អ្នកមានដីត្រៀម! តំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នឹងលេចឡើងនៅខេត្ដ១នេះ
Bunthoeun KoemOCTOBER 12 202525.5 K views

 តំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នឹងលេចឡើងនៅក្នុងស្រុកជុំគីរី និងក្រុងបូកគោ នៃភូមិសាស្ដ្រខេត្ដកំពត នាពេលឆាប់ៗខាងមុខ។ ខណៈកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” ពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។

 

561649077 1272391604919103 5956693055415489497 N

 

តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំបន់សេដ្ឋកិច្ចពិសេសទាំង២នេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ និងជាទីកន្លែងដែលអាចបង្កេីតការងារជូនបងប្អូនប្រជាពលរដ្ឋ បង្កេីនផលិតផលក្នុងស្រុក លេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងខេត្តកំពត ជាពិសេសចូលរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ចជាតិ។

 

489424391 1092325792939260 7424671694977966229 N

 

គួរជម្រាបផងដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ​២០២៥ តំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន ៥៧ តំបន់ និងកំពុងដំណើរការមានចំនួន ៣២ តំបន់។ ក្នុងនោះ ២៧ តំបន់បានបង្កើតជារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងត្រូវការជាចាំបាច់នូវមន្រ្តីរាជការដើម្បីបម្រើការងារបន្ថែមទៀត​។ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ ២០២៤ កន្លងទៅ។

 

559365132 1272392084919055 4408527780035341639 N

 

ក្នុងនោះដែរ គិតចាប់តាំងពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារ មានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២.៥ប៊ីលានដុល្លារ ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ យ៉ាងណាសម្រាប់ខេត្ដកំពតក៏ទទួលបានគម្រោងវិនិយោគចំនួន ៤ ផងដែរ សម្រាប់រយៈពេល ៩ ខែកន្លងមកនេះ៕

 

558876701 1264059255752338 8292023711181242486 N

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia