● ការបើកយុទ្ធនាការដំណាលគ្នានៅលើទីផ្សារជាច្រើន ស្របតាមកម្មវិធីទេសចរណ៍រដូវរងារបស់ទីក្រុងឌូបៃ ជាមួយនឹងការផ្តល់ជូនបទពិសោធន៍កម្សាន្តឥតគិតថ្លៃជាច្រើន ដូចជាសួនទឹក Atlantis Aquaventure Waterpark ពិភពបាតសមុទ្រ Lost World Aquarium និងសេវារថយន្តក្រុងទេសចរណ៍ Dubai City Sightseeing Hop and Hop Off ជាដើម។
● រីករាយជាមួយការបញ្ចុះតម្លៃពិសេស និងការផ្តល់ជូនរាប់រយកន្លែងទូទាំងទីក្រុងឌូបៃ តាមរយៈ My Emirates Pass។
● រៀបចំដំណើរកម្សាន្តតាមចំណង់ចំណូលចិត្តរបស់អ្នកជាមួយ Dubai Experience ដើម្បីទទួលបាន បទពិសោធន៍វិស្សមកាលដ៏គួរឱ្យចងចាំនៅទីក្រុងឌូបៃ។
ភ្នំពេញ កម្ពុជា — ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ - ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក ក្រុមហ៊ុនអាកាសចរណ៍ Emirates សូមអញ្ជើញអ្នកដំណើរមកពីបណ្តាញរបស់ខ្លួនទូទាំងពិភពលោក ឱ្យមកទទួលយកបទពិសោធន៍ដ៏វិសេសនៅទីក្រុងឌូបៃ ដែលពោរពេញទៅដោយការយកចិត្តទុកដាក់ ផាសុកភាព និង អត្ថប្រយោជន៍ដ៏ពិសេសនៅគ្រប់ដំណាក់កាល។ យុទ្ធនាការពហុទីផ្សាររបស់ Emirates នេះ ត្រូវបានរៀបចំឡើងស្របពេលនឹងរដូវរងាដែលពោរពេញទៅដោយការអបអរសាទរ និងព្រឹត្តិការណ៍ល្បីៗលំដាប់ពិភពលោកជាច្រើនទៀតរបស់ទីក្រុងឌូបៃ ដោយមានគោលបំណងផ្តល់ជូនអ្នកដំណើរ រួមទាំងអ្នកដំណើរមកពីកម្ពុជាឱ្យមកស្វែងយល់ និងបង្កើតអនុស្សាវរីយ៍ថ្មីៗនៅក្នុងទីក្រុងនេះ។
អ្នកដំណើរដែលកក់សំបុត្រធ្វើដំណើរទៅមកទីក្រុងឌូបៃតាមរយៈ Emirates នឹងទទួលបានសំបុត្រចូល ទស្សនាដោយឥតគិតថ្លៃជាកញ្ចប់ ដែលមានតម្លៃ ៥៣៥ ឌីរ៉ាមអេមីរ៉េត សម្រាប់ចូលទៅទស្សនាតំបន់ទេសចរណ៍ពេញនិយមចំនួនបីនៅទីក្រុងនេះ។ លោកអ្នកអាចរីករាយជាមួយការកម្សាន្តនៅ សួនទឹក Atlantis Aquaventure
Waterpark ទស្សនាត្រីឆ្លាមនិងត្រីបបែលនៅពិភពបាតសមុទ្រ Lost World Aquarium និងធ្វើដំណើរតាមរថយន្តក្រុងទេសចរណ៍ Dubai City Sightseeing Hop On and Off ដើម្បីទស្សនាកន្លែងដ៏ទាក់ទាញនិងអស្ចារ្យក្នុងទីក្រុងឌូបៃ ដែលរួមមានអគារខ្ពស់កប់ពពក Burj Khalifa រហូតដល់តំបន់ ប្រវត្តិសាស្ត្រ Al Fahidi តាមការពេញចិត្តរបស់ខ្លួន។
មិនថាជាដំណើរកម្សាន្ត លើកដំបូង ឬការវិលត្រឡប់មកកាន់ទីក្រុងដ៏ទាក់ទាញនេះម្តងទៀត វិស្សមកាលជាមួយគ្រួសារ ឬដំណើរកម្សាន្តចុងសប្តាហ៍ជាមួយមិត្តភក្តិនោះទេ បទពិសោធន៍ដ៏ពិសេសនៅទីនេះមិនបានបញ្ចប់ត្រឹមតែការទស្សនាតំបន់ទេសចរណ៍នានានោះឡើយ។ តាមរយៈ My Emirates Pass លោកអ្នកទទួលបានការបញ្ចុះតម្លៃនៅភោជនីយដ្ឋាន ហាងទំនិញ និងកន្លែងកម្សាន្តរាប់រយកន្លែងទូទាំងទីក្រុងឌូបៃ ខណៈពេលដែល Dubai Experience អនុញ្ញាតឱ្យលោកអ្នករៀបចំកាលវិភាគដំណើរកម្សាន្តផ្ទាល់ខ្លួន ដោយមានជម្រើសចាប់ពីដំណើរទស្សនកិច្ចផ្នែកវប្បធម៌ រហូតដល់សកម្មភាពផ្សងព្រេង។
ការយកចិត្តទុកដាក់របស់ Emirates គឺមានលើសពីការធ្វើដំណើរតាមជើងហោះហើរទៅទៀត។ ដោយសារផែនការធ្វើដំណើរអាចមានការផ្លាស់ប្តូរ អតិថិជនដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ ប្តូរកាលបរិច្ឆេទធ្វើដំណើរដោយឥតគិតថ្លៃ និងគ្មានកំណត់ សម្រាប់គ្រប់ថ្នាក់កៅអី ព្រមទាំងជម្រើសរក្សាទុកតម្លៃសំបុត្ររយៈពេល ២៤ ម៉ោងដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃលើថ្លៃសេវាការបង្វិលសងប្រាក់។
កញ្ចប់សេវាធានារ៉ាប់រងការធ្វើដំណើររបស់ Emirates មានសម្រាប់អ្នកដំណើរដែលកក់ជើងហោះហើរចេញពីប្រទេសកម្ពុជា ដែលផ្ដល់ធានារ៉ាប់រងទៅលើ ការថែទាំសុខភាពបន្ទាន់ ការលុបចោល ឬការពន្យារពេលការធ្វើដំណើរ និងបញ្ហាពាក់ព័ន្ធនឹងអីវ៉ាន់។ អតិថិជនអាចទិញកញ្ចប់ធានារ៉ាប់រងនេះ ដោយផ្ទាល់នៅពេលកក់ជើងហោះហើរនៅលើគេហទំព័រផ្លូវការរបស់ Emirates ឬបន្ថែមសេវាកម្មនេះនៅពេលក្រោយទៅក្នុងការកក់ដែលមានស្រាប់ តាមរយៈផ្នែក "Manage a Booking" ។
លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មនៃ Emirates បានមានប្រសាសន៍ថា៖ “ទីក្រុង ឌូបៃផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើន ទាក់ទងជាមួយការកម្សាន្ត ការបរិភោគអាហារ ការដើរទិញទំនិញ រហូតដល់ការកម្សាន្តផ្សេងៗទៀត ដែលសាកសមសម្រាប់គ្រប់កម្រិតថវិកា វ័យ និងចំណង់ចំណូលចិត្ត។ យើងមានសេចក្តីសោមនស្សរីករាយដែលអាចជួយអតិថិជនរបស់យើងទទួលបានបទពិសោធន៍ដ៏ពេញលេញនៅពេលធ្វើដំណើរមកកាន់ទីក្រុងឌូបៃ តាមរយៈការចូលទស្សនាដោយឥតគិតថ្លៃ និងការផ្ដល់ជូនពិសេសជាច្រើនដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់គុណតម្លៃបន្ថែមក្នុងអំឡុងពេលនៃការធ្វើដំណើររបស់អតិថិជន ព្រមទាំងផ្តល់នូវភាពបត់បែននិងភាពកក់ក្តៅនៅពេលអតិថិជនរៀបចំផែនការដំណើរកម្សាន្ត។”
My Emirates Pass – វិធីងាយៗដើម្បីទទួលបានការផ្ដល់ជូនពិសេសៗជាច្រើន
មិនថាលោកអ្នកមកកាន់ទីក្រុងឌូបៃសម្រាប់ការសម្រាកលំហែកាយរយៈពេលខ្លី ឬសម្រាប់វិស្សមកាលរយៈពេលយូរនោះទេ Emirates ផ្តល់ជូនតម្លៃកាន់តែពិសេសតាមរយៈកម្មវិធី My Emirates Pass ដែលអតិថិជនអាចទទួលបានការបញ្ចុះតម្លៃជាពិសេសនៅតាមហាងទំនិញ ទីកន្លែងកម្សាន្ត កន្លែងស្ប៉ា ភោជនីយដ្ឋាន រាប់រយនិងនៅទីតាំងជាច្រើនទៀត ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះ Emirates នៅតាមទីតាំងដែលជាសមាជិក។ ការប្រើប្រាស់ My Emirates Pass មានភាពងាយស្រួល ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះជារូបវន្ត ឬជាទម្រង់ឌីជីថល រួមជាមួយឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព នៅតាមទីតាំងដៃគូនានា។ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗពេញមួយឆ្នាំនៅទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងទទួលបានការផ្ដល់ជូនពិសេសតាមរដូវកាល។
ការស្នាក់នៅសណ្ឋាគារ ដំណើរកម្សាន្ត កម្មវិធីដំណើរទេសចរណ៍តាមចំណង់ចំណូលចិត្ត និងការផ្ដល់ជូនជាច្រើនទៀតពី Dubai Experience
ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៅទីក្រុងឌូបៃ ជាមួយតម្លៃពិសេសតាមរយៈ Dubai Experience ដែលជាថ្នាលសម្រាប់ការកក់សណ្ឋាគារ ភោជនីយដ្ឋាន តំបន់ទេសចរណ៍និងសកម្មភាពកម្សាន្តផ្សេងៗទៀត ទៅលើដំណើរកម្សាន្ត។ អតិថិជនអាចរៀបចំកាលវិភាគដំណើរកម្សាន្តផ្ទាល់ខ្លួនដោយជ្រើសរើសសកម្មភាពរាប់រយប្រភេទដែលផ្តល់ជូនដោយក្រុមហ៊ុន រៀបចំកញ្ចប់ទេសចរណ៍ជាច្រើន និងគ្រប់កម្រិតថវិកា។
Skywards – កម្មវិធីសមាជិកភាពដែលផ្តល់ជូនអត្ថប្រយោជន៍ដ៏ច្រើន
នៅលើជើងហោះហើររបស់ Emirates សមាជិក Skywards គ្រប់កម្រិតអាចប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ។ នៅពេលមកដល់ទីក្រុងឌូបៃ សមាជិក Skywards ទទួលបានឱកាសជាច្រើនក្នុងការប្តូរ Skywards Miles នៅពេលដើរទិញទំនិញ និងការកម្សាន្តផ្សេងៗ។
នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ អតិថិជនអាចប្តូរពិន្ទុ Miles នៅតាមហាងដែលជាសមាជិកនៅ Dubai Duty Free Emirates Official Store និងសេវាកម្ម marhaba Airport Meet & Greet។ តាមរយៈការចុះឈ្មោះប្រើប្រាស់ Skywards Everyday សមាជិកអាចបម្លែង Skywards Miles ទៅជាសាច់ប្រាក់បានភ្លាមៗត្រឡប់ទៅវិញ នៅតាមហាង ទំនិញ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន និងទីតាំងផ្សេងៗរាប់រយកន្លែងដែលជាសមាជិកទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ការធ្វើដំណើរមកកាន់ទីក្រុងឌូបៃ នឹងមិនមានភាពពេញលេញឡើយ ប្រសិនបើមិនបានទស្សនាផ្សារទំនើប Dubai Mall ។ អតិថិជនអាចទទួលបានពិន្ទុ Miles ពីការចំណាយរបស់ពួកគេនៅតាមហាង និងទីតាំងទាំងអស់ក្នុងផ្សារទំនើបនេះ។ សមាជិកក៏អាចប្រើប្រាស់ Skywards Miles តាមរយៈ Skywards Miles Mall ដើម្បីទិញ ទំនិញពីម៉ាកយីហោដែលជាសមាជិក រួមមាន Amazon AE Deliveroo Shukran Apple NIKE និងម៉ាកយីហោជាច្រើនទៀត។
*តម្លៃសំបុត្រថ្មីអាចមានការប្រែប្រួល
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕


