views

កាលពីពេលថ្មីៗនេះ អគ្គនាយដ្ឋានពន្ធដាបានផ្សាយផ្ទាល់លើហ្វេសប៊ុកផេកស្ដីពីការយល់ដឹងពីពន្ធដារដោយក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារតាមរយៈឯកឧត្ដម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាក៏បានបង្ហើបពីការបង់ពន្ធលើចំណេញមូលធនដែលគ្រោងនឹងអនុវត្តន៍នៅឆ្នាំ២០២៤ខាងមុខនេះ។

 

ជុំវិញការបង់ពន្ធលើចំណេញមូលធនដែលគ្រោងនឹងអនុវត្តន៍នៅឆ្នាំក្រោយនេះដែរ មានបងប្អូនពលរដ្ឋខ្មែរយើងរអ៊ូថាត្រូវបានពន្ធច្រើនពេកលើប្រាក់ចំណេញមូលធន( Capital gain)ដែលបានមកពីការលក់អចលនទ្រព្យនិងទ្រព្យផ្សេងៗទៀត។

 

ទាក់ទងនឹងការគិតពន្ធលើចំណេញមូលធន ឯឧត្ដម គង់ វិបុល បានមានប្រសាសន៍ថានៅប៉ុន្មានឆ្នាំចុងក្រោយនេះអគ្គនាយដ្ឋានពន្ធដារបានសិក្សាពីប្រទេសផ្សេងៗហើយក៏បានត្រៀមខ្លួនរួចរាល់ហើយនូវការដាក់ឲ្យអនុវត្តន៍នូវពន្ធលើចំណេញមូលធននៅឆ្នាំ២០២៤ខាងមុខនេះ។

 

ចំពោះការគិតពន្ធ ឯឧត្ដមបានបញ្ជាក់ថាប្រសិនបើពរដ្ឋខ្មែរលក់អចលនទ្រព្យទៅខាតឬរួចខ្លួនគឺមិនតម្រូវឲ្យបង់ពន្ធលើចំណេញមូលធនឡើយពោលគឺពន្ធលើចំណេញមូលធនរដ្ឋគិតពន្ធតែនៅពេលអ្នកលក់អចលនទ្រព្យបានចំណេញប៉ុណ្ណោះ។

 

ឯកឧត្ដមបានបន្ថែមទៀតថាចំពោះការគិតពន្ធនេះគឺយកតែ២០%បន្ទាប់ពីការកាត់កងដែលរដ្ឋអនុញ្ញាតឲ្យកាត់កង៨០%ហើយ ដូច្នេះបើគិតទៅគឺស្មើនឹង៤%ប៉ុណ្ណោះ ប៉ុន្ដែត្រង់នេះពលរដ្ឋខ្មែរយើងមានការយល់ច្រឡំច្រើន។

 

ឯកឧត្ដមបានលើកឧទាហរណ៍ថា បើអ្នកលក់អចលនទ្រព្យមួយកន្លែងតម្លៃ១លានដុល្លារ ដោយមិនមានបញ្ជីស្នាមអ្វីសោះ ដូច្នេះអគ្គនាយដ្ឋានពន្ធដារមិនដឹងថាយកមូលដ្ឋានគិតពន្ធបែបណានោះទេ។ ប៉ុន្ដែនៅក្នុងច្បាប់និងបទប្បញ្ញត្តិបានអនុញ្ញាតថាបើលក់អចលនទ្រព្យ១លានដុល្លារកាត់កង៨០%ស្មើនឹង៨០ម៉ឺនដុល្លារចេញ។ ហើយទុក២០ម៉ឺនដុល្លារគុណនឹង២០% ដូច្នេះស្មើ៤ម៉ឺនដុល្លារ។ ដូច្នេះបើលក់អចលនទ្រព្យតម្លៃ១លានដុល្លារ គឺអ្នកត្រូវបង់ពន្ធលើចំណេញមូលធនតែ៤ម៉ឺនដុល្លារប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia