សហគ្រាសផលិតអាហារនៅក្នុងស្រុករបស់កូនខ្មែរមួយកន្លែងមានឈ្មោះថា អ៊ីអ៊ែនអឹម យ៉ាំមី បានផលិតនិងកែច្នៃម្ហូបអាហារដែលមានរសជាតិដើមរបស់ខ្មែរយើងជាច្រើនមុខ កំពុងតែបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងស្រុក ខណៈដែលសហគ្រាសមួយនេះមានការគាំទ្រពីប្រជាជនមិនដាច់ពីមាត់ជាពិសេសនោះទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធស្តង់ដារអនាម័យពីក្រសួងថែមទៀត។
សហគ្រាស អ៊ីអ៊ែនអឹម យ៉ាំមី បានច្នៃម្ហូបរបស់ខ្មែរអោយកាន់តែមានភាពទាក់ទាញជាងមុន ពោលគឺម្ហូបអាហាររបស់ខ្មែរយើងដែលល្បីៗ និងពេញនិយមមួយចំនួន ត្រូវបានចម្អិនប្រកបដោយអនាម័យខ្ពស់ ទាំងរសជាតិ និងការវេចខ្ចប់ទៅតាមស្តង់ដារចំណីអាហារ ដោយក្នុងនោះសហគ្រាសកូនខ្មែរមួយនេះទទួលបានវិញ្ញាបនបត្រ HACCP ពីក្រសួង ដែលអនុញ្ញាតនិងវាយតម្លៃពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាស្តង់ដារអនាម័យនៅក្នុងការផលិត ។
លើសពីនេះទៅទៀតសហគ្រាសក៏បានទទួលវិញ្ញាបនបត្រ GMP ពីក្រសួង ដែលទទួលស្គាល់ពីសង្វាក់ផលិតកម្មល្អ ដែលក្នុងនោះបុគ្គលិកមាន Uniform ត្រឹមត្រូវកំឡុងពេលប្រតិបត្តិការ ធានាបាននូវគុណភាពអនាម័យខ្ពស់ អ្វីកាន់តែពិសេសនោះសហគ្រាសបានប្រើប្រាស់ម៉ាស៊ីនទំនើបៗក្នុងការផលិត ដែលធ្វើអោយអតិថិជនឬអ្នកបរិភោគផ្ទាល់មានទំនុកចិត្ត ។
យ៉ាងណាមិញនាពេលបច្ចុប្បន្នសហគ្រាសមួយនេះ បានផលិតនិងច្នៃអាហារចំនួន៥មុខ ដូចជា បុកកន្ទុយហេស កាពិផាវ បុកត្រីឆ្អើរ ប្រហុកអង្រ្កង និងប្រហុកឡាប ដែលសុទ្ធសឹងតែជាអាហារពេញនិយមនៅក្នុងប្រទេសកម្ពុជា ថែមទាំងបញ្ចេញការវេចខ្ចប់ថ្មីចំណុះ១៥០ក្រាម ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការសាកល្បងទទួលទានថែមទៀត។
ហើយប្រភេទអាហារទាំងនេះមានការវេចខ្ចប់នៅក្នុងកែវថ្មយ៉ាងយកចិត្តទុកដាក់ ពោលមិនត្រឹមតែមានភាពស្រស់ស្អាតតែប៉ុណ្ណោះទេ ថែមទាំងធានាបាននូវគុណភាពនិងសុវត្ថិភាពក្នុងការទទួលទានថែមទៀត។ ក្នុងនោះសហគ្រាសបានបញ្ជាក់ថា មានប្រភេទសាច់ប្រឡាក់រួចហើយ រហូតទៅដល់ជាង២០មុខឯណោះ ចែកចាយទៅកាន់ផ្សារម៉ាតតូចធំជាច្រើននៅក្នុងស្រុក ដូចជាផ្សារទំនើប អ៊ីអន ម៉ាក្រូ Lucky ផ្សារថៃហួត ផ្សារអូរឫស្សី ផ្សារថ្មី ផ្សារអូឡាំពិច និងវត្តមានផ្សារទំនើបៗជាច្រើនទៀត ។
គួរបញ្ជាក់ថា បច្ចុប្បន្ន សហគ្រាសអ៊ីអ៊ែនអឹម យ៉ាំមី បានចែកចាយផលិតផលរបស់ខ្លួនទៅកាន់ផ្សារទំនើបតូចធំជាច្រើននៅក្នុងស្រុក ហើយសហគ្រាសក៏កំពុងស្វែងរកដៃគូសហការណ៍បោះដុំទៅក្រៅប្រទេស ដើម្បីធ្វើឱ្យម្ហូបអាហាររបស់ខ្មែរយើងមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារទូលំទូលាយ ។
សម្រាប់ការចាប់អារម្មណ៍ឬសាកសួរពត៌មានបន្ថែម ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់
តាមរយៈផេកផ្លូវការ E&M YUMMY : https://tinyurl.com/2z5mnt4n
ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868
ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl
ឬតាមរយៈTik Tok https://www.tiktok.com/@emyummycambodia?_t=8fRFztvRkmY&_r=1