នៅសហរដ្ឋអាមេរិកឥឡូវនេះ មានមនុស្សមិនតិចទេដែលកំពុងនាំគ្នាទិញ iPhone និង Apple Watch ខណៈ iPhone15 នឹងត្រូវបើកសម្ពោធឱ្យលក់ជាផ្លូវការនៅប៉ុន្មានខែខាងមុខនេះហើយ។ បើយោងតាមការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថា អ្នកដែលទិញiPhone 14 នៅពេលនេះ នឹងស្តាយក្រោយ ខណៈអ្នកជំនាញលើកឡើងច្បាស់ៗបែបនេះ៖
យោងតាមអ្នកវិភាគ Jeff Pu ដែលបានចែករំលែកព័ត៌មានលំអិតដំបូងជាមួយ 9to5Mac បានឱ្យដឹងថាសម្រាប់ការសម្រុកទៅទិញ iPhone ប្រើនៅពេលនេះគឺជាការខាតបង់ណាស់។ ការខាតនេះបណ្ដាលមកពីកត្តាពីរយ៉ាង ទី១. Apple គ្រោងនឹងបញ្ចេញ iPhone15 ថ្មីប៉ុន្មានថ្ងៃខាងមុនទៀតនេះ ប៉ុន្តែមនុស្សសុខចិត្តដកប្រាក់សន្សំរបស់ខ្លួនទៅទិញ iPhone ស៊េរីមុនៗទៅវិញ។ ទី២. នៅពេលដែល iPhone15 ចេញលក់នៅលើទីផ្សារភ្លាម Apple នឹងបញ្ចុះតម្លៃ iPhone ស៊េរីមុនៗ តួយ៉ាងដូចជា iPhone14 ជាដើម ធ្វើឱ្យអ្នកទិញឥឡូវនេះត្រូវខាត។
សម្រាប់ Apple Watch ក៏ដូចគ្នាដែរ ព្រោះក្រុមហ៊ុន Apple ត្រូវបានគេរំពឹងយ៉ាងមុតមាំថា Apple Watch SE នឹងលេចចេញជារូបរាងឡើងនៅក្នុងព្រឹត្តិការណ៍ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះជាមួយ iPhone1៥ ដែរ។ កត្តាទាំងនេះហើយ ទើបអ្នកជំនាញនៅបរទេសមិនណែនាំឱ្យមនុស្សត្រូវហូតលុយចេញពៅហោប៉ៅដើម្បីទៅទិញ iPhone ឬ Apple Watch ពេលនេះទេ៕


