សម្រាប់បងប្អូនដែលតែងតែស្រលាញ់រថយន្តអគ្គិសនីដែលអាចសាកថ្មបានលឿន និងធ្វើដំណើរបានឆ្ងាយ ច្បាស់ជាដកចិត្តមិនរួចពីម៉ូដែលរថយន្ត Hongqi EH7 អគ្គិសនីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តចិន FAW Hongqi ជាមិនខានឡើយ ខណៈរថយន្តនេះសាកថ្មីត្រឹមតែ១៧នាទី អាចរត់បានរហូតដល់ជិត១ពាន់គីឡូ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុន Hongqi New Energy បានដាក់លក់រថយន្ត EH7 របស់ខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃនៅក្នុងទីផ្សារចិនចន្លោះពី ៣១,៩០០ដុល្លារ ទៅ ៤៣,000 ដុល្លារ ដោយសាកថ្មម្តង អាចរត់បានដល់ទៅ ៨២0 គីឡូម៉ែត្រ។
ខាងក្រោមនេះជាចំណុចសំខាន់ និងលក្ខណៈពិសេសៗរបស់រថយន្ត Hongqi EH7 ស៊េរីឆ្នាំ២០២៤៖
១. ទំហំរថយន្ត
- មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម
- ទទឹង ១ ៩១៥ ម.ម
- កំពស់ ១ ៤៩០ ម.ម
- ប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម
២. រូបរាងខាងក្រៅ
- រូបរាងលក្ខណៈបែបស្ព័រ
- ចង្កៀងមុខ LED
- ថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
៣. ផ្នែកខាងក្នុង
- កុងទ័រព័ត៌មានឌីជីថលទំហំ ៦អ៉ីញ
- អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៥ អ៉ីញ
- កន្លែងសាកថ្មឥតប្រើខ្សែ
- ដំបូលកញ្ចក់ panoramic sunroof ប្រវែងជាង១ម៉ែត្រ
៤. Hongqi EH7 2024 មាននៅក្នុងការកំណត់ថាមពលសំខាន់ពីរ៖
- ដ្រាយកង់ខាងក្រោយ (RWD): កំណែនេះមានម៉ូទ័រអេឡិចត្រិចតែមួយដែលមានថាមពលអតិបរមា ២៥៣ kW (៣៤៤ សេះ) និងកម្លាំងបង្វិល ៤៥០ Nm ។ វាអាចបង្កើនល្បឿនពី 0 ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣.៩ វិនាទី និងមានល្បឿនអតិបរមា ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។
- All-wheel drive (AWD): កំណែនេះមានម៉ូទ័រពីរ ម៉ូទ័រខាងមុខមានកម្លាំង ២០២ kW (២៧២សេះ) និងម៉ូទ័រខាងក្រោយមានកម្លាំង ២៥៣ kW (៣៤៤ សេះ) សម្រាប់ទិន្នផលរួមគ្នា ៤៥៥kW (៦១៧ សេះ) ។ វាផ្តល់ពេលវេលាបង្កើនល្បឿន 0-100 គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣.៥ វិនាទីប៉ុណ្ណោះ៕