អ្នកមានដីត្រៀម! ក្រុមហ៊ុនធំ១ ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី
Bunthoeun KoemJUNE 25 20265 K views

ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក បានស្នើសុំនៅក្នុងការបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលផ្ដោតពិសេសលើឯកទេសស្វាយចន្ទី មានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ធំ។ នេះបើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

731079429 1280812484655610 3897265720072837846 N

 

ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើនេះ។ 

 

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសឯកទេសគំរូមួយសម្រាប់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើការកែច្នៃស្វាយចន្ទី។

 

728468874 1569408304751297 8389422057187171676 N (1)

 

យ៉ាងណាមិញ តាមការបញ្ជាក់ពីឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ដកំពង់ធំ នៅក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយនោះ ក្រៅពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក ក៏មានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង ត្រី នៅស្រុកស្ទោងផងដែរ។ 

 

731078952 1538320287760901 1165849700316313594 N

 

អភិបាលខេត្ដរូបនេះបន្ថែមថា គម្រោងទាំងពីរដែលត្រូវបានផ្តួចផ្តើម និងគាំទ្រយ៉ាងយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា ជាពិសេស គឺការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia