ការរក្សាកម្លាំងចិត្តឱ្យនៅខ្លាំងដូចថ្ងៃដំបូង គឺជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងពិភពការងារ។ នៅពេលដែលបុគ្គលិកចាប់ផ្តើមមានអារម្មណ៍ថា ខ្សោះខ្លួន ឬបាត់បង់ទឹកចិត្ត អាចបណ្តាលមកពីកត្តាធំៗទាំង ៥ ខាងក្រោមនេះ៖
១/. កង្វះការឱ្យតម្លៃ និងការទទួលស្គាល់៖ មនុស្សគ្រប់រូបចង់ឱ្យគេមើលឃើញពីតម្លៃនៃកម្លាំងញើសឈាមរបស់ខ្លួន។ នៅពេលដែលបុគ្គលិកខំប្រឹងធ្វើការយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញមានតែភាពស្ងប់ស្ងាត់ គ្មានការសរសើរ ឬការលើកទឹកចិត្តពីថ្នាក់ដឹកនាំ វានឹងធ្វើឱ្យគេមានអារម្មណ៍ថា ធ្វើល្អក៏ប៉ុណ្ណឹង មិនធ្វើក៏ប៉ុណ្ណឹង។
២/. បរិយាកាសការងារមិនល្អ៖ មិនថាប្រាក់ខែខ្ពស់ប៉ុណ្ណានោះទេ បើនៅកន្លែងការងារសម្បូរទៅដោយការនិយាយដើមគ្នា ការច្រណែនឈ្នានីស ឬបរិយាកាសការងារដែលរារាំងការបញ្ចេញមតិ វានឹងស៊ីរុករានផ្លូវចិត្តបុគ្គលិកបន្តិចម្តងៗ។ ទំនាក់ទំនងមិនល្អជាមួយមេកើយ ឬមិត្តរួមការងារ គឺជាថ្នាំពុលដែលសម្លាប់គំនិតច្នៃប្រឌិតលឿនបំផុត។
៣/. គ្មានឱកាសរីកចម្រើន៖ បុគ្គលិកដែលមានសមត្ថភាព តែងតែចង់ឃើញខ្លួនឯងដើរទៅមុខ។ ប្រសិនបើពួកគេមានអារម្មណ៍ថាការងារដែលកំពុងធ្វើគឺដដែលៗ គ្មានការប្រឈមថ្មីៗ និងគ្មានផ្លូវឡើងតំណែង ឬអភិវឌ្ឍជំនាញ ពួកគេនឹងមានអារម្មណ៍ថាដូច ត្រីក្នុងអាងតូច ដែលមិនអាចធំធាត់ជាងនេះបាន។
៤/. ការផ្តល់បន្ទុកការងារលើសកម្រិត៖ ការប្រើប្រាស់បុគ្គលិកឱ្យធ្វើការហួសកម្លាំង ដោយគ្មានតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ នឹងនាំទៅរកភាពហត់នឿយខ្លាំងផ្នែកស្មារតី។ នៅពេលដែលរាងកាយ និងខួរក្បាលសម្រាកមិនគ្រប់គ្រាន់ កម្លាំងចិត្តដែលធ្លាប់មានក៏ត្រូវរលាយបាត់ទៅតាមនោះដែរ។
៥. ប្រព័ន្ធគ្រប់គ្រងបែប មីក្រូ៖ ការដែលមេកើយតាមឃ្លាំមើលគ្រប់ជំហាន មិនទុកចិត្តឱ្យកូនចៅសម្រេចចិត្ត ឬតាមសួរដេញដោលរឿងតូចតាចពេក ធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាខ្លួនឯងគ្រាន់តែជាម៉ាស៊ីន។ កាលណាគ្មានសេរីភាពក្នុងការបំពេញការងារ ភាពម្ចាស់ការលើការងារក៏បាត់បង់ ដែលជាហេតុធ្វើឱ្យទឹកចិត្តការងារធ្លាក់ចុះដល់ចំណុចសូន្យ។
យ៉ាងណាមិញ យោងតាមទ្រឹស្ដីរបស់លោក Herzberg និងការសិក្សារបស់ Gallup បង្ហាញថា នៅពេលដែលតម្រូវការផ្នែកស្មារតី និងការអភិវឌ្ឍខ្លួនត្រូវបានមើលរំលង បុគ្គលិកនឹងលែងមានអារម្មណ៍ចង់លះបង់ដើម្បីអង្គភាព ហើយចាប់ផ្តើមមានអារម្មណ៍ថាការងារគ្រាន់តែជាបន្ទុកដ៏ធ្ងន់ធ្ងរមួយតែប៉ុណ្ណោះ៕
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



