ទឹករ៉ែធម្មជាតិElan pH8.2 ចូលរួមចំណែកក្នុងការលើកកម្ពស់ដល់សុខុមាលភាពប្រជាជាតិខ្មែរតាមរយះការឧបត្ថមតាមក្រសួងនានា
Sreymom ChaJANUARY 20 2023

(ភ្នំពេញ)៖ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បានឧបត្ថម ទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 តាមរយៈ Mr. Kevin Woolmer, ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងនានាដូចជា: ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងទេសចរណ៍ ដែលក្នុងមួយក្រសួង ចំនួន២០០កេស ដើម្បីបង្កើននូវវប្បធម៌ចែករំលែក បង្កើនកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមយកចិត្តទុកដាក់លើកកម្ពស់ដល់សុខុមានភាពប្រជាជាតិខ្មែរ និងការងារមនុស្សធម៌។

- កាលពីថ្ងៃ ១៧ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន    ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងមុខងារសាធារណៈចំនួន២០០កេស តាមរយៈ លោក ចាន់ វណ្ណា ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ នៃក្រសួងមុខងារសាធារណៈ

Photo 2023 01 20 09 13 04
- កាលពីថ្ងៃ ១៨ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន     ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន​ pH8.2 ជូនដល់ក្រសួងមហាផ្ទៃ ចំនួន២០០កេស តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង និងជាអនុប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ

Photo 2023 01 20 09 13 31

-កាលពីថ្ងៃ ១៩ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន     ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងទេសចរណ៍ ចំនួន២០០កេស តាមរយៈ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍

Photo 2023 01 20 09 14 03

Elan គឺជាទឹករ៉ែធម្មជាតិមានប្រភព និងទីតាំងផលិតនៅជើងភ្នំគូលែន ខេត្តសៀមរាប។ ទឹកភ្លៀងដែលធ្លាក់ចុះពីលើភ្នំគូលែនបានហូរច្រោះចូលទៅក្នុងដីតាមរយៈស្នាមប្រេះនៃថ្ម រួមជាមួយស្រទាប់ថ្មខុសៗគ្នា ខ្សាច់ និងដីល្បាប់បង្កើតបានជាល្អាង និងតម្រងចម្រោះទឹកធម្មជាតិដ៏អស្ចារ្យនៅក្រោមភ្នំគូលែនដែលជាប្រភពទឺករ៉ែ Elan ដ៏វិសុទ្ធរួមជាមួយ pH រហូតដល់ 8.2 ខ្ពស់ជាងគេនៅកម្ពុជា ។ ទឹករ៉ែធម្មជាតិអ៉ីលែន គឺជាប្រភពទឹកដែលផ្ទុកនូវសារធាតុចិញ្ចឹមសេរីរាង្គល្អៗ ដែលសារធាតុទាំងអស់នោះបង្កើតឡើងដោយធម្មជាតិ និងគ្មានការកែច្ឆៃ។ កំរិត pH 8.2 នឹងជួយឱ្យរាងកាយរបស់អ្នកមានជាតិអាល់កាឡាំង ផ្ដល់នូវសុខភាពល្អ និងរាងកាយមាំមួន។ ទឹករ៉ែធម្មជាតិដែលមាន pH ឬអាល់កាឡាំង (Alkaline) កម្រិតខ្ពស់បែបនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងចំពោះសុខភាព ក៏ដូចជាជួយថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ ជួយបន្សាបជាតិអាស៊ីតដែលលើសនៅក្នុងរាងកាយ ក្រពះ និងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។

Photo 2023 01 20 09 13 44

សូមជម្រាបថាក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត ទឹករ៉ែធម្មជាតិអ៉ីលែន ដែលមានគុណភាពល្អបំផុត រួមជាមួយការយកចិត្តទុកដាក់ ប្រកបទៅដោយអនាម័យ អាចទុកចិត្ត និងអាចជឿជាក់បាន។

លោកអ្នកអាចរកជាវទឹករ៉ែធម្មជាតិ Elan pH 8.2 គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ណ៍មានបន្ថែម ឬទំនាក់ទំនងមកលេខ 017 32 32 59 / 010 55 95 09
Facebook (https://www.facebook.com/ElanMineralWaterPh8.2)
Telegram (https://t.me/ElanMineralwater)

Photo 2023 01 20 09 14 34

Photo 2023 01 20 09 14 43

Photo 2023 01 20 09 14 54

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia