នាសម័យថ្មីនេះយុវជនមានតម្រូវការជាចំាបាច់ ក្នុងការអភិវឌ្ឍន៍ខ្លួនផ្នែកភាសាដើម្បីទទួលបានឱកាសល្អៗនៅក្នុងសង្គម។ ក្នុងនោះនៅស្រុកខ្មែរយើងសង្កេតឃើញថាភាសាចិននិងអង់គ្លេសគឺត្រូវបានគេប្រើប្រាស់យ៉ាងច្រើន ហើយក៏មានតម្រូវការខ្ពស់នៅពេលដែលដាក់ពាក្យបំពេញការងារផងដែរ។
ដូច្នេះសម្រាប់បងប្អូនដែលចង់រៀនភាសាបន្ថែម ដើម្បីយកទៅប្រើការបាន បងប្អូនអាចសម្លឹងមើលសាលាបង្រៀនភាសា មានស្តង់ដារអប់រំខ្ពស់ តម្លៃសមរម្យទាំង៦ខាងក្រោមនេះបាន៖
១. សាលាបញ្ញាសាស្ត្រ អន្តរជាតិ PUC
ជាសាលាចាស់វស្សាឈានមុខគេមួយនៅកម្ពុជា ផ្តោតលើការបង្រៀនភាសាអង់គ្លេស ដោយមានលោកតា បណ្ឌិត កុល ផេង អតីតទេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជាបិតាស្ថាបនិក។ បញ្ញាសាស្រ្តគឹជាដែលមានអប់រំចំណេះដឹងទូទៅនិងចំណេះដឹងភាសាអង់គ្លេសទូទៅសម្រាប់កុមាររហូតដល់សាកលវិទ្យាល័យ មានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំសិស្ស និស្សិតឲ្យមានសមត្ថភាពខ្ពស់ មានលក្ខណៈនិងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។
២. មជ្ឈមណ្ឌលភាសា អេ អាយ អាយ AII
ជាមជ្ឍមណ្ឌលសិក្សាមានឈ្មោះបោះសំឡេងមួយក្នុងចំណោមសាលាជាច្រើននៅកម្ពុជា ដែលមានអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក។ មជ្ឍមណ្ឌលភាសានេះមានបង្រៀនភាសាចិននិងអង់គ្លេសសម្រាប់មនុស្សពេញវ័យ ដែលមានការអប់រំតាមលក្ខណៈស្តង់ដារអាមេរិក និងមានសាខាជាច្រើននៅភ្នំពេញ។
៣. មជ្ឍមណ្ឌលសិក្សា ACE
សាលានេះមានបង្រៀនភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ ភាសាអង់គ្លេសទូទៅ និងភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និស្សិតសមហាវិទ្យាល័យ និងអ្នកជំនួញ និងវគ្គត្រៀមប្រលងតេស្ត IELTS សម្រាប់ទៅសិក្សានៅបរទេសផងដែរ។
៤. សាលា Stanford American School
សាលាមួយនេះមានថ្នាក់សិក្សាក្រៅម៉ោង ថ្នាក់ភាសាអង់គ្លេសទូទៅ ថ្នាក់ជំនាញស្តាប់និងនិយាយភាសាអង់គ្លេស ថ្នាក់ភាសាចិនទូទៅ និងថ្នាក់សន្ទនាភាសាចិន រួមទាំងថ្នាក់សន្ទនាភាសាថៃនិងមានតម្លៃសមរម្យផងដែរ។
៥. វិទ្យាស្ថានអន្តរជាតិ CAM-ASEAN
វិទ្យាសា្ថនមានបង្រៀនថ្នាក់ភាសាចិននិង ភាសាអង់គ្លេសទាំងពេញម៉ោងនិងក្រៅម៉ោង ថ្នាក់ពីចម្ងាយនិងក្នុងថ្នាក់ផ្ទាល់។ សាលានឹងមានកម្មវិធីពិសេស សម្រាប់ទាំងសិស្សចាស់និងថ្មី ដែលចុះឈ្មោះសិក្សាវគ្គថ្មីភាសាអង់គ្លេសសម្រាប់គោលបំណងវិជ្ជាជីវៈ និងការធ្វើកិច្ចការផ្សេងៗដូចជាការធ្វើបទបង្ហាញ ការសន្ទនា ឫការនិយាយជាសាធារណៈជាដើមដើម្បីអោយសិស្ស-និស្សិតអាចបង្ហាញសមត្ថភាព។
៦. មជ្ឃមណ្ឌលសិក្សា Spring Education
មជ្ឍមណ្ឌលសិក្សាមួយនេះមានបង្រៀនភាសាអង់គ្លេសនិងភាសាចិន ទាំងពេញម៉ោងនិងក្រៅម៉ោង ដែលការបង្រៀននិងផ្សាភ្ជាប់និងការអនុវត្តន៍ផ្សេងៗ មានដូចជាការធ្វើបទបង្ហាញ ការនិយាយជាសាធារណៈ កម្មវិធីសិក្សានៅខាងក្រៅនិងរបៀបធ្វើទំនាក់ទំនងជាដើម។
ដូច្នេះប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចចូលទៅកាន់គេហទំព័រ Facebook ផេករបស់សាលានីមួយៗ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីការសិក្សាភាសាអង់គ្លេស ឬភាសាចិនទៅតាមតម្រូវការរបស់បងប្អូនបាន៕
អត្ថបទដោយ៖ ពីង ជូអេង