លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX បានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញថា លោកនឹងចែកភាគហ៊ុន SpaceX ទៅកាន់គ្រប់កុមារទាំងអស់នៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៧ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC។
បើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមX លោក Elon Musk បាននិយាយថា” នេះគឺជាលើកដំបូងដែលផ្ដល់ជូនទៅកាន់មនុស្សជាច្រើន” ប៉ុន្ដែលោកមិនបានបង្ហាញព័ត៌មានលម្អិតពីការចែកហ៊ុនSpaceX ថាតើការចែកហ៊ុននេះវានឹងដំណើរការដោយរបៀបណានោះទេ។
បើតាមទិន្នន័យពីចំនួនកុមារនៅសហរដ្ឋអាមេរិកត្រឹមខែកក្កដាឆ្នាំ២០២៥កន្លងទៅ មានកុមារប្រមាណ៧២លាននាក់អាយុក្រោម១៨ឆ្នាំ។ ដូច្នេះក្នុងចំនួននេះ លោក Elon Musk ត្រូវចំណាយប្រមាណជាង១០ពាន់លានដុល្លារនៃភាគហ៊ុនSpaceX ដើម្បីចែកទៅកាន់កុមារខណៈតម្លៃហ៊ុន SpaceX បច្ចុប្បន្នមានតម្លៃ១៤៧ដុល្លារក្នុងមួយហ៊ុន។
គួរបញ្ជាក់ផងដែរថាលោក Elon Musk គឺជាម្ចាស់ភាគហ៊ុនបុគ្គលដែលកាន់ហ៊ុនSpaceX ច្រើនបំផុតដោយពេលបច្ចុប្បន្នលោកកាន់ហ៊ុន SpaceX ជិត៥ពាន់លានហ៊ុន៕


