ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់បុគ្គលចំនួន ៨ រូននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៦/២៥៨ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលដែលទទួលបានគោរមងារ «ឧកញ៉ា» ទាំងនោះរួមមាន៖ ១.លោកជំទាវ ហូ សារ៉េត, ២.លោកជំទាវ ឡាយ ឌីណែត, ៣.លោក ឈឿន ងន់អេង, ៤.លោកស្រី សុខ រស្មី, ៥.លោក ឌី រដ្ឋា, ៦.លោក លាង វិនឡុង, ៧.លោក ឡៅ សៀងហេង និង ៨.លោក ហេង សំណាង៕



