ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាក The Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម។ ក្រុមហ៊ុនសូមបញ្ជាក់ថា សកម្មភាពទាំងនោះមិនមានអ្វីត្រូវលាក់បាំងនោះទេ។ យើងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរ។ គម្រោងនេះត្រូវបានរៀបចំឡើងក្រោមការយកចិត្តទុកដាក់បំផុត ហើយអ្វីដែលនឹងចូលមកដល់នាពេលខាងមុខនេះ គឺជាព័ត៌មាន ដែលលោកអ្នកកំពុងទន្ទឹងរង់ចាំផងដែរ។

11

ក្រុមហ៊ុន អុីអេហ្វជីកម្ពុជា សូមជម្រាបជូនថា ក្រោយប្រតិបត្តិការអស់រយៈពេលជាង២ទសវត្សរ៍នេះ អាជីវកម្ម The Pizza Company និងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវបានបិទបញ្ចប់។ សូមរំលឹកដែរថា ភោជនីយដ្ឋាន The Pizza Company បានរួមចំណែកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាយ៉ាងមានន័យដូចជា៖ ការជួបជុំញ៉ាំអាហាររបស់គ្រួសារនីមួយៗ ការជួបជុំនៅក្នុងកម្មវិធីអបអរសាទរ និងការជួបជុំក្រោយបញ្ចប់ការងារនឿយហត់ពេញមួយថ្ងៃ មានតែភីហ្សាតែប៉ុណ្ណោះបានផ្តល់ភាពរីករាយទាំងនេះ។ ប្រវត្តិទាំងនេះហើយគឺជាភាពជាក់ស្តែង ដែលក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា ពិតជាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់គ្រប់អតិថិជនទាំងអស់ដែលបានរួមចំណែកកន្លងមក។

 

ក្រុមហ៊ុន អុីអេហ្វជីកម្ពុជា ក៏សូមរំលឹកជាថ្មីដល់បងប្អូនអតិថិជន និងសាធារណជនដែលមិនទាន់បានជ្រាបច្បាស់អំពីការផ្លាស់ប្តូរអាជីវកម្មថ្មីគ្រប់គ្រងអាជីវកម្ម ដែលបានជូនដំណឹងអំពីដំណើរការវិវត្តដ៏ធំមួយនាពេលកន្លងមកហើយថា អុីអេហ្វជីកម្ពុជាបានផ្លាស់ប្តូរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Palms Food International Pte. Ltd ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី មានបទពិសោធន៍ក្នុងប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់ជាង ៣ទសវត្សរ៍មកហើយ។

 

ក្រុមហ៊ុន អុីអេហ្វជីកម្ពុជា នឹងបើកសម្ពោធម៉ាកយីហោភីហ្សាថ្មី ដែលជារបស់ប្រជាជនកម្ពុជា បង្កើតឡើងតាំងពីចំនុចសូន្យ ហើយច្នៃប្រឌិតឡើងទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់អតិថិជនកម្ពុជា និងកាន់កាប់ផ្ទាល់ដោយកម្ពុជាទាំងស្រុង។ នេះគឺជាអ្វីដែលស្ថិតនៅក្នុងដំណាក់កាលនៃការបង្កើតឡើង ហើយនឹងបង្ហាញក្នុងពេលឆាប់ៗនេះ។

 

លោក Michael Chick អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Palms Food International បានមានប្រសាសន៍ថា “អតិថិជននៅទីនេះមានភាពជឿនលឿនជាងគេនៅក្នុងតំបន់ពួកគាត់ទទួលបានព័ត៌មានពេញលេញមានបទពិសោធន៍និងចំណេះដឹង និងធ្វើការជ្រើសរើសបទពិសោធន៍ដែលពួកគេចូលចិត្ត។ ទាំងនេះគឺជាអ្វីដែលជំរុញទឹកចិត្តក្រុមហ៊ុនអ៊ីអេហ្វជីកម្ពុជា បន្តបង្កើតអ្វីដែលអតិថិជនចង់បាន។ អតិថិជនកម្ពុជាមិនត្រឹមបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ ពេលនេះពួកគាត់នឹងក្លាយជាម្ចាស់ស្រេចទៅហើយ។”

 

ហេតុនេះហើយ ទើបយើងបន្តនៅទីនេះ ហើយអ្វីដែលអ៊ីអេហ្វជីកម្ពុជា កំពុងតែរៀបចំប្រកាសនោះមានសារៈសំខាន់់ជាងអាជីវកម្មរបស់ខ្លួន។

 

លោកទេព វីរៈ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG Cambodia លើកឡើងថា៖ “ខ្ញុំបានឃើញការរីកលូតលាស់របស់ទីផ្សារទីនេះអស់រយៈពេលជាយូរមកហើយ ហើយពួកយើងបានដឹងច្បាស់អំពីអ្វីដែលអតិថិជនខ្មែរយើងចង់បាន យើងកំពុងតែបង្កើតឡើងសម្រាប់ពួកគាត់។

 

ម៉ាកយីហោថ្មីនេះ មិនមែនជាអ្វីដែលយើងបង្កើតឡើងត្រឹមរយៈពេលខ្លីនោះទេ វាជាលទ្ធផលដែលបានមកពីការស្តាប់ ការរៀនសូត្រ ការអនុវត្ត និងបទពិសោធន៍រាប់ឆ្នាំ ហើយយើងជឿជាក់ថា កម្ពុជាពិតជាសមនឹងហៅរបស់នេះថាជារបស់ខ្លួនយ៉ាងពិតប្រាកដ។

 

ខ្ញុំមានមោទនភាព ចំពោះអ្វីដែលយើងត្រៀមនឹងបង្ហាញឆាប់ៗ ហើយខ្ញុំជឿជាក់ថាប្រជាជនខ្មែរទាំងអស់នឹងមានមោទនភាពដូចខ្ញុំដែរ។ព័ត៌មានលម្អិតបន្ថែមអំពី ម៉ាកយីហោថ្មីរបស់ EFG Cambodia នឹងត្រូវប្រកាសជូនលោកអ្នកនៅសប្តាហ៍បន្ទាប់ខាងមុខនេះ។

10

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia