ក្តៅៗ! ចិនហាមឃាត់ការនាំចូលផ្លែទុរេនពីវៀតណាម ក្រោយរកឃើញថាមានសារធាតុគីមីបង្កជំងឺមហារីក
ធី ស្រីល័ក្ខJANUARY 31 2025109 views

ក្រុមហ៊ុននាំចេញផ្លែទុរេននៅវៀតណាម កំពុងអំពាវនាវឱ្យអ្នកស្រុកជួយទិញផ្លែឈើរបស់ពួកគេដោយមានការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក ព្រោះពេលនេះវៀតណាមកំពុងជួបទុក្ខធំខណៈចិនហាមឃាត់ការចាំចូលផ្លែទុរេនពីវៀតណាម ព្រោះរកឃើញថាមានសារធាតុគីមីបង្កនៅជំងឺមហារីក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn Express។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បញ្ហា​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​អនុវត្ត​ស្តង់ដារ​តឹងរ៉ឹង​ជា​ពិសេស​តម្រូវ​ការ​ក្នុង​ការ​ធ្វើ​តេស្ត​រក​សារធាតុ Auramine O ដែល​ជា​សារធាតុ​គីមី​ដែល​មាន​ហានិភ័យ​បង្ក​មហារីក។ នៅក្នុង​ចំណោម​កុងតឺន័រ​ទាំង ១០ មាន ៥ កុងតឺន័រ​ត្រូវ​បាន​គយ​ចិន​ប្រគល់​មក​វិញ​ដោយ​សាររកឃើញសារធាតុគីមីបង្កនៅជំងឺមហារីក។

 

លោក Doan Van Ven អគ្គនាយកក្រុមហ៊ុន Anh Thu Dak Lak Co., Ltd. បាននិយាយថា នេះជាលើកទីមួយហើយដែលទំនិញរបស់លោកត្រូវបានប្រគល់មកវិញ។ ដោយកាលពីមុន ចិនបានត្រួតពិនិត្យតែសារធាតុកាដមីញ៉ូមទេ ហើយយើងតែងតែបំពេញតាមស្តង់ដារតែពេលនេះក្រុមហ៊ុនរបស់យើងបានផ្អាកការនាំចេញព្រោះភាគីខាងចិនបានតេសរកសារធាតុ Auramine O ។

 

លើសពីនេះទៅទៀត នាពេលនេះចិនកំពុងតែរឹតបន្តឹងការនាំចេញផ្លែឈើពីវៀតណាមទៅប្រទេសខ្លួនយ៉ាងខ្លាំង ហើយឥឡូវនេះផ្លែទុរេនវៀតណាមត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងសម្រាប់អ្នកនាំចេញទាំងអស់ទៅកាន់ទីផ្សារប្រទេសចិនដោយការផ្លាស់ប្តូរភ្លាមៗបានធ្វើឱ្យធុរកិច្ចវៀតណាមជាច្រើនមិនអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស ដែលជាហេតុនាំឱ្យការដឹកជញ្ជូនត្រឡប់មកវិញ ឬពន្យារពេលនៅព្រំដែន។

17

ជាការឆ្លើយតប នាយកដ្ឋានការពារបន្លែផ្លែឈើរបស់វៀតណាមបានជំរុញឱ្យ អាជ្ញាធរមូលដ្ឋានពង្រឹងការត្រួតពិនិត្យតំបន់ដាំដុះ និងកន្លែងវេចខ្ចប់ ជាពិសេសគឺរឹតបន្តឹងការត្រួតពិនិត្យសំណល់ថ្នាំសម្លាប់សត្វល្អិត ដោយវិធានការទាំងនេះធ្វើឡើងដើម្បីរក្សាគុណភាព និងកេរ្តិ៍ឈ្មោះរបស់ផ្លែឈើវៀតណាមនៅលើទីផ្សារអន្តរជាតិផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia