បន្ទាប់ពីឈរជើងលើវិស័យលក់រាយ រយៈពេលជាង១០ឆ្នាំ នៅកូរ៉េនិងទីផ្សារពិភពលោក ទីបំផុតយីហោផ្សារទំនើបរបស់កូរ៉េ eMart24 ដែលមានសាខាជាង ៦ពាន់កន្លែងនៅលើពិភពលោក បានសម្រេចបណ្តាក់ទុនមករកស៊ីនៅខ្មែរហើយ ដែលបច្ចុប្បន្ននេះយីហោនេះមាន ២សាខានៅក្នុងប្រទេសកម្ពុជាហើយ។
ជាក់ស្តែង កាលពីថ្មីៗនេះផ្សារទំនើបខ្នាតតូច១របស់កូរ៉េគឺយីហោ eMart24 បានសម្ពោធសាខាទី២នៅបឹងកេងកង ក្រោយរកស៊ីជោគជ័យសាខាទី១កាលពីកន្លងទៅនៅកម្ពុជា ហើយយីហោមួយនេះកំពុងតែក្លាយទៅជាហាងលក់ទំនិញនិងកាហ្វេបែបស៊ីវិល័យ មុនគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក KANG INSOK នាយកគ្រប់គ្រងប្រតិបត្តិនៃក្រុមហ៊ុន emart24 នៃប្រទេសកូរ៉េ បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការនាំយកម៉ាកយីហោ emart24 មកកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារដែលមានសក្តានុពលយ៉ាងសម្បើម និងជាមូលដ្ឋានអ្នកប្រើប្រាស់ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន។
លើសពីនេះទៅទៀត ចំពោះចក្ខុវិស័យរបស់ emart24 គឺដើម្បីផ្តល់ជូននូវបទពិសោធន៍ទិញទំនិញមួយកម្រិតទៀត ជាមួយនឹងផលិតផលជាច្រើនបន្ថែមទៀតរួមមានផលិតផលកូរ៉េ អាហារកូរ៉ ផលិតផល No Brands និងផលិតផលពេញនិយមជាច្រើនទៀតមកកាន់ emart24 ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជនកម្ពុជា។
គួរបញ្ជាក់ថា emart24 ត្រៀមខ្លួនជាស្រេចដើម្បីឈានមុខគេ ដោយកំណត់ស្តង់ដារថ្មី និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀតនៅក្នុងឧស្សាហកម្មហាងទំនិញដោយបើកសាខាចម្បង emart24 បឹងកេងកង ៕