ចូលរួមសេរី! ពិព័រណ៍អន្តរជាតិសុខភាព&សម្រស់2024 នឹងធ្វើឡើងនៅខែសីហានេះ ស័ក្តិសមបំផុតសម្រាប់អ្នកធ្វើអាជីវកម្មផ្នែកសុខភាពនិងសម្រស់
Ping Chou EngJULY 29 20242.2 K views

ជាឱកាសដ៏សិក្ត័សមមួយសម្រាប់អ្នកធ្វើការរកស៊ីលើវិស័យសុខភាពនិងសម្រស់ ដោយក្នុងខែសីហាខាងមុខនេះ ពិព័រណ៍លំដាប់អន្តរជាតិដ៏ធំមួយគឺ ពិព័រណ៍សុខភាពនិងសម្រស់កម្ពុជា 2024 នឹងប្រារព្ធឡើង នៅក្នុងប្រទេសកម្ពុជា ដើម្បីជាឱកាសឱ្យលោកអ្នកស្វែងរកភាពជាដៃគូសហការធ្វើអាជីវកម្មនិងជាអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍន៍អាជីវកម្ម។

Photo 2024 07 29 09 37 03 (2)

ព្រឹត្តិការណ៍ពិព័រណ៍អាជីវកកម្មសុខភាពនិងសម្រស់នេះនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃពេញ គឺនៅថ្ងៃសុក្រទី០២ ដល់ថ្ងៃអាទិត្យទី០៤ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១០ព្រឹក​ ដល់ម៉ោង០៧យប់ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងក្រុងភ្នំពេញ ដោយសាធារណៈជនទាំងអស់ អាចចូលរួមបានដោយសេរីនិងឥតគិតថ្លៃ ជាមួយនឹងទំហំទីតាំងប្រារព្ធកម្មវិធី ៣០០០ ម៉ែត្រការ៉េ។

ចំពោះពិព័រណ៍នេះ គឺជាប្រភពនៃឱកាសដ៏ល្អបំផុតសម្រាប់ អ្នកនៅក្នុងវិស័យសុខភាពនិងសម្រស់ ដែលវេទិកានេះ នឹងមានការចូលរួមសហការពីអ្នកជំនាញផ្នែកសម្រស់ខ្មែរ-បរទេស ដើម្បីធ្វើជាវាគ្មិនចែករំលែកចំណេះដឹង បទពិសោធន៍និងការអប់រំពាក់ព័ន្ធនឹងវិស័យនេះ ខណៈព្រឹត្តិការណ៍នេះស័ក្តិសមបំផុតសម្រាប់ម្ចាស់អាជីវកម្មផ្នែកសម្រស់ សុខភាព អ្នកលក់រាយនិង អ្នកស្រឡាញ់សុខភាព​និងភាស្រស់ស្អាត។  

Photo 2024 07 29 09 37 03

ក្នុងនោះក៏មានជាការ​ផ្តល់​ជូន​ពិសេសៗ ពីក្រុមហ៊ុនសុខភាព&សម្រស់ល្បីៗឈានមុខគេ មានដូចជា៖

. ក្រុមហ៊ុនផលិត ភ្នាក់ងារចែកចាយ និង អ្នកផ្តត់ផ្គង់

. ផលិតផលគ្រឿងសម្អាង ផលិតធម្មជាតិ អាហារបំប៉ន

. ឧបករណ៍សុខភាពនិងបច្ចេកវិទ្យា

. គី្លនិកកែសម្ឆស្ស និងសេវាកម្ម

. ផលិតផលអ្នកម្តាយ ទារកនិងកុមារ

. ផ្នែកសាឡន និងសេវាកម្មស្ប៉ាសុខភាព

. ផ្នែកអភិវឌ្ឍន៍ ប្រឹក្សានិងរចនាម៉ាកយីហោ

. ផលិតផលវេជ្ឆសាស្រ្តនិងបរិក្ខារ

Photo 2024 07 29 09 37 05 (2)

ចំពោះព្រឹត្តិការណ៍នេះដែរគឺ រៀបចំឡើងដោយក្រុមហ៊ុន Index Creative Village  Plc. សហការជាមួយក្រុមហ៊ុនអន្តរជាតិ The Board of Trade of Thailand នឹងមានការចូលរួមគាំទ្រពីស្ថាប័នរដ្ឋដូចជា សភាពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងដែនដី និងក្រុមហ៊ុនឯកជនជាច្រើនទៀតដូចជាក្រុមហ៊ុន Mistine ជាដើម។

កម្មវិធីនេះនឹងមានអ្នកចូលរួមជាង៦០០០នាក់ ​មកពីវិស័យសុខភាពនិងសម្រស់ ដូចជាម្ចាស់អាជីវកម្ម លក់ដុំនិងរាយនាំ ហាងថែរក្សាសម្រស់សាឡន ហាងកែសម្ផស្ស/ស្ប៉ា ក្រុមហ៊ុនផលិតផលិតផលក្នុងស្រុក ហាងលក់ទំនិញ ឱសថស្ថាន សាលាកែសម្ផស្ស មជ្ឈមណ្ឌលហាត់ប្រាណ ស្ទូឌីយោតុបតែងមុខ និងសម្អាងការជាដើម។

Photo 2024 07 29 09 37 04

ដូច្នេះសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ ជាមួយនឹងឱកាសពិសេសៗនៅព្រឹត្តិការណ៍ Cambodia Health & Beauty Expo 2024 លោកអ្នកអាចចូលទៅកាន់ Facebook Page ដើម្បីដាននូវពត៌មាននិងកម្មវិធីដែលគួរអោយចាប់អារម្មណ៍ និងតាមរយៈ Website ហើយចុះឈ្មោះនៅទីតាំងនៃកម្មវិធីផ្ទាល់។

Photo 2024 07 29 09 37 05

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia