ខែក្ដៅ កុំឆ្ងល់គីឡូភ្លើងឡើងស្រឺតៗ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពីមូលហេតុសំខាន់ចំនួន ៣ធំៗ ដែលអ្នកត្រូវដឹង
ធី ស្រីល័ក្ខMAY 7 202632 views

នៅអំឡុងពេលអាកាសធាតុក្តៅ បរិមាណថាមពលអគ្គិសនីប្រើប្រាស់ប្រចាំខែអាចនឹងមានការកើនឡើងខុសប្រក្រតី ដូច្នេះប្រាកដជាមានបងប្អូនមួយចំនួនសង្ស័យទៅលើនាឡិកាស្ទង់(កុងទ័រ) ដើរលឿន ហើយក៏មានអ្នកខ្លះទៀតអាចនឹងគិតថាអ្នកផ្គត់ផ្គង់អគ្គិសនីមានបច្ចេកទេសធ្វើឱ្យគីឡូថាមពលអគ្គិសនីកើនច្រើន ឬបុកស៊ីគីឡូជាដើម។

 

ដូច្នេះ ដើម្បីដោះស្រាយនៅបញ្ហាគីឡូឡើងស្រឺតៗនៅរដូវក្តៅនេះ អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានប្រាប់ពីមូលហេតុធំៗ៣ ដែលបងប្អូនគួរធ្វើ៖

ទី១: ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់កុងទ័រ ថាតើដំណើរការត្រឹមត្រូវឬទេ?

ទី២. ការត្រួតពិនិត្យការកត់ត្រាការប្រើប្រាស់ប្រចាំខែសម្រាប់ចេញវិក្កយបត្រ ថាត្រឹមត្រូវឬទេ?

ទី៣.ការត្រួតពិនិត្យប្រព័ន្ធបណ្តាញអគ្គិសនី (ចាប់ពីកុងទ័ររហូតដល់ក្នុងផ្ទះ) និងឧបករណ៍អគ្គិសនីដែលប្រើប្រាស់នៅក្នុងផ្ទះ។

៤៥៤៦

ប្រសិនបើលទ្ធផលនៃការពិនិត្យផ្ទៀងផ្ទាត់កុងទ័រ និងការកត់ត្រាការប្រើប្រាស់ប្រចាំខែសម្រាប់ ចេញវិក្កយត្រត្រឹមត្រូវមានន័យថា បរិមាណថាមពលអគ្គិសនី (kWh) ប្រចាំខែ ដែលកត់ត្រា ដោយកុងទ័រនោះទោះតិចក្តី ច្រើនក្តី នៅដដែលក្តី កើនឡើងតិចក្តី កើនឡើងច្រើនក្តី គឺជាបរិមាណថាមពលអគ្គិសនី (kWh) ត្រឹមត្រូវតាមការប្រើប្រាស់ជាក់ស្តែងពិតប្រាកដ។ ដូច្នេះ ត្រូវត្រួតពិនិត្យប្រព័ន្ធបណ្តាញអគ្គិសនី (ចាប់ពីកុងទ័ររហូតដល់ក្នុងផ្ទះ) និងឧបករណ៍អគ្គិសនី ដែលប្រើប្រាស់នៅក្នុងផ្ទះ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia