បច្ចុប្បន្នអ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួនកំពុងប្រើប្រាស់eSIM ព្រោះវាមានភាពងាយស្រួលពោលគឺមិនខ្លាចបាត់ស៊ីម។ យ៉ាងណាមិញeSIM នេះទោះជាគេថាមានសុវត្ថិភាពពិតមែនប៉ុន្ដែhacker ក៏នៅតែអាចប្រើល្បិចផ្សេងៗក្នុងការ hack យកលេខទូរស័ព្ទអ្នកមកគ្រង់គ្រងហើយអាចចូលក្នុងគណនីធនាគាររបស់អ្នកយកលុយរបស់អ្នកគ្មានសល់។
ចំពោះល្បិចដែលជនខិលខូចចូលទៅលួចលុយពីកុងធនាគាររបស់អ្នកបានគឺតាមរយៈ Sim Card Hack ឬ Sim Swap Scam ដោយជនខិលខូចអាចយកលេខទូរស័ព្ទរបស់អ្នកមកគ្រប់គ្រងហើយអាចបំបែកចូលទៅប្រើប្រាស់គណនីបណ្ដាញសង្គមក៏ដូចជាចូលទៅកុងធនាគារយកលុយពីកុងខ្ទេចគ្មានសល់។
ត្រង់នេះដែរ អ្នកប្រើប្រាស់eSIM ក៏អាចនឹងមានគ្រោះថ្នាក់ដែរ ព្រោះជនខិលខូចអាចផ្ញើសារមកអ្នកដើម្បីបោកបញ្ចោតយកលេខOTP ហើយអាចចូលប្ដូររស៊ីមរបស់អ្នកទៅជាស៊ីមរបស់គេរួចអាចគ្រប់គ្រងលេខទូរស័ព្ទរបស់អ្នកបានតែម្ដង។
ចុះបើល្បិចឆបោកមួយនេះវាមានគ្រោះថា្នក់ដល់កុងធនាគាររបស់ តើអ្នកត្រូវការពារដូចម្ដេច?
ខាងក្រោមនេះគឺជាវិធីការពារ ដើម្បីកុំឲ្យជនខិលខូចអាចឆបោកលុយរបស់អ្នកចេញពីកុងធនាគាររបស់អ្នកបាន៖
១. សូមកុំចែករំលែកលេខOTP ឬលេខសម្ងាត់កុងធនាគារទៅឲ្យអ្នកណាឲ្យសោះ!
២. បង្កើតលេខសម្ងាត់សុវត្ថិភាពសម្រាប់ស៊ីមទូរស័ព្ទរបស់អ្នក
៣. សូមទាក់ទងទៅក្រុមហ៊ុនប្រើសេវាទូរស័ព្ទ បើសិនសេវាទូរស័ព្ទអ្នកបាត់សេវាភ្លាមៗ
៤. បើកមុខងារNotification នៃកុងធនាគារេបស់អ្នកដើម្បីទទួលបានដំណឹងពីការប្រតិបត្តិការក្នុងកុងធនាគារបស់អ្នក។
សូមបញ្ជាក់ផងដែរថា ចំណុចការពារទាំង៤ដែលបានរៀបរាប់ខាងលើគឺត្រូវបានណែនាំដោយធនាគារនិងអ្នកជំនាញសន្ដិសុខសុវត្ថិភាព ដូច្នេះបើអ្នកធ្វើតាមការណែនាំនោះកុងធនាគារមិនងាយគេhackបានស្រួលៗឡើយ៕


