កុំភ្លេចទៅលេង! ប៉ុន្មានថ្ងៃទៀតនេះព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត ចាប់ផ្តើមរះហើយ
Ping Chou EngSEPTEMBER 15 2023253 views

យោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី ដែលគេចំណាំហៅថាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងជាលើកទី២ នៅថ្ងៃទី២១-២៣ ខែកញ្ញានេះ បន្ទាប់ពីបានកើតឡើងម្ដងរួចមកហើយកាលពីខែមីនាកន្លងទៅក្នុងចន្លោះម៉ោង៥:៣០នាទីព្រឹក ដល់ម៉ោង៧:០០នាទីព្រឹក។

 

បាតុភូតធម្មជាតិនេះមានរយៈពេល២ដងប៉ុណ្ណោះក្នុង១ឆ្នាំ ដែលមានឈ្មោះសមរាត្រី ឬ Equinox Angkor Wat (ព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរវត្ត) ។ មហាជនទទួលស្គាល់ថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺជាការគន់គូរសាងសង់ស្ថាបត្យកម្មអង្គរវត្ត របស់ដូនតាខ្មែរយ៉ាងល្អិតល្អន់បំផុតជាមួយធម្មជាតិនិងតារាសាស្រ្ត។  

 

Fe6baf4b 7d14 474c 844b Fe17d6c14a13

 

ដូច្នេះសម្រាប់បងប្អូនដែលស្រឡាញ់និងចូលចិត្តការថតរូបកុំភ្លេចទៅលេង និងត្រៀមកាម៉េរ៉ា ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានច្រើនកុះករ។

 

គួររំលឹកផងដែរថាក្រៅពីមានប្រាសាទបុរាណដ៏អស្ចារ្យដែលជាស្ថាបត្យកម្មដ៏ល្អឆើតឆាយ ប្រាសាទអង្គរវត្តកម្ពុជាក៏ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះ និងថ្ងៃលិចដ៏ល្អបំផុតនៅលើពិភពលោក។

 

ក្នុងនោះកម្ពុជា​មានតួរលេខអ្នកណែនាំខ្ពស់បំផុតគឺប្រសាទអង្គរវត្ត ខណៈប្រទេសក្បែរខាងមាន ប្រទេសវៀតណាម ឈរលើលេខរៀងទី១២ ក្នុងចំនួន៣៤៨(Mentions), ឡាវ ឈរលើលេខរៀងទី២១ ក្នុងចំនួន២២២(Mentions) និង ថៃ ឈរលើលេខរៀងទី២៦ ក្នុងចំនួន១៩០(Mentions)។ នេះបើយោងតាមវេបសាយនិងគេហទំព័រ Mornings.co.uk ទៅលើការស្វែងរកពាក្យ «Sunrise ឬ​ ព្រះអាទិត្យរះ» នៅក្នុង៧២ប្រទេស ជុំវិញពិភពលោក៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia