ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនធ្លាក់ចុះភ្លាមៗបន្ទាប់ពីបុគ្គលិកមានបញ្ហា
Srey NuthSEPTEMBER 21 2023308 views

ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សដែលកំពុងជួបបញ្ហាជំពាក់បំណុលគេរាប់រយពាន់លានដុល្លារ Evergrande បានធ្លាក់ចុះ ២៥%​ ភ្លាមៗបន្ទាប់ពីបុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុនត្រូវប៉ូលិសចិនចាប់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thethaiger កាលពីពេលថ្មីៗនេះ។

Photo 2023 09 21 14 00 44

ប្រភពខាងលើបានឱ្យដឹងថា Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលគេច្រើនបំផុតរបស់ពិភពលោកគឺស្ថិតនៅចំកណ្តាលនៃវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលបានឃើញមានភាពមិនប្រក្រតីជាច្រើនចាប់តាំងពីចុងឆ្នាំ ២០២១ ដែលបានធ្វើឱ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់ និងបង្កឲ្យមានការភ័យខ្លាចនៃការជួបវិបត្តិស្រដៀងគ្នានេះ ។ ​

 

យ៉ាងណាមិន ប៉ូលិសនៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនបានឲ្យដឹងនៅឲ្យដឹងថា “ស្ថាប័នសន្តិសុខសាធារណៈបានចាត់វិធានការព្រហ្មទណ្ឌប្រឆាំងនឹងលោក Du Liang ​ជាអ្នកគ្រប់គ្រងទូទៅ និងជាតំណាងស្របច្បាប់នៃផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Evergrande និងឧក្រិដ្ឋជនដែលសង្ស័យផ្សេងទៀតនៅក្រុមហ៊ុនបុត្រសម្ពន្ធ  Evergrande Financial Wealth Management Co “។

 

គួរជម្រាបផងដែរថា Evergrande មិន​បាន​ឆ្លើយ​តប​ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​អំពី​ចំណាត់​ការ​របស់​ប៉ូលិស​ទេ។ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុននៅឯផ្សារហ៊ុនហុងកុងបានធ្លាក់ចុះ ២៥% ​នៅក្នុងការជួញដូរ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ ៕​

 

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia