មួយខែរកបានខ្ទង់៣៥០$! ចង់បង្កើនចំណូ.លគុណ១ជា៣ ត្រូវប្រញាប់ធ្វើរឿងធំ៤នេះភ្លាម
Kan DaraAUGUST 4 202414.2 K views

ក្នុងមួយខែចំណូលខ្ទង់ ៣៥០ដុល្លារ គួរយកទៅធ្វើអី្វ? នេះគឺជាសំណួរដ៏រសើបមួយដែល Business Cambodia ទទួលបានជាញឹកញាប់។ ដើម្បីស្រាយចម្ងល់ខាងលើ ខាងក្រោមនេះគឺជាច្រកផ្លូវធំៗ៤ ដែលអាចជួយឲ្យអ្នកបង្កើនចំណូលស្វ័យគុណបន្ថែម ឬ ១គុណនឹង១០ កើតចេញពីចំណូលប្រចាំខែ៣៥០ដុល្លារ៖

 

១/. វិនិយោគលើខ្លួនឯង

 

ប្រាក់ខែខ្ទង់៣៥០ដុល្លារ/មួយខែ ចង់បានចំណូលថែម រឿងទីមួយដែលត្រូវធ្វើគឺយកលុយទៅរៀនបន្ថែម។ ត្រូវចាំថា ចំណូលដែលអ្នករកបានគឺអាស្រ័យលើសមត្ថភាព ចំណេះជំនាញដែលអ្នកមាន។ ឧបមាថា បុគ្គលិកពីរនាក់ចូលធ្វើការដំណាលគ្នា ប៉ុន្តែបុគ្គលិកដែលចេះភាសាអង់គ្លេស ឬចិន ហើយចេះប្រើកុំព្យូទ័រផ្សេងៗ មានឱកាសទទួលបានប្រាក់ខែខ្ពស់ជាង បុគ្គលិកដែលមិនចេះភាសាទីពីរ។

 

នុងនោះ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា៖ «ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសារអង់គ្លេស និងភាសាចិន»។ ប្រសិនបើអ្នកចេះភាសាលើសពីភាសាកំណើត នោះឱកាសការងារ និងអទិភាពរបស់អ្នក មានភាគរយខ្ពស់ជាងអ្នកមិនចេះ។

 

២/. ដកសន្សំយ៉ាងតិច១៥%

 

ត្រូវដកសន្សំឲ្យបានយ៉ាងតិច១៥%ក្នុងមួយខែ ដើម្បីទុកវិនិយោគភាគហ៊ុន ដី ឬទិញផលិតផលយកមកលក់បន្តជាដើម។ បន្ថែមពីនេះ អ្នកអាចយកលុយទៅដាក់ធនាគារដែលមានកាលកំណត់ ដើម្បីកុំឲ្យលុយរបស់អ្នកនៅទំនេរផងដែរ។ ជាក់ស្តែង មហាសេដ្ឋីចិន លី កាស៊ីង បានផ្តល់ដំបូន្មានឲ្យដកលុយសម្រាប់កញ្ចប់សន្សំរហូតដល់ទៅ ២៥% ឯណោះនៃចំណូលសរុប ព្រោះវាគឺជាគ្រាប់ពូជអនាគតរបស់អ្នក។

 

៣/. ចៀសវាងការទិញសម្ភារនិយម

 

បើអាចចូរចៀសវាងការទិញសម្ភារនិយមដូចជា ដំឡើងសេរីទូរស័ព្ទញឹក ម៉ូតូតម្លៃថ្លៃ និងរបស់ប្រើប្រាស់ជាច្រើនផ្សេងទៀតដែលធ្វើឲ្យខ្លួនធ្លាក់ក្នុងរណ្តៅបំណុល គ្មានឱកាសសល់លុយវិនិយោគដូចគេ។ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានលើកឡើងយ៉ាងដូច្នេះថា៖ «អំឡុងពេលអតិផរណាកើនឡើងបែបនេះ អ្នកដែលមានចំណូលទាបមិនគួរចំណាយលុយទៅលើសម្ភារនិយមឡើយព្រោះរបស់ទាំងអស់នោះអាចនឹងមិនបង្កើតជាប្រភពចំណូលទេ តែផ្ទុយទៅវិញវាអាចនឹងបន្ថែមបំណុលដល់អ្នកវិញទៀត»

 

៤/. ថែរក្សាសុខភាពឲ្យបានល្អ

 

កុំឧស្សាហ៍ដើរលេងដាច់យប់ ផឹកស៊ីច្រើន បរិភោគអាហារមិនល្អ ដែលនាំឲ្យខូចសុខភាព ហើយត្រូវចំណាយលុយទៅលើការព្យាបាល ខាតទាំងពេល ខាតទាំងទ្រព្យ ខាងទាំងឱកាស។ សុខភាពគឺជាលេខមួយ(១) រីឯបញ្ញាប្រៀបបាននឹងលេខសូន្យ(០) សមិទ្ធផល(០) លាភសក្ការៈ(០) ទ្រព្យធន(០)… ទោះយើងមានលេខសូន្យប៉ុន្មានខ្ទង់ តែបើបាត់លេខមួយឈរពីមុខ គ្រប់យ៉ាងគឺឥតន័យខ្លឹមសារអ្វីឡើយ ទទេរស្អាត រលាយដូចអំបិលត្រូវទឹក ក្រមួនត្រូវថ្ងៃ។

 

ជាក់ស្តែង ស្ទីវ ចប បិតាស្ថាបនិកក្រុមហ៊ុន Apple បានផ្តាំថា៖ ​«ក្នុងខណៈ​ពេល​នេះ ខ្ញុំ​កំពុង​ទម្រេត​ខ្លួន​នៅ​លើ​គ្រែ​អ្នកជំងឺ ហើយ​រំ​ឮ​ក​ពី​ជីវិត​របស់​ខ្ញុំ​ទាំងមូល​ឡើងវិញ​។ ខ្ញុំ​ភ្ញាក់រ​ឮ​កថា រាល់​ភាពទទួលស្គាល់​ពី​អ្នកដទៃ និង​ទ្រព្យសម្បត្តិ​ទាំងអស់ ដែល​ខ្ញុំ​តែង​មាន​មោទកភាព​ខ្លាំង​បំផុត​កន្លងមក បាន​សាបរលាប​បន្តិច​ម្តងៗ ហើយ​ប្រែជា​ខ្សោះ​អស់ន័យ នៅ​ចំពោះមុខ​សេចក្តី​មរណៈដែល​កំពុងខិតជិតមកដល់»។​

 

យ៉ាងណាមិញ ប្រាក់ខែនៅតិច ចំណូលនៅទាបបង្ហាញថាសមត្ថភាពយើងមានបញ្ហា ក្រៅពីច្រកផ្លូវធំៗខាងលើ ចូលផ្ដោតសំខាន់បំផុតទៅលើ ការអភិវឌ្ឍន៍ខ្លួន និងការកសាងខ្លួនឯងឱ្យខ្លាំងលើសមុន។ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣៥០ដុល្លារ ឡើងដល់ ៣៥០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យសាកសមនឹងទទួលបានវា ដូចមានពាក្យមួយឃ្លាលើកឡើងថា៖ «ចំណូលរបស់អ្នកមិនអាចលើសពីកម្រិតសមត្ថភាពរបស់អ្នកឡើយ»

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia