សម្រាប់បងប្អូនដែលមានលទ្ធភាព ពិសេសម្ចាស់អាជីវកម្ម ដែលចង់ចូលរួមបរិច្ចាគស្បៀងអាហារជូនវីរកងទ័ព និងបងប្អូនជនភៀសសឹកនៅតាមព្រំដែន អាចធ្វើការបរិច្ចាគស្បៀងអាហាររបស់ខ្លួននៅទីតាំងទទួលជំនួយ EAT MORE បឹកកក់ ខណៈពេលនេះកំពុងត្រូវការស្បៀងអាហារ សម្ភារចាំបាច់ជាច្រើន។ យោងតាមព័ត៌មានដែល Business Cambodia ទទួលបានស្បៀងអាហារ និងសម្ភារ កំពុងខ្វះខាតនោះរួមមាន៖
+តម្រូវការស្បៀងអាហារមានដូចជា៖ អង្ករ អំបុក មី ស្ករ ទឹកសុីអីវ ទឹកត្រី ត្រីខ ម្ហូបក្រៀម ត្រីងៀត សាច់ក្រក់ កាហ្វេកញ្ចប់ ខ្ទឹស និងបារីជាដើម។ល។ បន្ថែមពីលើនោះតម្រូវការសម្ភាររួមមាន៖ តង់ ( អស់រលីង ) សាប៊ូគ្រប់ប្រភេទ ថ្នាំដុះធ្មេញ ច្រាស់ដុះធ្មេញ សំឡីអានាម័យ មុង កន្ទេលនិង តង់។
+សម្ភារៈប្រើប្រាស់បន្ទាន់រួមមាន៖ ថង់បឺតខ្យល់ (15x25 20x30) បាវចំណុះ60kg កាំបិត ខ្សែរខ្មៅ ថង់សំរាមធំៗ ក្រដាសសើមជាដើម។ ក្រៅពីនោះក៏មានតម្រូវការកម្លាំង (ពិសេសកម្លាំងបុរសៗ) ដើម្បីរៀបចំ និងលើកសម្ភារផងដែរ។ ដូច្នេះសម្រាប់ម្ចាស់អាជីវកម្ម និងបងប្អូនដែលមានលទ្ធភាពអាចបរិច្ចាគសម្ភារដែលខ្វះខាត និងកំពុងមានតម្រូវការដូចបានជម្រាប់ជូនខាងលើ អាចអញ្ជើញមកកាន់ទីតាំងទទួលជំនួយ EAT MORE បឹងកក់បាន។ ផែនទីទីតាំងទទួលជំនួយ៖ EAT MORE៕


