ក្តៅៗ! រដ្ឋាភិបាលប្រកាសហាម ផលិតផល ២ប្រភេទនេះ មិនឲ្យផ្ដល់រង្វាន់តាមក្រវិលកំប៉ុង  ទៀតទេ
Kan DaraMAY 5 2026967 views

រាជរដ្ឋាភិបាលបានសម្រេចហាមឃាត់ការផ្ដល់រង្វាន់ តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ និងផលិតផលគ្រឿងស្រវឹង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

 

បម្រាមដាច់ខាតនេះនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ ដោយគ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្ដល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ និងផលិតផលគ្រឿងស្រវឹង ដែលមានការផ្តល់រង្វាន់ទៀតឡើយ។

 

យ៉ាងណាមិញ វិធានការនេះត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពរវាងបណ្តាសហគ្រាសផលិតទាំងអស់ និងពង្រឹងការអនុលោមភាពពន្ធឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ វាក៏ជាចំណែកមួយក្នុងការកាត់បន្ថយការជំរុញការប្រើប្រាស់គ្រឿងស្រវឹង និងភេសជ្ជៈតាមរយៈការផ្សងសំណាង ដែលអាចជះឥទ្ធិពលដល់សង្គម ស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារចាត់ចែងអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីពេលនេះតទៅ៕

 

 សសស

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia