ឃើញតែគេរកលុយពីហ្វេសប៊ុក មានដឹងអត់ថា 1K VIEWS ហ្វេសប៊ុកឱ្យលុយប៉ុន្មានសម្រាប់អ្នកកាន់ផេក?
នារី AUTOJUNE 19 202345.1 K views

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ ការផលិតវីដេអូរកលុយនៅលើ Facebook គឺជាវិធីសាស្រ្ដរកចំណូលដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា​ ខណៈមានអ្នកខ្លះអាចរកចំណូលបានដល់ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែក៏មានដែរ។ តើធ្វើយ៉ាងណាទើបអាចរកប្រាក់បានពី Platform មួយនេះ? ហើយក្នុង 1K VIEWS អ្នកផលិតវីដេអូអាចទាញចំណូលបានប៉ុន្មាន?

Download

យោងតាម GAMESPEC ដែលដកស្រង់ពីរបាយការណ៍អ្នកត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា ប្រាក់ចំណូលដែលអ្នកផលិតមាតិកាទាំងអស់អាចរកបានពី Facebook តិចឬច្រើនគឺអាស្រ័យទៅលើអ្នកទស្សនានៅក្នុងប្រទេសនីមួយៗ។ បើអ្នកប្រើប្រាស់មកពីប្រទេសអាស៊ី ​អ្នកផលិតវីដេអូអាចរកចំណូលបានជាមធ្យម ៥ ដុល្លារ ខណៈនៅអឺរ៉ុប អ្នកបង្កើតមាតិកាអាចរកបានចន្លោះពី ៣ ទៅ ៩ ដុល្លារក្នុង 1K VIEWS។

Maxresdefault Min

ទន្ទឹមនឹងនេះដែរដើម្បីអាចរកលុយពី Facebook បានប្រិយមិត្តត្រូវតែបំពេញតាមលក្ខខណ្ឌចំនួន៤ខាងក្រោមនេះ។ ដោយក្នុងនោះរួមមាន៖

១. ត្រូវមានហ្វេសប៊ុកផេក និងផុសវីដេអូឱ្យបានទៀតទាត់

២.​ ត្រូវមានអ្នក Followers ចាប់ពី ១០០០០ ឡើងទៅ

៣​. មានអ្នកមើលវីដេអូរយៈពេល ៦០០០០០ (៦០ម៉ឺន) នាទី ក្នុងរយៈពេល៦០ថ្ងៃ

៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Facebook បាន

How to Make Money on Facebook

គួរជម្រាបផងដែរ ដើម្បីអាចយកលុយពីហ្វេសប៊ុកបាន លុះត្រាតែ Content Creator ទាំងអស់គោរពតាមគោលការណ៍របស់ Facebook ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញា។ លើស​ពី​នេះ សម្រាប់​អ្នក​ណា​ដែល​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ខុស​ច្បាប់ Facebook មិន​អនុញ្ញាត​ជាដាច់ខាត៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia