ការកាត់វីដេអូតាមទូរស័ព្ទដៃគឺជាសកម្មភាពដ៏ពេញនិយមមួយសម្រាប់អ្នកប្រើបណ្តេញសង្គមនាពេលបច្ចុប្បន្ននេះព្រោះវាមានភាពងាយស្រួល លឿនរហ័ស។ ដូច្នេះសម្រាប់អ្នកដែលមិនមានទូរស័ព្ទដៃ iPhone ក៏លែងលំបាកហើយប្រើតែកម្មវិធីកាត់តវីដេអូតាមទូរស័ព្ទដៃ៣នេះ ក៏ប្រើទូរស័ព្ទដៃប្រភេទ Android កាត់បានដែរ៖
កម្មវីធីនេះមានជំនាញក្នុងការកែសម្រួលវីដេអូបែប Collage នឹងល្អសម្រាប់ការបង្កើតវីដេអូបែបពហុស្រទាប់ដែលគួរឱ្យចាប់អារម្មណ៍ មានភាពទាន់សម័យ សម្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាការប្រើប្រាស់នៅលើ Story នៅលើ Facebook ឬ Instagram ជាដើម។ ខណៈកម្មវិធីនេះអាចប្រើបានលើ Android ក៏បាន IOS ក៏បានដោយឥតគិតថ្លៃសាកល្បងផងដែរ។
២. Filmr
សម្រាប់កម្មវិធីនេះដែរក៏ជំនាញក្នុងការកាត់តវីដេអូលើទូរស័ព្ទដៃសម្រាប់ប្រើប្រាស់នៅគ្រប់បណ្តេញសង្គមផងដែរ ខណៈកម្មវិធីនេះមាន Templates និងបទភ្លេង ជាច្រើនដែលអាចប្រើបានដោយឥតគិតថ្លៃសាកល្បងនៅលើទាំងប្រភេទទូរស័ព្ទដៃ Android ក៏បាន IOS ក៏បាន។
៣. Splice
ចំពោះកម្មវិធីមួយនេះមានភាពសាមញ្ញ និងងាយស្រួលដែលវាមានជំនាញក្នុងការកែពណ៌និងសំឡេងនៅលើវីដេអូទូរស័ព្ទដៃ និងមាន Effect ជាច្រើនជម្រើសផងដែរ។ ក្នុងនោះកម្មវិធី Splice នេះមានមុខងារបទភ្លេងសម្រាប់បន្ថែមនៅក្នុងវីដេអូបានទៀតផង។
គួរបញ្ជាក់ផងដែរថាកម្មវិធីកាត់វិដេអូទាំង៣ខាងលើនេះ មិនតម្រូវឱ្យបង់ប្រាក់នោះទេ សម្រាប់ការប្រើប្រាស់ដំបូង ដូច្នេះអ្នកចង់កាត់វីដេអូដោយខ្លួនឯងអាចសាកល្បងប្រើប្រាស់បាន ព្រោះវាមានលក្ខណៈសាមញ្ញ ងាយយល់ លឿនរហ័ស និងអាចប្រើប្រាស់បាន៕
អត្ថបទដោយ៖ ពីង ជូអេង