ពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមែន សម្រាប់មហាសេដ្ឋី Elon Musk ដែលគាត់មានជំនួញជាច្រើននៅក្នុងដៃ តែមើលទៅគាត់ពុំសូវធ្វើការផ្សាយពាណិជ្ជកម្មឡើយ ប៉ុន្តែគ្រប់ផលិតផលថ្មីអ្វីមួយដែលលោកបានបញ្ចេញមកគឺពិតជាទទួលបាននៅភាពល្បីល្បាញ់ជាខ្លាំង។ ខាងក្រោមនេះគឺជារឿងដែលសេដ្ឋី Elon Musk បានផ្តោតជាខ្លាំង៖
ជាធម្មជាតិរបស់មនុស្ស គ្មាននរណាម្នាក់ ចង់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃនោះទេ សូម្បីតែឪពុកម្តាយរបស់ខ្លួនក៏ដោយ។ ចឹងទេ ពីមួយថ្ងៃទៅមួយថ្ងៃ ការងារដែលអ្នកធ្វើ ហើយប្រសិនជាអ្នកធ្វើការងារនោះ ដើម្បីតែប្រាក់ចំណូលទៀត វាពិតជាពេលវេលាដែលគួរឱ្យធុញទ្រាន់បំផុតនៅក្នុង
ជីវិត។ ជាក់ស្តែង មហាសេដ្ឋី Elon Musk ស្ថាបនិក Tesla ធ្វើការច្រើនម៉ោងក្នុងមួយសប្តាហ៍ មិនមានថ្ងៃសម្រាកឡើយ ក៏ព្រោះតែលោកមានគោលដៅ ឬក្តីស្រមៃ ប្រកដណាស់ទោះយើងធ្វើការឱ្យខ្លួនឯងឬធ្វើការឱ្យក្រុមហ៊ុនក៏ដោយត្រូវប្រឹងប្រែងចេញពីសមត្ថភាព និងធ្វើឱ្យលើសពីការរំពឹងទុក ។
២.រើសផលិតផលត្រូវ
មុននិងចាប់ផ្តើមអាជីវកម្មអ្វីមួយច្បាស់ណាស់ក្នុងការរើសផលិតផលពិតជាចំណុចសំខាន់ ត្រូវដឹងថាអ្វីដែលយើងកំពុងធ្វើ គឺផលិតផល ឬសេវាកម្មដ៏ល្អ។ ប្រសិនបើអាជីវកម្មអ្នកថ្មី នោះអ្នកមានឳកាសច្រើនជាង និងចូលកន្លែងណាដែលទីផ្សារមានស្រាប់ ដើម្បីប្រឆាំងនឹងដៃគូរប្រកួតប្រជែងធំៗ នោះផលិតផល ឬសេវាកម្មរបស់អ្នកត្រូវតែប្រសើរជាងទីផ្សាររបស់ពួក លុះត្រាតែមានភាពខុសគ្នាខ្លាំងរវាងផលិតផល ឬសេវាកម្មរបស់អ្នកនិងគូរប្រកួតប្រជែង ដូច្នេះសហគ្រិនត្រូវមានអ្វីឱ្យកាន់តែប្រសើរ។
៣.ជួលមនុស្សអស្ចារ្យមកធ្វើ
នៅក្នុងសង្គមសព្វថ្ងៃ យើងមិនអាចធ្វើអ្វីមួយបានតែម្នាក់ឯងបានទេ បើយើងចង់សម្រេចនូវការងារធំណាមួយ អ្វីដែលសំខាន់បំផុតនោះគឺការទាក់ទងមនុស្សអស្ចារ្យ ដូច្នេះទាំងការចូលរួមជាក្រុម។ ក្រុមហ៊ុនទាំងអស់គឺជាក្រុមមនុស្សដែលបានប្រមូលផ្តុំគ្នាដើម្បីបង្កើតផលិតផល ឬសេវាកម្ម។ ដូច្នេះហើយ អាស្រ័យលើថាតើក្រុមនោះមានភាពប៉ិនសប្រសប់និងឧស្សាហ៍ព្យាយាមកម្រិតណា ដែលពួកគេត្រូវបានផ្តោតយ៉ាងស្អិតរមួតក្នុងទិសដៅដ៏ល្អ នោះនឹងកំណត់ភាពជោគជ័យរបស់ក្រុមហ៊ុន។ ចូរធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីប្រមូលមនុស្សល្អៗ ប្រសិនបើអ្នកកំពុងបង្កើតក្រុមហ៊ុន។
៤.សញ្ញាលើសំលេង
ចំពោះលោកផ្តោតលើសញ្ញាជាងសំលង ក្រុមហ៊ុនជាច្រើនមានការភ័ន្តច្រឡំពួកគេចំណាយប្រាក់លើអ្វីដែលមិនធ្វើឱ្យផលិតផលកាន់តែប្រសើរឡើង។ ដូច្នេះ ឧ.ថា នៅTesla លោកមិនដែលចំណាយប្រាក់លើការផ្សាយពាណិជ្ជកម្មទេ លោកដាក់ប្រាក់ទាំងអស់ទៅក្នុង ការផលិត និងការរចនាដើម្បីធ្វើឱ្យរថយន្តល្អតាមដែលអាចធ្វើទៅបាន។ ដើម្បីទាក់ទាញអតិថិជន ដែលត្រូវនិងតម្រូវការ ជាប្រយោជន៍ថែមទាំងជួយសន្សំសំចៃផងដែរ។
៥.ទទួលយកហានិភ័យ
ជាការពិតណាស់ក្នុងការធ្វើអ្វីមួយតែងតែជួបនូវបញ្ហា និងហានិភ័យសំខាន់យើងបានធ្វើព្រមទាំងទទួលយកការពិត ។ ថ្វីត្បិតតែវាកាន់ពិបាកធ្វើ រឿងដែលប្រហែលជាមិនដំណើរការ ដូច្នេះពេលនេះជាពេលវេលាដែលត្រូវធ្វើវាមុននឹងអ្នកមានកាតព្វកិច្ច។ សូមលើកទឹកចិត្តអ្នកហ៊ានប្រថុយឥលូវនេះធ្វើអ្វីមួយដែលក្លាហានអ្នកមិនសោកស្តាយទេ លទ្ធផលបែបណាក៏ដោយ៕
https://www.youtube.com/watch?v=Qa_4c9zrxf0&t=7s
អត្ថបទដោយ៖ ស្រេង យិនលីវ


