គួរមានខ្លះក្នុងដៃ! អ្នកជំនាញថៃបង្ហើបពីហេតុផលសំខាន់មួយអ្នកគួរវិនិយោគលើមាសអំឡុងពេលនេះ
Toeuy HongSEPTEMBER 25 2023309 views

មាសគឺជារបស់មួយដែលអ្នកវិនិយោគចូលចិត្តវិនិយោគអំឡុងពេលមានវិបត្តិ ជាពិសេសវិបត្តិសេដ្ឋកិច្ចជាដើមព្រោះមាសគឺត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពសម្រាប់យកទៅធ្វើការដោះដូរនៅក្នុងការធ្វើជំនួញពេលមានវិបត្តិរូបិយប័ណ្ណគេលែងត្រូវការ។  

 

គិតត្រឹមថ្ងៃនេះហាងឆេងមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ១៩២២ដុល្លារក្នុងមួយអោន(ស្មើនឹង២៣១៥ដុល្លារក្នុងមួយតម្លឹង។ ចំណែកហាងឆេងនៅស្រុកខ្មែរយើងមានមានតម្លៃ២៣០ដុល្លារក្នុងមួយជី។

 

បើយោងតាមការចុះផ្សាយរបស់ Bongkok Post លោក Sirapat Kaoteera អ្នកហ្វឹកហាត់និងជាអ្នកប្រឹក្សាផ្នែកវិនិយោគឯកជនរបស់ធនាគារ Krungsri បានឲ្យដឹងថាមូលហេតុដែលអ្នកគួរវិនិយោគលើមាសគឺដោយសារមាសអាចប្រឆាំងនឹងអតិផរណាបាន

 

លោកបានលើកឡើងថា បើអ្នកក្រឡេកមើលទៅតម្លៃមាសនាច្រើនឆ្នាំកន្លងទៅប្រមាណជាមួយទសវត្សកន្លងទៅនេះ មាសវាតម្លៃ៤៨៥០បាតដែលមានន័យថាការវិនិយោគលើមាសគឺបានផលចំណេញចំនួន១៩%។ ត្រង់នេះបើធៀបនឹងការដាក់លុយនៅធនាគារក្នុងគណនីសន្សំមានកាលកំណត់( Fixed Deposit) បានអត្រាការប្រាក់ត្រឹមតែ០.៥ទៅ១.៥%ប៉ុណ្ណោះក្នុងមួយឆ្នាំ។

 

លោកបានបន្តទៀតថាការវិនិយោគលើមាសគឺល្អជាពិសេសអំឡុងពេលមានវិបត្តិដូចជាសង្រ្គាមជាដើម។ ដូច្នេះបើអ្នកជាអ្នកវិនិយោគ អ្នកគួរកត់ចូលមាសនៅក្នុងបញ្ជីវិនិយោគរបស់អ្នកដើម្បីធ្វើពិពិធកម្មវិនិយោគនិងកាត់បន្ថយហានិភ័យ។

 

 គួរបញ្ជាក់ផងដែរថាមានហេតុផលធំៗ៣ ដែលអ្នកគួរវិនិយោគលើមាសគឺទីមួយ វាអាចប្រឆាំងអតិផរណា ហើយទី២គឺមាសគឺជាទ្រព្យមួយដែលងាយស្រួលក្នុងការទិញលក់ពេលអ្នកជួបបញ្ហាលុយកាក់អាចលក់មាសបានភ្លាមៗ។ ចំណែកទី៣គឺមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពដែលអ្នកអាចបំបែកលុយខ្លះមកវិនិយោគ ចៀសវាងវិនិយោគដាក់លុយច្រើននៅកន្លែងតែមួយអាចធ្វើឲ្យមានហានិភ័យខ្ពស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia