គិតដូចមហាសេដ្ឋី! របៀបក្នុងការគិត១ របស់ Elon Musk ជួយ​ឱ្យលោកក្លាយជាសហគ្រិនកំពូល
Ping Chou EngJULY 6 20231 K views

ភាពជោគជ័យនៃសហគ្រិន កំពូលមហាសេដ្ឋី Elon Musk ដែលជាបុរសខ្លាំងរបស់ពិភពលោក បណ្តោលមកពីមកលោកមានគោលការណ៍ដំបូងនិងតែមួយដែលអាចបំបែកភាពស្មុគស្មាញ ប​ង្កើតដំណោះស្រាយ ហើយគឺជាសិល្បៈតែមួយគត់ធ្វើឱ្យការគិតមានភាពច្បាស់លាស់និងត្រឹមត្រូវបំផុត។

គោលការណ៍ទីមួយគឺជាការសន្និដ្ឋានជាក់លាក់មួយទៅលើបញ្ហាណាមួយ ជិតពីរពាន់ឆ្នាំមុនដោយទស្សនវិទូបុរាណ អារីស្តូត បានកំណត់គោលការណ៍ Frist Principle Thinking ជាមូលដ្ឋានដែលបុគ្គលម្នាក់កំណត់រឿងមួយនឹងបង្ខំការគិតឱ្យចូលជ្រៅ ដើម្បីស្វែងរកការពិតនៃអ្វីមួយឱ្យខានតែបាន ពោលគឺគិតពីបញ្ហាឱ្យដូចភាគល្អិតនៃអាតូម។

យ៉ាងណាមិញយោងតាមគេហទំព័រ James Clear បានឱ្យដឹងថា​គោលការណ៍តែ១ក្នុងការគិតរបស់មនុស្សក្នុងសម័យទំនើបនេះគ្មាននរណាធ្វើបានល្អជាងមហាសេដ្ឋីលំដាប់លេខ១ Elon Musk នោះទេ។ ចំពោះវិធីនៃការគិតតែមួយគត់របស់ Musk គឺខុសគ្នាទាំងស្រុងពីដំណើរការគិតរបស់មនុស្សធម្មតា គាត់ចាប់ផ្តើមដោយផ្តោតលើអ្វីដែលគាត់ចង់សម្រេចបាន ដូចជាអំពីការសាងសង់រ៉ុក្កែតនិងបញ្ជូនមនុស្សទៅរស់នៅភពអង្គារ បន្ទាប់មកគាត់បានគិតទៅលើគោលការណ៍ដំបូងនៃបញ្ហាដែលធ្វើឱ្យរ៉ុក្តែតពិបាកសាងសង់បំផុតនិងមានតម្លៃថ្លៃ។

ដំបូងឡើយគាត់មិនមានធនធានសម្រាប់ទិញរ៉ុក្កែតនោះទេគាត់បានសួរខ្លួនឯងថា "តើរ៉ុក្កែតផលិតពីអ្វី?"  បន្ទាប់មកគាត់សួរទៀតថា  "តើសម្ភារៈទាំងនេះមានតម្លៃយ៉ាងម៉េចលើទីផ្សារ?" គាត់ព្យាយាមសិក្សារៀនសូត្រអំពីវារហូតអាចរកចម្លើយឃើញអំពីវិទ្យាសាស្រ្តរ៉ុក្កែតដ៏ស្មុគស្មាញ តាមរយៈការគិតចេញពីប្រអប់ កំណត់ការសន្មត់ ​បំបែកបញ្ហា បង្កើតដំណោះស្រាយថ្មីដោយខ្លួនឯង រហូតលោកអាចផលិតផលរ៉ុក្តែតបានជោគជ័យជាមួយវត្ថុធាតុដើមមានតម្លៃថោកជាងធម្មតា។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០០២ នៅអាយុត្រឹម៤៦ឆ្នាំ​ លោកមហាសេដ្ឋី Elon Musk ដែលជាសហគ្រិនកំពូលរបស់ពិភពលោកបាន បង្កើតស្ថាប័នចំនួន២ ដែលមានតម្លៃពាន់លានដុល្លារ បានចូលខ្លួនមកធ្វើបដិវត្តន៍ពិភពលោក មានដូចជារថយន្តអគ្គិសនី ​ Tesla, និង SpaceX ដែលជាក្រុមហ៊ុនអវកាសទី២ បន្ទាប់ពីអង្គការ NASA របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕

អត្ថបទដោយ៖ ពីង ជូអេង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia