កាលពីពេលកន្លងមកយើងបាននាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃទាបបំផុត នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៥។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញវិញម្ដង ថាមានតំបន់ណាខ្លះ ហើយមានតម្លៃប៉ុន្មានខ្លះ?
បើយោងតាមរបាយការណ៍វាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ តំបន់ដីធ្លីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញរួមមាន៖
១. សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង៖ តម្លៃចន្លោះពី ៤ ៤០០ ដុល្លារទៅ ៨ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។
២. សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង៖ តម្លៃចន្លោះពី ៤ ១០០ ដុល្លារទៅ ៧ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។
៣. សង្កាត់ផ្សារកណ្ដាល(១,២) ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ៦០០ ដុល្លារទៅ ១០ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។
៤. សង្កាត់ផ្សារថ្មី (១,២,៣) ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ៦០០ ដុល្លារទៅ ១១ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។
៥. សង្កាត់ចតុមុខ ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ៣០០ ដុល្លារទៅ ៧ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។
សម្រាប់លោកអ្នកដែលចង់ទិញដីឬអចលនវត្ថុផ្សេងៗទៀតនៅភ្នំពេញ ឬតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន KH25 Property Co., Ltd ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យជាច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 087 207 308 | 092 207 308៕



