ចំណាំ! ពលរដ្ឋខ្មែរដែលចង់ធ្វើលិខិតឆ្លងដែន អាចទៅកាន់ទីតាំងទាំង ៨ នេះ
Bunthoeun KoemJULY 21 2025542 views

សម្រាប់ពលរដ្ឋខ្មែរដែលកំពុងស្វែងរក ឬចង់ធ្វើលិខិតឆ្លងដែនដើម្បីយកទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួនអាចទៅធ្វើនៅទីតាំងចំនួន ៨ ដែលអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មបានបើកសម្រាប់ផ្ដល់សេវាជូន។ យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ទីតាំងដែលផ្ដល់សេវាលិខិតឆ្លងដែនទាំងនោះរួមមាន៖

១. នាយកដ្ឋានលិខិតឆ្លងដែន៖ ដែលមានទីតាំងស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៥ ២៧៩ ៥០០។

២. ទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែនប្រចាំផ្សារទំនើបអ៊ីអនម៉លសែនសុខ (អ៊ីអន២)៖ ទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១៥​ ៨០៧ ៧៧៣។

៣. ទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែនប្រចាំផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣)៖ ទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនមានជ័យ មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០១១ ៥៨២ ២៧៧។

៤. ទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែនសម្រាប់ពលករធ្វើការនៅក្រៅប្រទេស៖ ទីតាំងស្ថិតនៅផ្សារស្ទឹងមានជ័យថ្មី ជាន់ទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០១៥ ២២៣ ២២៦។

៥. ទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែនប្រចាំខេត្ដសៀមរាប៖ ទីតាំងស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយអង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៩៥៧ ៦៧៩។

៦. សាខាលិខិតឆ្លងដែនប្រចាំខេត្ដបាត់ដំបង៖ ទីតាំងស្ថិតនៅដីឡូត៍លេខF29 ភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ ខេត្ដបាត់ដំបង។ លេខទូរស័ព្ទទំនាក់ទំនង៖ ០៦៨ ៤០០ ១៨៤។

៧. សាខាលិខិតឆ្លងដែនប្រចាំខេត្ដបន្ទាយមានជ័យ៖ ទីតាំងស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០៦១ ២១១ ១៩៨ុំ

៨. សាខាលិខិតឆ្លងដែនប្រចាំខេត្ដកោះកុង៖ ទីតាំងស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។ លេខទូរស័ព្ទទំនាក់ទំនង៖ ០៨១ ៨៤៤ ៨១២។

សម្រាប់ព័ត៌មានបន្ថែមសូមទាញយកកម្មវិធីព័ត៌មានសេវាកម្មអត្ដសញ្ញាកម្ម (GDI eServices) ដើម្បីសាកសួរពីសេវាអត្ដសញ្ញាកម្ម ឬទំនាក់ទំនងមកកាន់លេខ 1271 ឬ ០១៧ ៨៩​ ៨៩ ១៥ ហៅចូលដោយឥតគិតថ្លៃ៕

 

79328072 1728847127248849 4577430329937100800 N

519831233 1042808868024137 210609559549640470 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia