ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនព្រីនខ្នាតធំក្នុងទីផ្សារកម្ពុជា
Sopheak PichMARCH 2 2023

Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីនដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីនផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉ូឌែលនៅក្នុងទីផ្សារកម្ពុជា ដែលនេះជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់សហគ្រិនទាំងឡាយ។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងនៃក្រុមហ៊ុន Epson (Thailand) បានថ្លែងឲ្យដឹងថា «យើងចង់ចូលទៅក្នុងឧស្សាហកម្មនេះ និងចាប់យកចំណែកទីផ្សារម៉ាស៊ីនព្រីនពីភាគីទីបី។ ម៉ាស៊ីនព្រីនដែលគ្មានម៉ាកយីហោ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់ ពីព្រោះតែគ្មាន ម៉ាកម៉ាស៊ីនព្រីនណា ​ដែលបានធ្វើសកម្មភាពទីផ្សារយ៉ាងសកម្មនៅទីនេះទេ។ ជាងនេះទៅទៀត សហគ្រិនជាច្រើននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងផ្លាកសញ្ញា បានជ្រើសរើស ម៉ាស៊ីនព្រីន និងទឹកថ្នាំដែលគ្មានម៉ាកយីហោ ដោយពួកគាត់គិតថាជាការសន្សំសំចៃថ្លៃដើម។ ប៉ុន្តែតាមពិតទៅ​ជម្រើសបែបនេះ នឹងនាំពួកគាត់ឲ្យជួបនឹងបញ្ហាជាច្រើនដោយសារការព្រីន និងការម៉ាស៊ីនព្រីនទាំងអស់នោះ។ គុណភាពនៃការព្រីន ក៏មិនស្តង់ដារ ហើយក៏មិនមានការធានាដែរ។

Photo 2023 03 02 10 12 17

Photo 2023 03 02 10 12 04

Photo 2023 03 02 10 12 12ការបញ្ចេញលក់ម៉ាស៊ីនព្រីន Epson SureColor S-Series សម្រាប់ផ្លាកសញ្ញាខាងក្នុង និងខាងក្រៅរបស់យើងនាពេលនេះ មានគោលបំណងជំរុញឲ្យសហគ្រិន​កាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀតចំពោះម៉ាស៊ីនព្រីន និងទឹកថ្នាំ ម៉ាក Epson ។ ​ផលិតផលរបស់យើងសន្យាថានឹងជួយពួកគាត់ឱ្យចំណាយតិច បង្កើនគុណភាព និងពង្រីកវិសាលភាពនៃអាជីវកម្ម។ នៅពេលដែលគាំទ្រដោយផលិតផល Epson ពួកគាត់អាចផ្តោតលើការព្រីនប្រកបដោយគុណភាព និងជួយសម្រួលដល់ការព្រីនតាមលំដាប់លំដោយបានល្អ។ ពួកគាត់ក៏អាចទទួលបានការគាំទ្រដោយផ្ទាល់ពីយើងផងដែរ (សេវាកម្មក្រោយពេលលក់ពីតំណាងចែកចាយ Epson នៅកម្ពុជា)។ បច្ចុប្បន្ន Epson គឺជាម៉ាកម៉ាស៊ីនព្រីនតែមួយគត់ដែលផ្តល់ការធានារយៈពេលពីរឆ្នាំសម្រាប់ក្បាលម៉ាស៊ីនព្រីន និងម៉ាស៊ីនព្រីន។»

លោកបានបន្តថា «ក្រោយវិបត្តិ Covid សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។ វិស័យទេសចរណ៍ ដូចជាការប្រើប្រាស់ក្នុងស្រុក ស្ទុះងើបឡើងវិញ។ អាជីវកម្មជាច្រើនបានចាប់ផ្តើមធ្វើសកម្មភាពទីផ្សារផងដែរ។ ឧស្សាហកម្មម៉ាស៊ីនព្រីនខ្នាតធំរបស់កម្ពុជា ហាក់មានតម្រូវការកាន់តែច្រើន។ ដូច្នេះ ប្រតិបត្តិករជាច្រើនបានងាកទៅរកម៉ាស៊ីនព្រីនឌីជីថល ដោយសារតែឧបករណ៍ទាំងនេះអាចឱ្យពួកគាត់ផ្តោតលើការព្រីនប្រកបដោយគុណភាពក្នុងបរិមាណតូចជាងមុនជំនួសឱ្យការផលិតទ្រង់ទ្រាយធំ។»

Epson Picture1ម៉ាស៊ីនព្រីន​​ SureColor S-Series 64 អ៊ីង បានចេញលក់នៅទីផ្សារកម្ពុជា។ ម៉ូឌែលទាំងពីរ S40670 និង S80670 គឺល្អឥតខ្ចោះសម្រាប់ការព្រីនផ្លាកសញ្ញា កាដូ ក្រាហ្វិករថយន្ត និងទីផ្សារផលិតឡើងវិញនូវស្នាដៃសិល្បៈដ៏ល្អជាច្រើនទៀត។ S40670 ដំណើរការជាមួយនឹងទឹកថ្នាំ Eco Solvent ចំនួនបួនពណ៌គឺ ខៀវ ស្វាយ លឿង និងខ្មៅ ។ ចំណែកឯ S80670 វិញ បង្ហាញជូននូវពណ៌ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយខ្ចី ខ្មៅស្រាល ទឹកក្រូច ក្រហម និងស (ប្រាក់លោហធាតុ)។ ម៉ូឌែលទាំងពីរនេះ មានប្រសិទ្ធភាពណាស់ក្នុងការព្រីន។ បច្ចេកវិទ្យា Precision Dot  អាចកាត់បន្ថយការប្រើប្រាស់ខ្សែ ហើយព្រីនបានលឿន ដូចទៅនឹងការតម្រឹម និងការរៀបចំឧបករណ៍ដោយស្វ័យ​ប្រវត្តិរបស់ម៉ាស៊ីនដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូររវាងប្រភេទឧបករណ៍បានលឿនជាងមុនដូច្នោះដែរ។ ការសម្អាតក្បាលព្រីនដោយស្វ័យប្រវត្តិក៏មាននៅនឹងកន្លែងផងដែរ ជាមួយនឹងប្រព័ន្ធចរាចរខ្យល់រក្សាម៉ាស៊ីនសម្អាតក្បាលព្រីនសម្រាប់ដំណើរការបន្ថែមបានយ៉ាងល្អ។ ម៉ាស៊ីនព្រីនទាំងនេះ បានចេញលក់ក្នុងទីផ្សារជាមួយនឹងភាពធន់ខ្លាំងជាងមុនផងដែរ ដោយសារវាមានមុខងារប្រសើរឡើងសម្រាប់ការការពារការខូចខាតក្បាលព្រីន។ ជាពិសេស ម៉ាស៊ីនព្រីន S80670 បានបំពាក់នូវក្បាលព្រីន Thin Film Piezo PrecisionCore ដែលជួយបង្កើនល្បឿនទ្វេដងឯណោះ។ នេះជាក្បាលព្រីនដ៏អស្ចារ្យ ដែលអាចដំណើរការនៅសីតុណ្ហភាពទាបជាងម៉ាកអ្នកដទៃ។  

ម៉ាស៊ីនព្រីនថ្មីទាំងពីរម៉ូឌែលនេះ ដំណើរការជាមួយនឹងទឹកថ្នាំ Ultrachrome GS3 Solvent Ink ស្ងួតលឿន ដែលផ្តល់នូវភាពរស់រវើក ភាពធន់ និងភាពស៊ីគ្នាជាមួយនឹងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ដោយសារតែទឹកថ្នាំមានជាសារធាតុរំលាយអេកូ ដូច្នេះ វាមិនធ្វើឲ្យប៉ះពាល់ចំពោះបរិស្ថានឡើយ។ វាគ្មានក្លិន និងគ្មានជាតិនីកែលដែលបង្កគ្រោះថ្នាក់ឡើយ។

សហគ្រិនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ពីម៉ូឌែល ​និងគុណភាពនៃម៉ាស៊ីនព្រីនទាំងអស់នេះបាន ចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ដល់ថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 នៅ Factory Phnom Penh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ក្រុមហ៊ុន AWS Cambodia Ltd ៕

 

អំពីក្រុមហ៊ុន

Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅ និងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្តោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការិយាល័យ ពាណិជ្ជកម្ម និងឧស្សាហកម្ម ការផលិត រូបភាពវីដេអូ និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុន Epson គឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេង និងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ global.epson.com/ ។ 

 

ក្រុមហ៊ុន Epson Singapore

ចាប់តាំងពីឆ្នាំ១៩៨២មក ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាម រយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមានហាងបម្រើសេវាកម្មជាង ៥០០ ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយ ចំនួន ៧ និងរោងចក្រផលិតកម្មចំនួន ៧ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ epson.com.sg/

 

ក្រុមហ៊ុន Epson Thailand

ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ប៉ាគីស្ថាន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសវៀមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១៣២ នាក់ មជ្ឈមណ្ឌលសេវាកម្ម ១៧០ និងបណ្តាញចែកចាយចំនួន ១៧០ នៅទូទាំងប្រទេស។ ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យា Heat-Free, ម៉ាស៊ីនព្រីន Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន៕

 

Media Enquiries:

Epson Thailand

Ms. Wisa Tanavipak

Marketing Communication Manager

Tel: 02-6859888 EXT: 870

Fax: 0-2670-0669

Email: wisa.t@eth.epson.co.th

Mr. Rattana Piyakuldumrong

Brand & Communication

Tel: 0-2685-9888 EXT: 849

Fax:: 0-2670-0669

Email: rattana.pi@eth.epson.co.th

PRpedia

Mr. Chaiwat Simawattana

PR Consultant

Tel: 08-9811-7937

Email: cwprpedia@gmail.com

Ms. Panisa Jairaksatham

PR Consultant

Tel: 06-1535-1644

Email: naprpedia@gmail.com

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia