ឱកាសល្អសម្រាប់បងប្អូនដែលចង់រៀនជំនាញ ធ្វើនំ បង្អែម ការ៉េម ជំនាញកសិកមម្មអេកូឡូស៊ី ការដាំដុះ ចិញ្ចឹមសត្វ និងកែច្នៃអាហារ ពេលនេះអង្គការមួយកន្លែងនៅខេត្តសៀមរាបឈ្មោះ អង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញខាងលើដោយឥតគិតថ្លៃជាច្រើននាក់។
បើយោងតាមការការផុសនៅលើផេកផ្លូវការរបស់ Ecole Du Bayon បានឱ្យដឹងថា អង្គការនឹងមានបើកវគ្គបណ្តុះបណ្តាលមួយនៅពេលឆាប់ៗខាងមុន ដែលវគ្គបណ្តុះបណ្តាផ្តោតទៅលើជំនាញគោលធំ២ ៖
- ជំនាញ ធ្វើនំ បង្អែម និង ការ៉េម (បែបបរទេសនិងខ្មែរ)
- ជំនាញកសិកម្មអេកូឡូស៊ី (ការដាំដុះ ចិញ្ចឹមសត្វ និងកែច្នៃចំណីអាហារ)
សម្រាប់ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១ឆ្នាំ ការសិក្សាពុំមានបង់ប្រាក់ឡើយ សាលានឹងផ្តល់ជូនកន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែ អាហារ៣ពេលក្នុង១ថ្ងៃ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ កង់ សម្ភារៈសិក្សា និងដំណើរកំសាន្តផ្សេងៗ ក្រោយបញ្ចប់ការសិក្សាខាងសាលានឹងស្វែងរកការងារឱ្យធ្វើ។
គូសបញ្ជាក់ផងដែរថា ចំពោះវគ្គបណ្តុះបណ្តាលជំនាញនេះនឹងបើកបង្រៀននៅដើមខែ មករា ឆ្នាំ ២០២៤ ហើយនឹងចាប់ទទួលពាក្យចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣។ ដូច្នេះ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈតេឡេក្រាម https://t.me/recruitment2024TVET លោក គុណ តាក់ / វ៉ិត ឆវិន ឬតាមរយៈលេខទំនាក់ទំនង ៖ 077 806 237 / 096 99 500 28 / 063 210 561 ៕
អត្ថបទដោយ ៖សម្បត្តិ សុខឡាង


