អ្នកនៅលីវលែងឯកោ! Elon Musk អាចនឹងបង្កើតគូស្នេហ៍មនុស្សយន្ត ចូលមកជំនួសដៃគូមនុស្សពិត
Kan DaraMAY 22 20231.3 K views

ថ្មីៗនេះរូបភាពរបស់មហាសេដ្ឋីពិភពលោក Elon Musk រាំរែកនិងមានការថើបជាមួយនឹងមនុស្សស្រីដែលជាមនុស្សយន្តកំពុងមានភាពល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៦ឧសភាកន្លងទៅ។ ខណៈមានព័ត៌មានមួយចំនួនបានលើកឡើងថាមហាសេដ្ឋីរូបនេះអាចនឹងបង្កើតគូស្នេហ៍ជាមនុស្សយន្តសម្រាប់មនុស្សដែលនៅលីវមិនចង់រៀបការមានប្រពន្ធ។

យោងតាមការចុះផ្សាយប្រភពសារព័ត៌មាន The Street Journal បានឱ្យដឹងថាលោក​ Elon Musk អាចនឹងបង្កើតមនុស្សយន្តស្រ្តីដើម្បីធ្វើជាភរិយា ដែលមនុស្សយន្តនេះប្រើប្រាស់ដោយថ្ម​និងសាកមួយពេញ រយៈពេលបីថ្ងៃ អាចប្រើប្រាស់បាន១ខែនិងមានលេខសម្ងាត់ឯកជនភាពយ៉ាងតឹងរឹង ថែមទាំងមានអារម្មណ៍ដូចមនុស្សធម្មតាដែរ។ មនុស្សយន្តនេះដែរអាចមានតម្លៃចាប់ពី ៣១៤៤ ដុល្លារឡើងទៅដល់រាប់ម៉ឺនដុល្លារ ដែលគេរំពឹងថានឹងអាចចេញនៅកំឡុងខែកញ្ញាឆ្នាំ២០២៣ ដោយក្រុមហ៊ុន Tesla ផ្ទាល់តែម្តង ។

344458972 618801426818566 3469261009708617658 N

Fw Rj Jyh Ww a Afz79

ដោយឡែកបើតាមការវិភាគសារព័ត៌មានបារាំង FRANCE 24​ English បានឱ្យដឹងថារូបភាពដែលកំពុងមានភាពល្បីល្បាញខាងលើនេះអាចនឹងមិនមែនជារូបភាពពិតនោះទេ ពោលគឺជារូបដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ប៉ុន្តែការចេញលក់មនុស្សយន្តស្រី ដើម្បីអនាគតមនុស្សលែងពិបាករៀបការទៀតនោះក៏មិនទាន់ច្បាស់ការ១០០%ដែរ។

Screenshot 2023 05 22 102432

គួរជម្រាបថារូបភាពទាំង៤សន្លឹកដែលបង្ហាញពីស្នេហាជាមួយមនុស្សយន្តរបស់​ CEO Tesla ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីពិភពលោកនេះគឺជារូបដែលបង្កើតឡើងដោយបច្ចេកវិទ្យាឆ្លាតវៃ AI ប៉ុន្តែសម្រាប់គម្រោងបង្កើតចេញជាផលិតផលសម្រេចនៅមិនទាន់មានភាពជាក់លាក់នៅឡើយទេព្រោះមិនទាន់មានការបកស្រាយណាមួយពីមហាសេដ្ឋី Elon Musk ឡើយ។ តើរឿងនេះអាចទៅរួច ខណៈមហាសេដ្ឋី Elon Musk ធ្លាប់បានលើកឡើងពីពេលមុនៗថាអនាគតចំនួនមនុស្សយន្តជាច្រើននឹងមកជំនួសការងាររបស់មនុស្សលោកហើយ៕

Fw Z Fn Nn Xs Ae Oqi

អត្ថបទដោយ៖ ពីង ជូអេង



អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia