កូនខ្មែរធ្វើការនៅកូរ៉េ បង្ហើបពីផ្លូវរកលុយពី TikTok ខណៈចំណូលបានដល់ខ្ទង់ពាន់$
នៅ ហៀងSEPTEMBER 30 20221.1 K views

TikTok គឺជាបណ្តាញសង្គមបង្ហោះវីដេអូខ្លីប្រមាណជា ៣នាទីរបស់ចិនដ៏មានប្រជាប្រិយភាពមួយនៅលើពិភពលោក ដែលមានអ្នកប្រើប្រាស់ប្រមាណជាង១.៣៩ពាន់លាននាក់លេងកំសាន្តសប្បាយ ហើយមួយចំនួនទៀតក៏អាចទាញលុយពីក្រុមហ៊ុន តាមរយៈច្រកជាច្រើនដែលក្រុមហ៊ុនអនុញ្ញាត ។  តួយ៉ាងមានប្រទេសជាច្រើនដែលក្រុមហ៊ុនយក្សមួយនេះបើកឱ្យរក លុយបាន ដូចជានៅអាមេរិក អង់គ្លេស បារាំង អ៊ីតាលី អេស្បាញ អាឡឺម៉ង់ កូរ៉េជាដើម យ៉ាងណាមិញមានបងប្អូនខ្មែរទៅធ្វើការងារឬរស់នៅក្នុងប្រទេសកូរ៉េក៏អាចទាញចំណូលពីTikTok បានដែរ ។

ជាក់ស្តែងលោក ម៉ៅ បូណា បានថ្លៃងប្រាប់ក្រុមការងាររបស់ Business Cambodia យ៉ាងដូច្នេះថា រូបលោកនិងមិត្តភក្តិដែលធ្វើការនៅក្នុងប្រទេសកូរ៉េក៏អាចទិញចំណូលពីTikTok មួយផ្នែកដែរ ហើយចំពោះលក្ខខណ្ឌនៃការរកលុយនេះដែរ គឺគ្មានអ្វីដែលស្មុកស្មាញដូចហ្វេសប៊ុកឡើយ មានន័យថាអាខោនបែបណាក៏អាចរកលុយបានដែរ អោយតែជាអាខោនដែលបង្កើតចាប់ពីកន្លះខែរហូតដល់១ខែឡើងទៅ ។

លោកបានឱ្យដឹងទៀតថាចំពោះលុយដែលបាន គឺខាងក្រុមហ៊ុនTikTokគិតទៅលើចំនួន Reach បេះដូង នៅក្នុងវីដេអូនោះ មានន័យថាអ្នកមើល ៤០០ នាក់ Reach បេះដូងបានប្រមាណជាមិនដល់២ ពាន់រៀលឡើយ ប៉ុន្តែត្រង់នេះសូមបញ្ចាក់ថាTikTok រាប់ទៅលើចំនួន Reach បេះដូងតែអ្នកនៅកូរ៉េ ឬហ្វេនៗនិងបណ្តាប្រទេសផ្សេងៗដែលក្រុមហ៊ុនអនុញ្ញាតប៉ុណ្ណោះ ។

ទាក់ទងនៅនឹងការដកលុយដែលរកបានពីTikTok ក៏មិនមែនជារឿងស្មុកស្មាញអ្វីដែរ ដោយគ្រាន់តែទៅធានាគារបំពេញឈ្មោះឬកុងគណនីអាខោនរបស់យើង គឺអាចដកបានហើយ ។ ត្រង់ចំណុចនេះដែរលោកបានបញ្ជាក់ថា ចង់រកលុយពីTikTok ទាល់តែរៀនអត់ធ្មត់បន្តិច ហើយផុសវិដេអូឱ្យបានជារៀងរាល់ថ្ងៃ ព្រោះមួយវីដេអូគឺរកលុយបានមិនសូវច្រើនប៉ុន្មានឡើយ ប៉ុន្តែបើផុសវីដេអូរាល់ថ្ងៃ ហើយមាតិកាវីដេអូនោះមានអ្នកចាប់អារម្មណ៍ទៀតនោះ ទើបលុយធ្លាក់មកច្រើន ដែល១ខែអីអាចចូលពាន់ដុល្លារដែរ ។

សម្រាប់បងប្អូនខ្មែរនៅកូរ៉េមួយចំនួនទៀតបានចាប់ផ្តើមធ្វើហើយរឺនៅ ? បើបានចាប់ផ្តើមហើយ តើមានបញ្ហាអ្វីខ្លះ កំពុងជួប្រទះ អាចធ្វើការបញ្ចេញមតិយោបល់នៅខាងក្រោមអត្ថបទមួយនេះអោយយើងបានដឹង ហើយក៏ជាការចែករំ លែកមួយសម្រាប់បងប្អូនមួយចំនួនទៀតត្រៀមចាប់ផ្តើមរកលុយបន្ថែមពីTikTok ។ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia