មកដឹងពីម៉ាកឡានដែលមហាសេដ្ឋី​ Elon Musk ចូលចិត្តជិះ មុនប្រើឡាន Telsa ផលិតដោយខ្លួនឯង
Kan DaraAPRIL 24 2023290 views

មហាសេដ្ឋីដែលគេស្គាល់ថាជាបិតាបច្ចេកវិទ្យា Elon Musk គឺជាមនុស្សដែលធ្លាប់ជិះឡានចាស់ៗ មួយទឹកៗជាច្រើន ថ្វីត្បិតតែលោកជាមនុស្សនាវានុវត្តន៍ បង្កើតរឿងថ្មីៗភ្ញាក់ផ្អើលជាច្រើនដល់សកលលោកក្តី ។ យ៉ាងណាមិញថ្ងៃនេះយើងនឹងណែនាំឱ្យស្គាល់ពីម៉ាកឡានដំបូងនិងឡានសំណព្វចិត្តដែលសេដ្ឋីទ្រព្យពាន់លានរូបនេះចូលចិត្តជិះជាងគេ មុនពេលលោកផលិតរថយន្តអគ្គិសនី  Tesla ដោយខ្លួនឯង។

Musk 1576220134653

រូបភាព៖  លោកElon Musk កំពុងជួសជុលឡានមួយទឹកដំបូង 1978 BMW 320i ​របស់លោកក្នុងឆ្នាំ១៩៩៥

ឡានម៉ូឌែល 1978 BMW 320i គឺជារថយន្តមួយទឹកដំបូងបំផុតដែលលោកមានជិះ ហើយបានទិញយកមកជួសជុលដោយខ្លួន​ឯង ក្នុងតម្លៃត្រឹមតែ១៤០០ដុល្លារប៉ុណ្ណោះ​ក្នុងឆ្នាំ១៩៩៥។​ លោកបានបញ្ជាក់ប្រាប់កាសែតមួយថា រថយន្តចាស់មួយនេះលោកបានបើកបរ អស់រយៈពេលជាង២ឆ្នាំ រហូតដល់រថយន្តនេះត្រូវបានខូចខាត ព្រោះបរធ្លាក់ទៅមួយចំហៀងផ្លូវ ក្រោយមិត្តភក្តិគាត់ខ្ចីយកទៅជិះ។

5e4d75d02c24b621b03e7433រូបភាព៖ រថយន្ត1978 BMW 320i

Mc Laren F1 Via Mc Laren

រូបភាព៖ រថយន្តសំណព្វរបស់ Elon Musk គឺ McLaren F1 

ចំណែកឯឡានសំណព្វចិត្តដែល Elon បើករាល់ថ្ងៃមុនមានយីហោ Tesla នោះជាផលិតផលរបស់ចក្រភពអង់គ្លេសគឺឡានម៉ាក McLaren F1 ជាយីហោចំណាស់មួយ ដែលលោកបានប្រើប្រាស់វាជាប្រចាំក្នុងឆ្នាំ២០០០។ លោកបានចំណាយពេលយូរបំផុតប្រើវាមុនបង្កើតចេញឡាន Tesla បាន។ ក្នុងនោះ Elon បានឱ្យដឹងថាគាត់បានបើករថយន្តនេះរាប់សិបគីឡូដីជារៀងរាល់ថ្ងៃពី LA ទៅ San Francisco។

នាពេលបច្ចុប្បន្ននេះលោកកំពុងតែប្រើប្រាស់រថយន្តអគ្គិសនីម៉ូឌែលចុងក្រោយនៅលើទីផ្សារ ថ្លៃជាងគេរបស់ Tesla គឺ Model s plaid មានតម្លៃ ១០៩,៩៩០ ដុល្លារ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia