យីហោលំដាប់ពិភពលោកប្រ៊េនម៉ាក ECCO កំពុងបើកដំណើរការសាខាខ្លួន២កន្លែងបន្ថែមទៀតនៅដើមឆ្នាំ២០២៣
Daneth MechJANUARY 9 2023
  • នៅថ្ងៃទី៣​​ ខែមករា​ ឆ្នាំ២០២០ ECCO បានបើកដំណើរការសាខាដំបូងបំផុតនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញជាន់ផ្ទាល់ដី
    • នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ECCO បានពង្រីកសាខាទី២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លជាន់ទី១
    • នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ECCO នឹងបើកសម្ពោធសាខាដ៏ធំមួយទៀតនៅផ្សារទំនើប អ៊ីអន ម៉លមានជ័យជាន់ផ្ទាល់ដី
    • ផ្តើមជាមួយនឹងបទពិសោធន៍នៃការលក់ជាច្រើនទសវត្សរ៍ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រទីផ្សារដ៏ល្អបំផុត ប្រ៊េនម៉ាក ECCO ក៏កំពុងបោះពួយប្រកួតប្រជែងជាមួយប្រ៊េនល្បីៗដទៃទៀតនៅក្នុងទីផ្សារកម្ពុជាផងដែរ។ នេះជាមូលហេតុដែល ECCO បានសម្រេចចិត្តពង្រីកសាខាចំនួន២បន្ថែមទៀតក្នុងឆ្នាំតែមួយ (២០២២) រួមមាននៅ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លជាន់ទី១ និង នៅផ្សារទំនើប អ៊ីអន ម៉លមានជ័យ នៅជាន់ផ្ទាល់ដី។

      គួរបញ្ជាក់ផងដែរថាម៉ាកស្បែកជើងដ៏ល្បីល្បាញមួយនេះបានបើកទីតាំងដំបូងក្នុងព្រះរាជណាចក្រកម្ពុជានៅផ្សារទំនើប អ៊ីអន ម៉លភ្នំពេញ ដោយជោគជ័យនៅដើមឆ្នាំ២០២០។

      តាមមតិរបស់អ្នកគ្រប់គ្រងប្រ៊េន ECCO ប្រចាំប្រទេសបានអោយដឹងថា ការពង្រីកហាងព្រមទាំងគោលគំនិតដែលផ្តើមចេញពីការនាំចូលម៉ូតផលិតផលនីមួយៗ​ រួមទាំងការដេគ័រហាង រហូតដល់ការបើកដំណើរការគឺមានភាពសម្រឹតសម្រាំងខ្លាំងបំផុតដើម្បីផ្តល់ជូនអតិថិជនអោយស្គាល់នូវរចនាបទថ្មី ហើយជាពិសេសនោះគឺទាក់ទងទៅនឹងការរៀបចំស្លៀកពាក់លេងស្ទាយតាមបែបថ្មីអោយសម្របតាមផលិតផលដ៏ប្រណិតរបស់ ECCO ដែលស័ក្តិសមបំផុតសម្រាប់បងប្អូនសុភាពបុរស​ និងសុភាពនារីគ្រប់រូបដែលរស់នៅក្នុងសង្គមដ៏ស៊ីវិល័យ និងជឿនលឿនមួយនេះ។

      បន្ថែមពីនេះ ទីតាំងហាងថ្មីក៏បានផ្អែកលើរសនិយមថ្មីដោយផ្តល់ជូនអតិថិជននូវផលិតផលទាំងបុរស និងនារីជាច្រើនមានដូចជា កាបូបស្បែក ខ្សែក្រវ៉ាត ស្បែកជើង និងគ្រឿងលម្អផ្សេងៗជាច្រើនទៀតដែលបងប្អូនអាចរកជាវតាមចំណង់ចំណូលចិត្ត ឬប្រើប្រាស់សម្រាប់កម្មវិធីផ្លូវការនានាផងដែរ។ ម៉ូតដែលពេញនិយមបំផុតសម្រាប់សុភាពបុរស និងសុភាពនារីនោះគឺស្បែកជើងប៉ាតា និងស្បែកជើងសូកដែលអាចពាក់ធ្វើការក្នុងការិយាល័យ ឬសម្រាប់បងប្អូនដែលនិយមការស្លៀកពាក់បែបសាមញ្ញ ងាយៗដើម្បីបំពេញតម្រូវការសកម្មភាពប្រចាំថ្ងៃ។  ម៉ូតស្បែកជើងដែលពេញនិយម និងមិនអាចមើលរំលងបានមានដូចខាងក្រោម៖ ·    ស្បែកជើងបុរស​ ECCO CityTray៖ECCO CityTray ស័ក្តិសមបំផុតសម្រាប់សុភាពបុរសដែលនិយមស្លៀកពាក់បែបក្លាសិក ដោយស្បែកជើងនេះបានបង្ហាញនូវភាពថ្លៃថ្នូរ និងភាពសមឥតខ្ចោះក្នុងការពាក់ចូលរួមកម្មវិធីនានា ឬសម្រាប់ការងារប្រចាំថ្ងៃ។ បើចំពោះគុណភាពវិញ ស្បែកជើងនេះមានភាពធន់ និងប្រណិតបំផុត ព្រោះវាត្រូវផលិតដោយបច្ចេកវិទ្យាដ៏ទំនើបរបស់ ECCO ដូច្នេះវាមានភាពងាយស្រួលក្នុងការធ្វើចលនា និងមានផាសុកភាពបំផុត ពេលពាក់សម្រាប់ធ្វើដំណើរទៅគ្រប់ទីកន្លែង។

      2

      3

      ·    ស្បែកជើងបុរស​ ECCO Soft 7 M Cognac Clio XO៖ស្បែកជើងប៉ាតាបុរស ECCO Soft 7 M Cognac Clio XO ម៉ូតដែលពេញនិយមបំផុតសម្រាប់សុភាពបុរសគ្រប់រូបជាពិសេសសម្រាប់បងៗដែលធ្វើការជាប្រចាំថ្ងៃ។​ ម៉ូតនេះត្រូវបានផលិតឡើងពីស្បែកសុទ្ធ ដោយរចនាជាមួយនឹងស្ទាយដែលអាចពាក់បានស្ទើរតែគ្រប់កម្មវិធី ហើយអ្វីដែលធ្វើអោយម៉ូតនេះលេចធ្លោនោះគឺវាមានទំងន់ស្រាល ងាយស្រួលក្នុងការដើរ ឬធ្វើចលនាផ្សេងៗ ធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃតែម្តង។

      4

      5

      ·    ស្បែកជើងស៊កនារី ECCO ANINE BALLERINA៖វាមានរូបរាងសាមញ្ញជាមួយនឹងគុណភាពដ៏ប្រណិត ហើយងាយស្រួលក្នុងការពាក់ជាប្រចាំ។ជាពិសេសវាស័ក្តិសមបំផុតសម្រាប់សុភាពនារីទាំងឡាយដែលធ្វើការក្នុងការិយាល័យ​។  ECCO ANINE BALLERINA គឺជាជម្រើសដែលសាកសមនឹងសំលៀកបំពាក់គ្រប់ប្រភេទរបស់អ្នក។ វាមកជាមួយនឹងបាតទន់ៗ និងមានកែងកម្ពស់ 15mm ដែលធ្វើអោយអ្នកពាក់ទទួលបានផាសុកភាព ងាយស្រួលក្នុងការដើរ និងបង្កើនភាពទាក់ទាញថែមមួយកម្រិតទៀត។

      6

      7

      ·  ស្បែកជើងប៉ាតានារី ECCO SOFT 7 WHITE៖វាអាចចាត់ទុកជាម៉ូតមួយដែលគ្រប់គ្នានិយមពាក់ជាប្រចាំ​។ ដូចជាម៉ូត ECCO SOFT 7 WHITE នេះដែរ វាត្រូវបានរចនាឡើងយ៉ាងសាមញ្ញ  និងអាចអោយខ្យល់ចេញចូលបានប្រកបដោយផាសុកភាពបំផុត ហើយវាក៏ត្រូវបានគ្រោងឡើងជាមួយនឹងគុណភាពស្បែកដ៏ប្រណិតដែលផលិតឡើងពីបច្ចេកវិជ្ជាដ៏ទំនើបហៅថា ECCO Comfort Fiber System ក្នុងន័យបញ្ចាក់ថាអ្នកនឹងទទួលបានភាពងាយស្រួល និង មិនឈឺជើងជាមួយនឹងសកម្មភាពពេញមួយថ្ងៃរបស់អ្នក។ 

      8

      9

      បើនិយាយអំពីការរចនារបស់ហាងវិញគឺ មានភាពស្រស់បំព្រង មានទីធ្លាដ៏ធំស្រលះដែលអតិថិជនអាចដើរមើល ឬអង្គុយលរស្បែកជើងបានយ៉ាងមានផាសុកភាព។ ទាំងការដេគ័រហាង ទាំងការតាំងផលិតផលសុទ្ធសឹងតែបំផុសដោយពន្លឺភ្លើងភ្លឺច្បាស់ល្អ រួមជាមួយគ្រឿងសង្ហារឹមម៉ូតបែបស្កែនឌីណេវៀន ហើយផ្សំជាមួយលក្ខណៈពិសេសដែលបង្ហាញអោយឃើញស្មារតីនៃប្រេន ECCO មួយនេះផងដែរ។

      10

      11

      អ្នកដឹកនាំរបស់ ECCO ប្រចាំប្រទេសកម្ពុជាក៏បានអោយដឹងថា លោកពិតជាមានភាពរីករាយជាមួយការបើកសម្ពោធសាខាថ្មីពីរបន្ថែមទៀតរបស់ ECCO ព្រោះយើងអាចស្វាគមន៍ដល់ភ្ញៀវទាំងចាស់ និងថ្មីអោយស្គាល់ប្រ៊េនរបស់យើងកាន់តែច្បាស់ ជាពិសេសបានបង្ហាញអោយឃើញថា ECCO កំពុងតែរីកលូតលាស់ ទទួលបានការគាំទ្រពីសំណាក់ប្រជាជនគ្រប់វ័យ​ ហើយលោកក៏ជឿជាក់ថា ប្រ៊េនរបស់ដាណឺម៉ាកមួយនេះនឹងទទួលបានភាពជោគជ័យនៅក្នុងវិស័យសំលៀកបំពាក់នៅព្រះរាជាណាចក្រកម្ពុជាយើងទៀតផង។ 

      សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចចូលទៅកាន់ហ្វេសប៊ុកផេករបស់ ECCO តាមរយៈ [ECCO Shoes – CM https://www.facebook.com/eccocambodia/​​ ]

       

      អត្ថបទពេញនិយមប្រចាំខែ
      អត្ថបទថ្មីៗ
      Footer Background
      Business Cambodia
      បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
      © 2024 Baksey Media. All Rights Reserved.
      Developed by: Technology Cambodia