ចាប់ពីថ្ងៃទី ៦ នេះរហូតដល់ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២៣ អគ្គិសនីកម្ពុជា (EDC) នឹងធ្វើការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់មួយចំនួនក្នុង ខណ្ឌព្រែកព្នៅ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដង្កោ ខណ្ឌសែនសុខ យ៉ាងណាមិញការរុះរើងនេះនឹងធ្វើការផ្គត់ផ្គង់អគ្គិសនីមានភាពរអាក់រអួលផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ EDC កាលពីថ្ងៃទី៣ ខែមេសា ដំណើរការជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី នឹងអនុវត្ដទៅតាមពេលវេលា និងទីតាំងដូចខាងក្រោម៖
១.នៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៣ ក្នុងចន្លោះម៉ោង៨ដល់ម៉ោង១រសៀល៖
២.ក្នុងចន្លោះពីម៉ោង ៨ដល់ម៉ោង ៤រសៀលនៅ :
- ខណ្ឌសែនសុខ : តំបន់ភ្លើងលេខ P1621 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី (សាខាអូបែកក្អម)
- ខណ្ឌដង្កោ : តំបន់ភ្លើងលេខ PT2141 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ជើងឯក (សាខាទួលពង្រ)
- ក្រុងតាខ្មៅ ខេត្តកណ្តាល : តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់(សាខាចាក់អង្រែក្រោម)។
៣.នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ក្នុងចន្លោះម៉ង ៨ព្រឹក ដល់ម៉ោង ៣រសៀល ៖
- ខណ្ឌមានជ័យ : តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី១ (សាខាទួលពង្រ)
- ខណ្ឌដង្កោ : តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ដង្កោ (សាខាទួលពង្រ)។
អាស្រ័យហេតុនេះសម្រាប់បងប្អូនអាជីវកម្មដែលរស់នៅតាមខណ្ឌដែលបានរៀបរាប់ខាងលើសូមជ្រាបជាដំណឹង និងសូមអនុគ្រោះចំពោះភាពរអាក់រអួលក្នុងរយៈពេលខ្លីនេះផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង