ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលចំនួន 8 ម៉ាក របស់យូនីលីវើ នៅព្រះរាជាណាចក្រកម្ពុជា
Daneth Mech•NOVEMBER 9 2026•

Photo 2026 11 09 08 53 39

 

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ឬ UNILEVER (CAMBODIA) LIMITED លើផលិតផលចំនួន 8​ ម៉ាក របស់យូនីលីវើ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖

1.     BREEZE

2.     CLEAR

3.     DOVE

4.     LUX

5.     SIGNAL

6.     VASELINE

7.     POND’S

8.     SUNLIGHT

ការទទួលស្គាល់នេះ ត្រូវបានធ្វើឡើងដោយក្រសួងពាណិជ្ជកម្ម ដោយផ្អែកលើឯកសារ និងលិខិតប្រគល់សិទ្ធិពាក់ព័ន្ធពី Unilever Global IP Limited ដែលជាម្ចាស់កម្មសិទ្ធិម៉ាក ដូចមានចែងក្នុងលិខិតផ្លូវការដែលក្រសួងបានកត់ត្រា និងតម្កល់ទុក។

ការទទួលស្គាល់សិទ្ធិនេះ បញ្ជាក់ពីសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយផលិតផលដែលមានម៉ាកទាំង 8 ខាងលើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការនាំចូល ឬចែកចាយផលិតផលម៉ាកទាំងនេះដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

 

Photo 2026 11 09 08 53 36

Photo 2026 11 09 08 53 37

Photo 2026 11 09 08 53 38

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia