អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ជាផ្លូវការទេ ខណៈអ្នកចង់ធ្វើថ្មីត្រូវភ្ជាប់ឯកសារទាំងនេះ
ធី ស្រីល័ក្ខAUGUST 28 2026378 views

តើលោកអ្នកដឹងទេថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ជាផ្លូវការទេ។ ហេតុនេះហើយ សម្រាប់លោកអ្នកដែលដឹងថាអត្តសញ្ញាណបណ្ណខ្លួនឯងជិតផុតសុពលភាពសូមរួសរាន់ទៅធ្វើថ្មីដើម្បីទទួលបានអត្តសញ្ញាណបណ្ណសម្រាប់ប្រើប្រាស់។

 

ជាក់ស្តែង យោងតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ច្បាស់ៗពាក់ព័ន្ធនឹង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសពុលភាព គឺមិនមានការផាកពិន័យនោះទេ។ ហើយសម្រាប់ពលរដ្ឋដែលមានអត្តសណ្ណាបណ្ណខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ បើចង់ធ្វើថ្មីត្រូវមានឯកសារភ្ជាប់ដូចខាងក្រោមនេះ៖

 

. អត្តសណ្ណាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាពឬមានសុពលភាពតិចជាង ១៨០ថ្ងៃ

. ករណីមានការផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម ឬលិខិតបញ្ជាក់ទីលំនៅនៃអាសយដ្ឋានថ្មីៗ។

 

ក្នុងនោះទីតាំងផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានច្រើនជម្រើសសម្រាប់ពលរដ្ឋជ្រើសរើសទៅធ្វើ ដូចជា ប៉ុស្តិ៍នគរបាល ឬអធិការដ្ឋាន ឬស្នងការដ្ឋាននគរបាល នៃទីលំនៅអចិន្ត្រៃយ៍ ដោយពុំចាំបាច់ទៅកាន់ទីស្នាក់ការអ៉ីអន ឬនាយកដ្ឋានទេ។

7e89c6ba Ec7a 487b A9e5 048db0a44aaf.jpg

គួរបញ្ជាក់ថា ករណីមិនមានការកែតម្រូវទិន្នន័យឬផ្លាស់ប្តូរអាសយដ្ឋានលើសន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ មន្ត្រីមានសមត្ថកិច្ចមិនត្រូវទាមទារឯកសារបន្ថែមផ្សេងទៀតឡើយ (លើកលែងតែករណីសង្ស័យថា ជននោះជាជនបរទេសដែលកាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ឬពុំមានឯកសារសម្អាងច្បាស់លាស់ថាជាពលរដ្ឋខ្មែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia