ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ – ខណៈពេលឆ្នាំថ្មីបានចាប់ផ្តើមរួចទៅហើយ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបញ្ចប់ខែមករាជាខែដែលមមាញឹកបំផុត សម្រាប់ការកក់ការធ្វើដំណើរជាលក្ខណៈគ្រួសារ និងបានពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិកំពូលសម្រាប់គ្រួសារនានា។ នៅក្នុងឆ្នាំ ២០២៥ ៨៤% នៃការកក់សំបុត្រជាមួយ Emirates ទាំងអស់ត្រូវបានធ្វើឡើងសម្រាប់ការធ្វើដំណើរក្នុងកៅអីថ្នាក់ Economy Class និងការកក់សំបុត្រជាក្រុម និងជាលក្ខណៈគ្រួសារមានចំនួន ៦៤% នៃអ្នកដំណើរទាំងអស់ដែលបានធ្វើដំណើរក្នុងកៅអីថ្នាក់ Economy Class។

Emirates បន្ដទទួលបានប្រជាប្រិយភាពក្នុងចំណោមគ្រួសារខ្មែរ និងត្រូវបានទទួលស្គាល់សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ បទពិសោធន៍នៃការធ្វើដំណើរដែលប្រកបដោយផាសុកភាព និងការផ្តល់ជូនដែលប្រកបដោយការគិតគូរសម្រាប់កៅអីថ្នាក់ Economy Class។ ចាប់តាំងពី ប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍
ដែលឈ្នះពានរង្វាន់ និងសេវាកម្មជាលក្ខណៈគ្រួសារ រហូតដល់ភាពអាចទុកចិត្តបាន និងផាសុកភាពខ្ពស់ Emirates នៅតែជាក្រុមហ៊ុនអាកាសចរណ៍ដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរខ្មែរក្នុងការចាប់ផ្តើមដំណើរកម្សាន្តដ៏គួរឱ្យចងចាំនៅជុំវិញពិភពលោក។
ខណៈពេលដែលមនុស្សជាច្រើនមានគម្រោង និងទន្ទឹងរង់ចាំថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ខែមករាគឺជាពេលវេលាកក់សំបុត្រដ៏មមាញឹកបំផុត សម្រាប់គ្រួសារដែល ហោះហើរកាន់តែប្រសើរ (fly better) ជាមួយ Emirates ។ អ្នកធ្វើដំណើរ កៅអីថ្នាក់ Economy Class កក់សំបុត្រលឿនៗ ជាពិសេស អ្នកធ្វើដំណើរជាក្រុម និងជាលក្ខណៈគ្រួសារច្រើនជាង ៦៥% នៃការកក់សំបុត្រជាក្រុមបានធ្វើឡើងយ៉ាងហោចណាស់ ៣ ខែមុនពេលចេញដំណើរ និងច្រើនជាង ៦៥% នៃគ្រួសារ បានធ្វើការកក់សំបុត្រយ៉ាងហោចណាស់ ២ខែមុនការធ្វើដំណើរ។ កន្លែងធ្វើដំណើរដ៏ពេញនិយមជាក្រុមគឺ ឌូបៃ ជេដដា(Jeddah) មេឌីណា (Medina) អ៊ីស្តង់ប៊ុល និងរ៉ូម ហើយកន្លែងធ្វើដំណើរដ៏ពេញនិយមសម្រាប់គ្រួសារគឺ ឌូបៃ បាងកក ជេដដា(Jeddah) រដ្ឋធានីម៉ាឡេ (Malé) និង ម៉ូរីស (Mauritius)។

ឆ្នាំ២០២៦ ត្រូវបានប្រសិទ្ធនាម ថាជា “ឆ្នាំនៃគ្រួសារ” (Year of the Family) នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយ Emirates បានមើលឃើញ និន្នាការនៃការកក់សំបុត្រជាលក្ខណៈគ្រួសារ ដែលស្របទៅនឹងថ្ងៃវិស្សមកាលរបស់សាលានានា និងការកក់សំបុត្រសម្រាប់ថ្ងៃឈប់សម្រាក នានិទាឃរដូវ និងរដូវក្តៅដែលបានធ្វើឡើងនៅក្នុងខែមករា ក៏ដូចជាការកក់សំបុត្រ នៅរដូវក្តៅសម្រាប់ការធ្វើដំណើរនៅពេលចុងឆ្នាំ។
កៅអីថ្នាក់ Economy Class របស់ Emirates ដែលត្រូវបានទទួលស្គាល់ជាសកលថាជា ជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារ
Emirates ដំណើរការបណ្តាញផ្លូវហោះហើរឆ្ងាយដ៏ធំបំផុតមួយក្នុងពិភពលោក ដែលក្នុងនោះ អតិថិជនកៅអីថ្នាក់ Economy Class គឺជាអ្នកដំណើរភាគច្រើន។ Emirates តែងតែវិនិយោគយ៉ាងច្រើនដើម្បីបង្កើនបទពិសោធន៍កៅអីថ្នាក់ Economy Class ដោយបានកំណត់យ៉ាងច្បាស់នូវស្តង់ដារលំដាប់ពិភពលោក ដែលបានអនុវត្តលើការរចនាកាប៊ីន និងកន្លែងអង្គុយ សេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច ការកម្សាន្ត និងផាសុកភាពនៅពេលហោះហើរ ព្រមទាំងសេវាកម្ម និងសុវត្ថិភាពដែលផ្តល់ដោយ អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន។ភាពខ្លាំងនៃបទពិសោធន៍កៅអីថ្នាក់ Economy Class របស់ Emirates គឺស្ថិតនៅក្នុងភាពស៊ីសង្វាក់គ្នា និងមាត្រដ្ឋានដែលស្តង់ដារទាំងនេះត្រូវបានអនុវត្តលើជើងហោះហើរជិត ៥០០ ជារៀងរាល់ថ្ងៃ និងជាឧទាហរណ៍ប្រចាំថ្ងៃនៃការសន្យាហោះហើរកាន់តែប្រសើរ (fly better) ដែលជាស្នូលនៃម៉ាកយីហោរបស់ Emirates។
មិនត្រឹមតែជាកៅអីធ្វើដំណើរ
Emirates ប្រតិបត្តិការយន្តហោះជាច្រើន ដែលរួមមាន Airbus A៣៨០s A៣៥០s និង Boeing ៧៧៧s ដែលនេះមានន័យថា អតិថិជនកៅអីថ្នាក់ Economy Class ទទួលបានអត្ថប្រយោជន៍ពីយន្តហោះដែលត្រូវបានរចនាឡើងដើម្បីផ្ដល់ផាសុកភាពក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ជាជាងការធ្វើដំណើរផ្លូវជិត។ នោះមានន័យថា ក្រុមគ្រួសារទទួលបានកាប៊ីន និងច្រកផ្លូវធំទូលាយ កន្លែងដាក់សម្ភារៈយួរដៃកាន់តែធំជាងមុន និងលំហូរខ្យល់ និងសម្ពាធក្នុងកាប៊ីនកាន់តែប្រសើរ។ លក្ខណៈពិសេសសំខាន់ៗនៃបទពិសោធន៍កៅអីថ្នាក់ Economy Class របស់ Emirates គឺជាកៅអីដែលត្រូវបានរចនាឡើងដើម្បីផ្ដល់ផាសុកភាព ជាមួយនឹងក្បាលកៅអីដែលអាចលៃតម្រូវបាន កន្លែងអង្គុយដ៏ទូលាយ សម្រាប់លាតសន្ធឹងជើង អេក្រង់កម្សាន្តផ្ទាល់ខ្លួនសម្រាប់អតិថិជនទាំងអស់ និងសូម្បីតែពន្លឺសម្រាប់សម្រាក ដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការសម្រាក។
នៅលើយន្តហោះចុងក្រោយបំផុតរបស់ Emirates គឺ A៣៥០នោះ ថ្នាក់ Economy Class ផ្តល់ជូនកៅអីដែលមានផាសុខភាពដល់ទៅ ២៥៩ ដោយមានការកំណត់រចនាសម្ព័ន្ធកៅអី ៣-៣-៣ ដោយកៅអីនីមួយៗមានក្បាលកៅអីដែលអាចលៃតម្រូវបាន ៦កម្រិត និងកន្លែងទុកសម្ភារៈដែលធំជាងមុន។ អតិថិជនម្នាក់ៗអាចរីករាយនឹងអេក្រង់ ៤K ទំហំ ១៣.៣ អ៊ីង ផ្ទាល់ខ្លួន ដើម្បីមើលភាពយន្ត និងកម្មវិធីកម្សាន្តនៅលើប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ កន្លែងសាកថ្មនៅជាប់កៅអីដ៏មានថាមពល កាប៊ីនធំទូលាយដែលមានពិដានកាន់តែខ្ពស់ និងបន្ទប់ទឹកដែលរចនាយ៉ាងប្រណិត ជាមួយនឹងបន្ទប់ជាច្រើន។
យន្តហោះជាច្រើនរបស់ Emirates បានទទួលអត្ថប្រយោជន៍រួចហើយពី កម្មវិធីកែលម្អតម្លៃ ៥ ពាន់លានដុល្លារ ដែលកន្លែងអង្គុយទំនើប ផ្ទៃខាងក្នុងដ៏ស្រស់ស្អាត និងសោភ័ណភាពផ្នែករចនាទាន់សម័យបានរួមចំណែកដល់ផាសុកភាព និងការសម្រាកនៅលើយន្តហោះ។

Emirates ក៏ផ្តល់ជូននូវការឡើងយន្តហោះជាអាទិភាពសម្រាប់ក្រុមគ្រួសារនៅទូទាំងអាកាសយានដ្ឋានអន្តរជាតិទាំងអស់ ដើម្បីផ្តល់ពេលវេលាបន្ថែមដល់កុមារក្នុងការសម្រួលឥរិយាបថ ក៏ដូចជាមានគោលនយោបាយក្នុងការជួយសម្រួលឱ្យគ្រួសារអង្គុយជាមួយគ្នា។ ឪពុកម្តាយអាចកក់កន្លែងអង្គុយក្បែរកន្លែងសម្រាប់ទារកសម្រាក សម្រាប់ទារកដែលមានអាយុពី ២ ឆ្នាំ និងតិចជាងនេះ និងមានទម្ងន់តិចជាង ១១ គីឡូក្រាម ដែលអនុញ្ញាតឱ្យកូនតូចរបស់ពួកគេសម្រាកបានយ៉ាងស្រួលពេញមួយជើងហោះហើរ។ ឪពុកម្តាយក៏អាចយក កៅអីសម្រាប់ទារក ដែលមានការអនុញ្ញាតទៅលើយន្តហោះផងដែរ ដើម្បីផាសុកភាព និងសុវត្ថិភាពបន្ថែម។
បណ្តាញនិងភាពអាចទុកចិត្ដនៃប្រតិបត្តិការ
អត្ថប្រយោជន៍មួយទៀតនៃបទពិសោធន៍កៅអីថ្នាក់ Economy Class របស់ Emirates គឺវិសាលភាពនៃបណ្តាញហោះហើរ។ Emirates បម្រើគោលដៅនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី អាហ្រ្វិក អាមេរិក និងអូសេអានី ជាញឹកញាប់ជាមួយនឹងសេវាកម្មហោះហើរត្រង់ដែលកាត់បន្ថយភាពស្មុគស្មាញក្នុងការធ្វើដំណើរ។ សម្រាប់អ្នកដំណើរ កៅអីថ្នាក់ Economy Class ម៉ូដែល hub-and-spoke នេះ បកប្រែទៅជាការតភ្ជាប់តិចជាងមុននៅលើការធ្វើដំណើរអន្តរទ្វីបរយៈពេលវែង ការផ្ដល់ផលិតផលដែលមានស្តង់ដារតែមួយនៅលើយន្តហោះនៅគ្រប់តំបន់ បដិសណ្ឋារកិច្ចលំដាប់ពិភពលោក និងកាត់បន្ថយហានិភ័យនៃការដឹកជញ្ជូនអីវ៉ាន់ខុស។
Emirates មានកំណត់ត្រាដ៏អស្ចារ្យមួយសម្រាប់ការដឹកជញ្ជូនអីវ៉ាន់ ដោយបានដឹកជញ្ជូនកាបូបជិត ៣ លាន ជារៀងរាល់ខែ និងអត្រាជោគជ័យ ៩៩.៩% សម្រាប់ការដឹកជញ្ជូនពីមជ្ឈមណ្ឌលអាកាសចរឌូបៃរបស់ខ្លួន ដែលជាកំណត់ត្រាលេខ ១ នៅក្នុងពិភពលោក។ ៩៩.៩% នៃអីវ៉ាន់ទាំងអស់ដែលមកពីឌូបៃ ឬផ្ទេរទំនិញឆ្លងកាត់ នឹងទៅដល់ម្ចាស់ ទាន់ពេល និងនៅគោលដៅដែលត្រឹមត្រូវ។ អត្រា “ហានិភ័យនៃការដឹកជញ្ជូនអីវ៉ាន់ខុស” របស់ Emirates ដែលអាចត្រូវបានកំណត់ថាជា “អីវ៉ាន់ យឺត បាត់ ឬដាក់ខុស” គឺតិចតួចបំផុតនៅក្នុងកម្រិត ១,៨ ក្នុង ១០០០ នៅមជ្ឈមណ្ឌលអាកាសចរឌូបៃ ដែលនេះស្ទើរតែ ៣០ ដងទាបជាងអ្នកផ្តល់សេវាមួយចំនួនទៀត។
អ្នកបម្រើការលើយន្តហោះ ដែលមានជំនាញវិជ្ជាជីវៈ និងរួសរាយរាក់ទាក់
Emirates មានអ្នកបម្រើការលើយន្តហោះ មកពីជាង ១៤០ សញ្ជាតិដែលនិយាយជាង ៧០ ភាសាដែលឆ្លុះបញ្ចាំងពីបណ្តាញផ្លូវហោះហើរសកល និងអតិថិជនពីច្រើនវប្បធម៌។ អ្នកបម្រើការលើយន្តហោះ ទទួលបាន ការបណ្តុះបណ្តាលលំដាប់ថ្នាក់ពិភពលោក ដែលផ្តោតលើសុវត្ថិភាព ភាពអាចទុកចិត្ដ និងសិល្បៈនៃបដិសណ្ឋារកិច្ចអន្តរវប្បធម៌។
ដើម្បីធ្វើឱ្យការធ្វើដំណើរកាន់តែមានផាសុកភាពសម្រាប់អតិថិជនកៅអីថ្នាក់ Economy Class អ្នកបម្រើការលើយន្តហោះរបស់ Emirates អនុវត្តតាមសេវាកម្មដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដែលត្រូវបានរចនាឡើងយ៉ាងជំនាញ ដើម្បីធានាថាអតិថិជនរីករាយនឹងការហោះហើរដ៏ស្ងប់ស្ងាត់។ នេះរាប់បញ្ចូលទាំង ការយកចិត្តទុកដាក់ចំពោះពេលវេលានៃសេវាកម្មម្ហូបអាហារ ការផ្លាស់ប្តូរពន្លឺក្នុងកាប៊ីន និងការត្រួតពិនិត្យផ្នែកផាសុកភាពដើម្បីបង្កើតបទពិសោធន៍ផ្ទាល់ខ្លួន។ អ្នកបម្រើការលើយន្តហោះរបស់ Emirates ត្រូវបានបណ្តុះបណ្តាលក្រោមស្តង់ដារបដិសណ្ឋារកិច្ចសាកល ដែលក្នុងនោះមាន នីតិវិធីជាក់លាក់សម្រាប់ក្រុមគ្រួសារ អនីតិជនដែលមិនមានអ្នកអមដំណើរ និងអ្នកដំណើរដែលត្រូវការជំនួយ។ អ្នកបម្រើការលើយន្តហោះ ត្រូវបានបណ្តុះបណ្តាល និងមានសមត្ថភាពដោះស្រាយជាមួយ កាប៊ីនដែលមានអ្នកដំណើរពេញ ចំនួនគ្រួសារច្រើន អ្នកដំណើរពហុវប្បធម៌ និងអាចផ្តល់នូវបដិសណ្ឋារកិច្ចលំដាប់ពិភពលោកពេញការធ្វើដំណើរ។
ដើម្បីបង្កើតអនុស្សាវរីយ៍ពេញមួយជីវិត អ្នកបម្រើការលើយន្តហោះរបស់ Emirates ថតរូបពិសេសៗនៅលើយន្តហោះ ជាមួយនឹងកាមេរ៉ា ដែលបន្ទាប់មកត្រូវបានបង្ហាញដល់អតិថិជននៅក្នុងស៊ុមរូបថត Emirates ដែលមានចំនួនកំណត់ជាវត្ថុអនុស្សាវរីយ៍។
អាហារដែលមានរសជាតិឆ្ងាញ់ និងចំនួនច្រើន
Emirates ផ្តល់អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃលើជើងហោះហើរ Economy Class ទាំងអស់ដោយមិនគិតពីចម្ងាយផ្លូវហោះហើរនោះទេ។ ម៉ឺនុយត្រូវបានរៀបចំឡើងដើម្បីឆ្លុះបញ្ចាំងពីរសជាតិក្នុងតំបន់ និងចំណង់ចំណូលចិត្តរបស់ទិសដៅហោះហើរ ជាមួយនឹងអាហារដែលបានចម្អិនថ្មីៗ។
ការផ្តល់អាហាររបស់កៅអីថ្នាក់ Economy Class របស់ Emirates រួមមានអាហារច្រើនមុខដ៏ច្រើន ជាមួយនឹងភេសជ្ជៈ ទឹកផ្លែឈើ ទឹកតែ កាហ្វេ និងភេសជ្ជៈមានជាតិអាល់កុលសម្រាប់អតិថិជនដែលត្រូវការ។ Emirates វិនិយោគយ៉ាងច្រើនទៅលើកម្មវិធីធ្វើម្ហូប និងស្រារបស់ខ្លួននៅក្នុងកៅអីថ្នាក់ Economy Class ជាងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត ដើម្បីធានាថាអតិថិជនរបស់ខ្លួនទទួលបានបទពិសោធន៍ដែលមានគុណភាពខ្ពស់។ Emirates ក៏មានការផ្តល់ជូនថ្មីៗជាប្រចាំផងដែរសម្រាប់អតិថិជន កៅអីថ្នាក់ Economy Class ដូចជាពោតលីង នៅលើផ្លូវហោះហើរមួយចំនួន ការ៉េម និងនំក្តៅៗនៅលើផ្លូវហោះហើរមួយចំនួនទៀត ដោយឥតគិតថ្លៃ។ Emirates ផ្តល់ជូនអាហារពិសេសៗជាច្រើនតាមការស្នើសុំពីអ្នកដែលមិនបរិភោគសាច់ អ្នកដែលមានប្រតិកម្មទៅនឹង gluten និងពីអ្នកផ្សេងៗទៀត។ អ្វីគ្រប់យ៉ាងដែលផ្តល់ជូននៅលើយន្តហោះដោយ Emirates ក្នុងកៅអីថ្នាក់ Economy Classត្រូវបានបញ្ចូលទៅក្នុងតម្លៃសំបុត្ររួចហើយ ដែលបានជួយកាត់បន្ថយភាពតានតឹងនៅលើយន្តហោះសម្រាប់គ្រួសារ ពីព្រោះមិនមានការទិញបន្ថែមដែលចាំបាច់នៅលើយន្តហោះនោះទេ។ ការលើកលែងតែមួយគត់គឺ ជម្រើសក្នុងការទិញដបស្រាសំប៉ាញ Moët et Chandon ជាមួយនឹងនំខេក ប្រសិនបើអតិថិជនចង់អបអរការធ្វើដំណើររបស់ពួកគេ!
អាហាររបស់កុមារ មាននៅលើផ្លូវហោះហើររបស់ Emirates ស្ទើរតែទាំងអស់ គ្រប់ថ្នាក់ទាំងអស់ដែលមានអាហារដែលមានរសជាតិឆ្ងាញ់ និងមានជីវជាតិជាច្រើន នៅលើថាសអាហារចម្រុះពណ៌ដែលបានរចនាយ៉ាងពិសេសដែលមានតំណាងអ្នកបម្រើការលើយន្តហោះរបស់ Emirates និងអ្នកបើកយន្តហោះ Little Travellers។ អាហារទារកសរីរាង្គ ម្សៅទឹកដោះគោ និងដបទារក មាននៅលើយន្តហោះសម្រាប់ទារកដោយឥតគិតថ្លៃ ប្រសិនបើឪពុកម្តាយ និងអាណាព្យាបាលត្រូវការក្នុងពេលហោះហើរ។
បទពិសោធន៍កម្សាន្តលំដាប់ពិភពលោកជាមួយ Emirates
ប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ Emirates ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាប្រព័ន្ធកម្មវិធីកម្សាន្តមួយដែលល្អបំផុតក្នុងអាកាសចរណ៍ពាណិជ្ជកម្ម។ ប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ Emirates ជាប់ចំណាត់ថ្នាក់លេខមួយជាប្រចាំក្នុងពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក និងការស្ទង់មតិអ្នកដំណើរ។ ដោយមានជាង ៦៥០០ ប៉ុស្តិ៍ ដែលមានមាតិកាដែលមានគុណភាពខ្ពស់ និងពេញនិយម ប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ Emirates គឺជាបណ្ណាល័យកម្សាន្តដ៏ធំបំផុតរបស់ពិភពលោកនៅលើអាកាស។ Emirates មានភាពយន្តជិត ៣,០០០ ជា ៥០ ភាសា ភាពយន្តឯកសារជាង ២០០ ភាពយន្ត និងរឿងភាគទូរទស្សន៍អារ៉ាប់ជាង ១៥០ និងភាពយន្តបូលីវូដ និងអាស៊ីខាងត្បូងចំនួនជាង ៣០០ និងជាច្រើនទៀត ដើម្បីបម្រើការនិយម ផ្សេងៗគ្នានៃអ្នកដំណើររាប់លាននាក់។ ជាមួយអ្នកផ្តល់សេវាដូចជា HBO Max Disney+ Paramount+ Food Network Discovery+ BBC Bloomberg Originals Shahid BBC Earth Animal Planet HGTV និង Spotify ប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ Emirates ក៏មានផតខាស វគ្គរៀនភាសា គំនូរជីវចល និងសូម្បីតែកីឡាផ្សាយផ្ទាល់ និងព័ត៌មាននៅចម្ងាយ ៤០,០០០ ហ្វីតលើអាកាស។
ប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ Emirates ក៏មានភាពយន្ត និងប៉ុស្តិ៍ ទូរទស្សន៍កុមារជាច្រើន ដែលមានដូចជា Disney+ CBeebies Nickelodeon និង Cartoon Network រួមទាំងតួអង្គកំពូលៗដូចជា Paw Patrol Bluey និង Hey Duggee។ កុមារត្រូវបានផ្តល់កាសពិសេសដើម្បីរីករាយជាមួយប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ Emirates ដែលត្រូវបានរចនាឡើងដើម្បីឱ្យមានភាពល្អប្រសើរ និងមានផាសុកភាព សម្រាប់កុមារប្រើប្រាស់ខណៈពេលដែលពួកគេរីករាយជាមួយ មាតិកាសម្រាប់កុមារជាច្រើន។ សម្រាប់អ្នកចូលចិត្តលេងហ្គេម ប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ Emirates មានវីដេអូហ្គេមរហូតដល់ ១០០ ដែលអាចលេងបានដោយអ្នកលេងពីរនាក់នៅកៅអីផ្សេងៗគ្នា។ ក្មេងធំ អាចប្រើប្រាស់អាល់ប៊ុមចម្រៀងដែលមានជាង ៣,០០០អាល់ប៊ុម និងបញ្ជីចាក់ចម្រៀងជាង ៦០០។
Emirates កំពុងធ្វើឱ្យ Wi-Fi នៅលើអាកាសកាន់តែប្រសើរជាមួយនឹងការតភ្ជាប់ Starlink ពីអ៊ីនធឺណិតផ្កាយរណបទំនើបបំផុតរបស់ពិភពលោក។ Starlink ផ្តល់នូវសេវា ថេរ ល្បឿនលឿន និងគុណភាពល្អ នៅចម្ងាយ ៤០,០០០ ហ្វីត ដែលនឹងអនុញ្ញាតឱ្យអតិថិជនកៅអីថ្នាក់ Economy Class ប្រើអ៊ីនធឺណិត លេងហ្គេមអនឡាញ ការហៅជាវីដេអូជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ ធ្វើការនិង ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយឥតគិតថ្លៃ។
ការបង្កើនផាសុកភាពនៅពេលហោះហើរ
អតិថិជនកៅអីថ្នាក់ Economy Class នៅលើជើងហោះហើរផ្លូវឆ្ងាយទូទាំងពិភពលោក ទទួលបានគ្រឿងបរិក្ខារប្រើប្រាស់ដោយឥតគិតថ្លៃ ដែលរចនាឡើងក្នុងភាពជាដៃគូជាមួយ United for Wildlife ដែលបង្ហាញពីប្រភេទសត្វជិតផុតពូជបំផុតនៅលើភពផែនដី។ គ្រឿងបរិក្ខារប្រើប្រាស់ ទាំងនោះរួមមាន ស្រោមជើងទន់ របាំងភ្នែក របស់បិទត្រចៀក និងប្រដាប់ប្រដាថែរក្សាធ្មេញ។
សម្រាប់កុមារនិងទារកក៏ទទួលបានគ្រឿងបរិក្ខារផ្ទាល់ខ្លួន ដោយធ្វើតាមការសន្យាផ្ដោតសំខាន់លើក្រុមគ្រួសារ គ្រឿងបរិក្ខារកុមាររបស់ Emirates បង្ហាញពីភាពរំភើបនៃ កញ្ចប់ឧបត្ថម្ភដ៏គួរឱ្យចាប់អារម្មណ៍របស់ Emirates ដែលគាំទ្រ និងអបអរសាទរកីឡាបាល់ទាត់ វាយកូនបាល់ បាល់បោះ ទូកក្តោង វាយកូនហ្គោល ជិះសេះ ជិះកង់ គ្រីឃីត បាល់ឱប តន្ត្រី និងអក្សរសិល្ប៍។ គ្រឿងបរិក្ខារបានចំនួន ១២ ដែលមាននៅក្នុងកញ្ចប់ដាច់ដោយឡែកសម្រាប់ក្មេងអាយុ ០-២ ឆ្នាំ ៣-៦ ឆ្នាំ និង ៧-១២ ឆ្នាំ។ កុមារគ្រប់វ័យក៏ត្រូវបានផ្តល់ជូននូវ ប្រដាប់ប្រដាក្មេងលេង និងការផ្តល់ជូនផ្សេងទៀតនៅលើយន្តហោះផងដែរដែលមានដូចជាតុក្កតានិងកាត ទស្សនាវដ្តី Fly with Me របស់ Emirates ដែលមានល្បែងផ្គុំរូប រឿងកំប្លែង និងសកម្មភាពផ្សេងៗ។ ឪពុកម្តាយដែលធ្វើដំណើរជាមួយទារក ត្រូវបានផ្តល់ជូនគ្រឿងបរិក្ខារសម្រាប់ទារក រួមមានក្រណាត់កន្ទបទារក កន្សែងជូតមាត់ ឡេ និងកម្រាល ដើម្បីឱ្យទារករក្សាភាពស្រស់ស្រាយពេញមួយការធ្វើដំណើររបស់ពួកគេ។
ដើម្បីឱ្យកាន់តែមានផាសុកភាពនៅលើយន្តហោះ បន្ទប់ទឹករបស់ Emirates ត្រូវបានបំពាក់ដោយតុផ្លាស់ប្តូរសម្លៀកបំពាក់សម្រាប់ទារក។ កុមារនៅ កៅអីថ្នាក់ Economy Class ទទួលបានខ្នើយ និងភួយ ដើម្បីបង្កើនផាសុកភាព និងសម្រាប់គេង ប្រសិនបើចាំបាច់ ឬដើម្បីមើលកុន។
ផ្ដល់ជំនួយបន្ថែមនៅពេលចាំបាច់
នៅអាកាសយានដ្ឋានឌូបៃ Emirates មានការផ្តល់រទេះរុញទារកដោយឥតគិតថ្លៃសម្រាប់ទារក និងកុមារតូចៗ ដោយផ្តល់នូវផាសុកភាពសម្រាប់ក្មេងៗ។ Emirates ក៏ផ្តល់ជូននូវសេវាអមដំណើរកុមារតូច (Unaccompanied Minors) ដោយឥតគិតថ្លៃដល់កុមារដែលមានអាយុពី ៥-១១ ឆ្នាំដែលធ្វើដំណើរតែម្នាក់ឯង ដែលកុមារត្រូវបានអមដំណើរ និងត្រួតពិនិត្យដោយអ្នកឯកទេស Emirates និងអ្នកបម្រើការលើយន្តហោះសម្រាប់គ្រប់ជំហាននៃការធ្វើដំណើររបស់ពួកគេ។ ក៏នៅមានសាលសេវាអមដំណើរកុមារតូច (Unaccompanied Minors Lounge) ដែលមានវីដេអូហ្គេម Wi-Fi ឥតគិតថ្លៃ សាឡុងដ៏មានផាសុខភាព និងបន្ទប់ទឹករបស់កុមារ ដែលកុមារអាចរីករាយជាមួយភេសជ្ជៈ និងអាហារសម្រន់នៅពេលពួកគេរង់ចាំជើងហោះហើររបស់ពួកគេ។
សម្រាប់អតិថិជនដែលតម្រូវការពិសេសក្នុងការធ្វើដំណើរ Emirates មានសេវាកម្ម និងឧបករណ៍ជំនួយជាច្រើន ដែលផ្ដល់ជូនដោយ Accessible & Inclusive Travel Hub នៅ Emirates.com ដែលត្រូវបានរចនាឡើងដើម្បីផ្ទុកព័ត៌មានទាំងអស់ដែលត្រូវការសម្រាប់ការធ្វើដំណើរដែលត្រូវការការគាំទ្រពិសេស និងផលិតផល និងប្រដាប់ប្រដា ជាច្រើនសម្រាប់អតិថិជនគ្រប់វ័យ ដែលអ្នកបម្រើការលើយន្តហោះអាចផ្តល់នៅលើយន្តហោះបាន។ Emirates ប្តេជ្ញាក្នុងការកំណត់ស្តង់ដារក្នុងឧស្សាហកម្ម និងការគាំទ្រពិសេសសម្រាប់ជនដែលមានពិការភាព ហើយផ្តល់ជូនភាពយន្តជាង ៦០០ ដែលមាន “Closed Captions” និងភាពយន្ត ២០០ ជាមួយ “Audio Description” សម្រាប់អ្នកដែលមានពិការភាពភ្នែក ឬត្រចៀក។
ការផ្តល់រង្វាន់ដល់ការគាំទ្រសម្រាប់កៅអីថ្នាក់ Economy Class
អតិថិជន និងក្រុមគ្រួសារសម្រាប់កៅអីថ្នាក់ Economy Class ដែលចូលចិត្តហោះហើរជាមួយ Emirates អាចទទួលបានអត្ថប្រយោជន៍ពីការចូលរួម Skywards ដែលផ្តល់ឱ្យសមាជិកនូវរង្វាន់ និងអត្ថប្រយោជន៍ដែលមិនអាចប្រៀបផ្ទឹមបាន។ កម្មវិធីនេះផ្តល់ជូននូវសមាជិកភាពចំនួនបួនកម្រិត៖ ខៀវ ប្រាក់ មាស និងប្លាទីនីម ដោយកម្រិតនីមួយៗទទួលបានសិទ្ធិនិងអត្ថប្រយោជន៍ផ្តាច់មុខ។ សមាជិកអាចទទួលបានម៉ាយល៍ ជាមួយដៃគូជាច្រើន ហើយបន្ទាប់មកចំណាយដូរ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងសំបុត្រយន្តហោះជាមួយ Emirates និងក្រុមហ៊ុនអាកាសចរណ៍ដៃគូ ផ្លាស់ប្តូរកៅអីហោះហើរ ការស្នាក់នៅសណ្ឋាគារ ការទិញទំនេញ និងបទពិសោធន៍ដែលលុយមិនអាចទិញបាន។ កុមារដែលមានអាយុពី ២-១៧ ឆ្នាំអាចចុះឈ្មោះចូលកម្មវិធី Skywards Skysurfers សម្រាប់អ្នកធ្វើដំណើរវ័យក្មេង និងទទួលបាន Skywards Miles នៅគ្រប់ជើងហោះហើរ Emirates និង flydubai ហើយបញ្ចូលពិន្ទុសន្សំទៅក្នុងគណនីគ្រួសារ។
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងវិស័យអាកាសចរ ពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍ទាំងនៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់ផ្សេងៗ៕


