ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្រនៅរថយន្តរបស់អាមេរិក ជាពិសេសបងប្អូនដែលកំពុងស្វែងរករថយន្តណាដែលមានមាឌធំ រាងកាច ហើយស្អាត ខណៈពេលនេះត្រូវប៉ាន់តែម្តង រថយន្ត Ford អាមេរិកបានបង្ហាញម៉ូដែលថ្មី គឺ Ford Equator ស៊េរីឆ្នាំ២០២៥ រួមជាមួយនឹង Equator Sport ដែលជាបងប្អូនបង្កើតរបស់ខ្លួនចេញហើយនៅប្រទេសចិន រាងអេម សង្ហារខ្លាំង អាចប្រើសាំងក៏បាន សាកថ្មក៏បាន។
យោងតាមការចុះផ្សាយរបស់វេបផ្សាយរថយន្តដ៏ល្បីរបស់ CARSCOOPS កាលពីម្សិលមិញនេះបានឱ្យដឹងថា រថយន្តស៊េរីថ្មី Equator និង Equator Sport នឹងត្រូវបានផ្តល់ជូនជាប្រភេទ Plug-in Hybrid ជាលើកដំបូង។ ដោយការផ្លាស់ប្តូរនេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃរថយន្តអគ្គិសនីនៅប្រទេសចិន ដែលបានភ្ជាប់ជាមួយចំណុចពិសេសៗជាច្រើនដូចជា៖
រូបរាងថ្មី៖
- Equator ទទួលបានអំពូល LED រចនាថ្មីដែលបង្កើតបានរូបរាងទំនើបជាងមុន។
- ជម្រើសកង់យ៉ាន់បែបស្ព័រ ដែលបន្ថែមសម្រស់កាន់តែមានភាពទាក់ទាញ។
- រថយន្ត Equator Sport មានប្រវែងសរុប ៤,៦៥ មម (១៨៤.៥ អ៊ីញ)។
កម្លាំងម៉ាស៊ីន៖
- ទាំង Equator និង Equator Sport ត្រូវបានផ្លាស់ប្តូរយ៉ាងធំ ដោយបានមកជាមួយរចនាសម្ព័ន្ធ Plug-in Hybrid ថ្មីជាលើកដំបូង ពោលអាចប្រើសាំងក៏បាន សាកថ្មក៏បាន។
- ចំពោះម៉ាស៊ីន Plug-in hybrid ទាំងពីរម៉ូដែលនេះមានសាំងចំណុះ ១,៥L និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំង ២១៥ សេះ។
- ចំពោះម៉ាស៊ីនសាំងវិញ មានចំណុះ ១,៥L ផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ (សម្រាប់តែម៉ូដែល Ford Equator sport ប៉ុណ្ណោះ) ។
គួរជម្រាបផងដែរថា រថយន្ត Ford Equator និង Equator ត្រូវបានគេរំពឹងទុកថា នឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ ក្នុងទីផ្សារប្រទេសចិន៕