គម្រោងធំៗចំនួន ៨ ត្រូវបានរាជរដ្ឋាភិបាលដាក់ជាអទិភាពនៅក្នុងការសាងសង់
Bunthoeun KoemMAY 15 202495 views

ដើម្បីឆ្លើយតបទៅនឹងត្រូវការប្រើប្រាស់ ក៏ដូចជាទាក់ទាញអ្នកវិនិយោគបន្ថែម រាជរដ្ឋាភិបាលបានចេញនូវគម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមានដូចជា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាសជាដើម ដែលបានខ្លះបាននិងកំពុងដំណើរការសាងសង់ និងមួយចំនួនកំពុងស្ថិតនៅក្នុងការសិក្សា។ ក្នុងនោះដែរមានគម្រោងធំៗចំនួន ៨ ដែត្រូវបានរាជរដ្ឋាភិបាលដាក់នៅក្នុងអទិភាពសម្រាប់ការសាងសង់នាពេលខាងមុខ។

យោងតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងអទិភាពទាំងនោះរួមមាន៖ ១.គម្រោងព្រែកជីកហ្វូណនតេជោ ២.គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ៣.គម្រោងសិក្សាផ្លូវរទះភ្លើងធុនស្រាលភ្នំពេញ-ព្រលានយន្តហោះភ្នំពេញថ្មី  ៤.គម្រោងសិក្សាផ្លូវរទះភ្លើងធុនស្រាលសៀមរាប-ព្រលានយន្តហោះសៀមរាបអង្គរ ៥.គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដីក្នុងក្រុងភ្នំពេញ ៦.គម្រោងសិក្សាលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ៧.គម្រោងសិក្សាផ្លូវដែកល្បឿនលឿនភាគខាងជើង និង ៨.គម្រោងសាងសង់ផែកុងតឺន័រក្នុងក្រុងព្រះសីហនុជាដើម។

ជាមួយគ្នានេះឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ធ្វើឲ្យយ៉ាងឲ្យក្រសួងពាក់ព័ន្ធ ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន យកទៅអនុវត្ដ ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងទាំងនោះ ឆាប់លេចចេញជារូបរៀងផងដែរ។

បើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល នៅពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងអទិភាពខាងលើដែលនឹងអាចបើកការដ្ឋាននៅក្នុងឆ្នាំ២០២៤ គឺមានគម្រោងព្រែកជីកហ្វូណនតេជោ។ ខណៈគម្រោងនេះអាចនឹងដំណើរការសាងសង់នៅក្នុងខែមិថុនា ឬខែកក្ដដា ខាងមុខនេះ។ សូមជម្រាបថាគម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ​ ចាប់ផ្ដើមពីព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកំពត ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល តាកែវ កំពត និងខេត្ដកែប។ ហើយគម្រោងនេះគឹត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន CRBC៕

Edb36119 A139 4051 9ec4 Ce1c8c47d452

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia