Elon Musk មហាសេដ្ឋីមានទ្រព្យជាង ៨០០ពាន់លានដុល្លារ តែបែរជាត្រូវម្ដាយទម្លាយពីការរស់នៅប្រចាំថ្ងៃយ៉ាងគួរឱ្យភ្ញាក់ផ្អើល
Pov SaruMARCH 12 202621 views

និយាយដល់មហាសេដ្ឋីដែលមានជាងគេ មនុស្សគ្រប់គ្នាច្បាស់នឹកដល់ឈ្មោះ Elon Musk ជាក់ជាមិនខាន ដោយសារតែថ្មីៗនេះលោកទើបត្រូវបានគេទម្លាយពីចំនួនទ្រព្យសម្បត្តិសរុបមានរហូតដល់ទៅជាង ៨០០ពាន់លានដុល្លារ ក្លាយជាបុគ្គលដែលមានទ្រព្យច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ 

 

មានឈ្មោះជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេ ប៉ុន្តែថ្មីៗនេះ Elon Musk បែរជាត្រូវម្ដាយបង្កើតទម្លាយពីការរស់នៅប្រចាំថ្ងៃនៅលើបណ្ដាញសង្គមបង្កឱ្យមានការភ្ញាក់ផ្អើល។ លោកស្រី Maye Musk ត្រូវជាម្ដាយបង្កើតរបស់លោក Musk បានរៀបរាប់ពីទិដ្ឋភាពដ៏សាមញ្ញនៅក្នុងផ្ទះរបស់កូនប្រុសនៅ Boca Chica រដ្ឋ Texas ថាក្នុងផ្ទះគ្មានអ្វីដែលមានតម្លៃទាល់តែសោះ គ្មានការតុបតែងគឺមានតែភាពស្ងប់ស្ងាត់។

 

លោកស្រីបានសរសេរនៅលើបណ្ដាញសង្គម X ថា ក្នុងទូទឹកកកគ្មានអាហារទេ ចំណែកនៅក្នុងបន្ទប់ទឹកវិញមានកន្សែងតែមួយប៉ុណ្ណោះ។ ការរៀបរាប់នេះបន្ទាប់ពីមានគណនីមួយបង្ហាញពីទិដ្ឋភាពក្នុងផ្ទះកូនប្រុសរបស់គាត់និងសរសេរ “នេះជាផ្ទះរបស់ Elon Musk នៅ Boca Chica រដ្ឋ Texas។ គ្មានរបស់ប្រណីតៗទេ មានតែរបស់ចាំបាច់សម្រាប់ការរស់នៅ”។ 

 


រូបភាពមួយសន្លឹក និងការរៀបរាប់របស់ម្ដាយលោក Musk ធ្វើឱ្យមានការចាប់អារម្មណ៍ ព្រោះបង្ហាញពីភាពផ្ទុយគ្នាដាច់ស្រឡះពីគំនិតរបស់មនុស្សជាច្រើនដែលគិតថា អ្នកមាន ឬមហាសេដ្ឋី ចូលចិត្តប្រើជីវិតបែបស៊ីវីល័យ រស់នៅផ្ទះធំ ជិះឡានទំនើប ចូលចិត្តបង្គួតគ្រឿងលំអថ្លៃៗជាដើម។ តែសម្រាប់បុរសដែលមានជាងគេរូបនេះវិញ សុខចិត្តលក់ផ្ទះធំដូចជាវិមាន ផ្លាស់ទៅរស់នៅក្នុងផ្ទះតូចមួយដើម្បីបំពេញក្ដីសុខខ្លួនឯង។ 

 


លោក Elon Musk អាចគ្រប់គ្រងក្រុមហ៊ុនដែលមានតម្លៃរាប់រយពាន់លានដុល្លារ ប៉ុន្តែបរិយាកាសជុំវិញគាត់ត្រូវបានរចនាឡើងដើម្បីផ្តោតការយកចិត្តទុកដាក់លើការងារខ្លួនឯង គាត់មិនខ្វល់ពីក្រខ្សែភ្នែកអ្នកដទៃមើលមកគាត់បែបណានោះទេ។ ជាមនុស្សវក់នឹងការងារខ្លាំងលោក Elon Musk ក៏ធ្លាប់ត្រូវបានម្ដាយទម្លាយផងដែរថា កូនប្រុសគាត់ជាមនុស្សចូលចិត្តអានសៀវភៅតាំងពីក្មេង មិនចូលចិត្តភាពហឺហារ និងជាមនុស្សផ្ដោតលើការងារខ្លាំងដល់ថ្នាក់ជាញឹកញាប់គាត់ដេកនៅកន្លែងការងារមិនសូវទៅផ្ទះទេ ដូច្នេះហើយទើបបានជាក្នុងផ្ទះមិនសូវមានរៀបចំអ្វី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia