មហាសេ.ដ្ឋីលេខ១ Elon Musk ប្រាប់ចំៗពីយុទ្ធសាស្រ្តធំ៤ ធ្វើឱ្យខ្លួនរ.កស៊ីជោគជ័យខ្លាំង
Kan DaraAUGUST 29 2024434 views

លោក Elon Musk បានក្លាយជាមហាសេដ្ឋីលេខ១ លើលោក ដោយគ្រប់គ្រងទ្រព្យសម្បត្តិ ២៤០.៩ ពាន់លានដុល្លារ ក្រោយរកស៊ីកាក់កបខ្លាំងជាមួយក្រុមហ៊ុនខ្នាតយក្សជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២៤។

 

យ៉ាងណាមិញ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រធំៗ ៤ ដែលបុរសមានរហ្ស័សនាម “អេលាន” ខាងលើ ប្រើក្នុងការរកស៊ី និងដឹកនាំក្រុមហ៊ុនឲ្យទទួលបានភាពជោគជ័យដល់កម្រិតកំពូលដូចនាពេលបច្ចុប្បន្ន៖

 

/. ធ្វើការឲ្យខ្លាំង៖ Elon Musk ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលមានចិត្តអំណត់ ស្វាហាប់ជាមួយការងារ និងងប់ងល់ទៅនឹងអ្វីដែលគាត់ធ្វើជាខ្លាំង។ រាល់កិច្ចការដែលគាត់ធ្វើត្រូវបានបញ្ចូលថាមពល១០០% ប្រឹងប្រែងធ្វើអស់ពីលទ្ធភាព និងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត។ សកម្មភាពនេះមិនមែនទើបតែកើតឡើងនៅពេលលោកកាន់កាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ SpaceX និង Tesla នោះទេ ប៉ុន្តែវាបានចាក់ឬសយ៉ាងជ្រៅអស់រយៈពេលជាយូរមកហើយតាំងពីកុមារភាពមកម្ល៉េះ។

 

/. មានផលិតផលអស្ចារ្យ៖ ផលិតផលអស្ចារ្យគឺជារឿងចាំបាច់ដែលអ្នកត្រូវមាននៅក្នុងដៃ។ អ្នកត្រូវប្រាកដថាអ្វីដែលអ្នកចង់ផ្តល់ឲ្យទៅមនុស្សគឺជារបស់មួយដែលមានភាពល្អគ្រប់គ្រាន់ និងមានគុណតម្លៃស័ក្តិសមនៅលើទីផ្សារ។ ជាក់ស្តែង រាល់ផលិតផលដែលប្រសូតចេញពីក្រុមហ៊ុនរបស់លោក Elon Musk  ត្រូវបានគេទទួលស្គាល់ទាំងគុណភាព​ ភាពលេចធ្លោ និងតម្រង់ជើងគ្នាចាំទិញ ដោយពេលខ្លះសង្វាក់ផលិតកម្មផលិត មិនត្រូវការធ្វើទីផ្សារថែមទៀផង។

 

/. ស្រូបទាញមនុស្សពូកែ៖ នៅពេលដែលលោក Elon Musk ចាប់ផ្តើមមានគំនិតចង់រកស៊ី ក្នុងឧស្សាហកម្មអវកាស ដោយមានគំនិតបង្កើតយានអវកាស SpaceX លោកបានជួលវិស្វកររ៉ុកកែតឈ្មោះ Tom Mueller ដែលត្រូវបានគេចាត់ទុកថាជាអ្នកជំនាញដ៏ខ្លាំងបំផុតនៅទីនោះ។ ហើយមហាសេដ្ឋីរូបនេះ តែងតែនៅជាមួយលោក Tom Mueller ជានិច្ច ដើម្បីរៀនអ្វីគ្រប់យ៉ាងទាំងអស់ ដែលគាត់អាចរៀនបាន។

 

ជាមួយគ្នានេះ លោក Elon Musk ធ្លាប់បាននិយាយថា ​ការដែលយើងរស់នៅជាមួយមនុស្សដែលមានសមត្ថភាពខួរក្បាលល្អជាងយើង ហើយយើងចំណាយពេលរបស់យើងខំប្រឹងរៀនពីពួកគាត់ អានសៀវភៅដែលពួកគាត់ចូលចិត្តអាន នោះវានឹងជួយបង្កើន IQ របស់យើងកាន់តែពូកែឡើងទ្វេដង។

 

/. មើលលើការដោះស្រាយបញ្ហា៖ ការចាប់ផ្តើមចេញរកស៊ីមិនមែនដើម្បីតែលុយមួយមុខនោះទេ វាគួរតែជាជ្រុងមួយនៃការដោះស្រាយបញ្ហារបស់មនុស្ស។ នៅពេលអ្នកមានសមត្ថភាពដោះស្រាយបញ្ហាមនុស្សកាន់តែច្រើន ទ្រព្យសម្បត្តិដែលអ្នកទទួលបានក៏មានច្រើនដូចគ្នា។ ដូចពាក្យសម្តីមួយឃ្លាបានលើកឡើងថា «បើអ្នកអាចផ្តល់នូវអ្វីដែលគេត្រូវការ នោះអ្ននឹងទទួលបាននូវអ្វីៗគ្រប់យ៉ាង»

 

គួរជម្រាបផងដែរថា មហាសេដ្ឋី Elon Musk បច្ចុប្បន្នកំពុងគ្រប់គ្រងក្រុមហ៊ុនមានសក្តានុពលខ្លាំងលើលោកដូចជា SpaceX, Tesla, Neuralink, The Boring Company, SolarCity, Zip2, X (Formerly Twitter), OpenAI, PayPal, xAI, DeepMind, X.com, Hyperloop, Musk Foundation, NeuroVigil, Inc., Musk's Tweet And Sec Investigation និង SolarCity and Tesla Energy ជាដើម ខណៈមានតម្លៃលើទីផ្សាររាប់ពាន់លានដុល្លារ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia