រំភើបណាស់! ទីបំផុតកម្ពុជាមានរោងចក្រផលិតម៉ូតូអគ្គិសនី១ទៀតហើយ ខណៈ១គ្រឿងមានតម្លៃជាង៨០០ដុល្លារ
នារី AUTOJANUARY 24 2024447 views

មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានបានគម្រោងវិនិយោគបន្ដបន្ទាប់ជាច្រើន ដែលមានទាំងរោងចក្រដំឡើងរថយន្ត ផលិតសំបកកង់រថយន្ត រោងចក្រផលិត&ដំឡើងម៉ូតូ និងរោងចក្រដំឡើងគ្រឿងបច្ចេកវិទ្យានានា។ ហើយអ្វីដែលកាន់តែពិសេសថ្មីៗនេះ កម្ពុជាមានរោងចក្រ ផលិត និងដំឡើងម៉ូតូអគ្គិសនី របស់ក្រុមហ៊ុន ONiON ១ទៀតហើយ ខណៈ១គ្រឿងមានតម្លៃជាង៨០០ដុល្លារ។

 

283245067 491938739390000 3763794504529793023 N

 

ONiON Mobility គឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានផលិត និងដំឡើង កង់បីអគ្គិសនី ហើយពេលនេះកាន់តែមានមោទនភាពបន្ថែមទៀតនោះក្រុមហ៊ុនបាននាំមកជូននូវ ម៉ូតូអគ្គិសនីឆ្លាតវៃ និងទំនើបលើកដំបូង របស់ខ្លួន ដែលមានឈ្មោះថា X-Series។ បច្ចុប្បន្នក្រុមហ៊ុនមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល ដោយក្រុមហ៊ុនមករកស៊ីនៅខ្មែរដំបូង វិនិយោគទុនប្រមាណជា ២០លានដុល្លារ។

 

410250879 122120675666098327 3734208272462663199 N

 

បើនិយាយអំពីម៉ូតូអគ្គិសនី X-Series ត្រូវបានរចនាឡើងជាពិសេស ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា។ ម៉ូតូនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងរូបរាងយ៉ាងទាក់ទាញ ដែលមានតម្លៃចាប់ពី ៨៤៩ដុល្លារ តែប៉ុណ្ណោះសម្រាប់ម៉ូឌែល X1 ស័ក្តសមជាមួយនឹងមនុស្សគ្រប់វ័យ ដូចជាសិស្ស និស្សិត និងអ្នកធ្វើការជាដើម។

 

405783775 122114648516098327 6585933382520021900 N

 

ចំពោះភាពលេចធ្លោនៃម៉ូតូអគ្គិសនី X-Series វិញមានលក្ខណៈខុសពីម៉ូតូដ៏ទៃទៀតនោះគឺ ម៉ូទ័រ និងថ្មរបស់ម៉ូតូអគ្គិសនីទាំង ២ ម៉ូឌែលតែម្តង។ កម្លាំងដ៏ខ្លាំងរបស់ម៉ូទ័រធ្វើឱ្យម៉ូតូមានសំទុះខ្លាំងហើយអាចបើកបររហូតដល់ ៨០ Km/h  ។ថ្មដែលបានដាក់បញ្ចូលក្នុងម៉ូតូនេះមានគុណភាពខ្ពស់ អាយុកាលប្រើប្រាស់ពី ៣ ឆ្នាំកន្លះ រហូតដល់ ៤​​ ឆ្នាំដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បើកបរបានរហូតដល់ ៧៥ Km បន្ទាប់ពីសាកមួយពេញ។

អ្វីដែលពិសេស អ្នកប្រើប្រាស់អាចសាកថ្មបាន គ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្រាន់តែប្រើប្រាស់ជាមួយនឹងឧបករណ៍សាកថ្មចល័តដែលមានផ្តល់ជូន។​ បន្ថែមពីនេះ ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ម៉ូតូផលិតនៅខ្មែរនេះ។ ដោយក្នុងនោះរួមមាន៖

  • បច្ចេកវិទ្យាការពារថ្មពីការឆ្លងចរន្តផ្សេងៗ និងពន្យារអាយុកាលរបស់ថ្ម
  • តេឡេបញ្ជាដែលអាចឱ្យអ្នកបើកបរបញ្ឆេះម៉ូតូ និងដោះសោរពីចម្ងាយបាន
  • ប្រព័ន្ធការពារសុវត្ថិភាពដែលអាចការពារម៉ូតូពីការលួចដោយបន្លឺសម្លេងរោទ៏
  • ប្រព័ន្ធ Cruise Mode ដែលអាចបើកបរយ៉ាងរលូននៅពេលនៅលើផ្លូវត្រង់។

411984133 122120675660098327 6593493065363124773 N

គួរជម្រាប់ផងដែរ ប្រសិនជាបងប្អូនចាប់អារម្មណ៍ និងចង់សាកសួរព័ត៌លម្អិតអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូស័ព្ទ 015 248 222 / 016 874 111 / 015 262 686 /016 296 111 / 089 888 320 / 012 262 067៕

តេលេក្រាម : https://t.me/onionmobilityxseries

 

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia