ក្រុមហ៊ុនដឹកជញ្ជូនរបស់ខ្មែរធំជាងគេមួយកំពុងជួយពលរដ្ឋក្នុងស្រុកទិញទំនិញឆ្លងប្រទេស រាប់លានមុខ និងមានសេវាកម្ម៣ផ្សេងទៀតលើសពីក្រុមហ៊ុនដឹកជញ្ជូនធម្មតា!!
បច្ចុប្បន្នក្រុមហ៊ុនដឹកជញ្ជូនមានច្រើន ដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា ក៏ប៉ុន្តែចង់រកក្រុមហ៊ុនដែលទុកចិត្តបាន សេវាកម្មលឿនរហ័ស មានភាពងាយស្រួលមិនសូវមានច្រើននោះទេ ជាពិសេសក្រុមហ៊ុនដែលបានយល់ច្បាស់ពីបញ្ហារបស់អតិថិជន និងផ្តល់សេវាកម្មដែលអតិថិជនចង់បានពិតប្រាដក។
នៅក្នុងអត្ថបទនេះ និងនាំបងប្អូនទាំងអស់គ្នាមកស្គាល់ក្រុមហ៊ុនដឹកជញ្ជូនមួយ ដែលមានលើសពីសេវាកម្មផ្ញើទំនិញ ការធ្វើដំណើរទូទៅ តែជាក្រុមហ៊ុនដឹកជញ្ជូនទំនើប ទាន់សម័យ ជាពិសេសគឺយីហោបង្កើតឡើងដោយសា្នដៃខ្មែរគឺ DRSB Express ជាក្រុមហ៊ុនដឹកជញ្ជូនបទពិសោធន៍៦ឆ្នាំ មានអតិថិជនក្នុងដៃជាង ៣០,០០០នាក់ និងដៃគូសហការនៅតាមបណ្តាខេត្តក្រុងជាង២០សាខាដូចជា ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបងជាដើម។
ជាការពិត កាលណាបើនិយាយពីឈ្មោះក្រុមហ៊ុនដឹកជញ្ជូន DRSB គេប្រាដកជានឹកឃើញដល់សេវាកម្មដឹកជញ្ជូនឆ្លងប្រទេសដ៏ល្បីបំផុត ថាលឿន រហ័ស ហើយចំណាយតិចនោះគឺ សេវាកម្មទិញទំនិញ ដុំនិងរាយ ពីវេបសាយនិង App ប្រទេសចិន Taobao, T-mall, 1688 និងLazada ជាApp ល្បីនៅប្រទេសថៃដែលប្រមូលផ្តុំទៅដោយទំនិញគ្រប់ប្រភេទ រាប់លានមុខ អ្វីក៏មាន ហើយទិញបានក្នុងតម្លៃដើម។
ចំណុចពិសេសលើសពីនេះ ហើយក៏ជាមន្តស្នេហ៍របស់ DRSB Express ចំពោះការទិញទំនិញពី ចិន ថៃ គឺចំណេញពេលវេលា លឿនទាន់ចិត្ត ដោយសារតែក្រុមហ៊ុន មានក្រុម ការងារដឹកជញ្ជូន ទោះនៅទីណា ក៏ដឹកដល់ ហើយពិតជាងាយស្រួលសម្រាប់អ្នករកស៊ីដែលយកមកលក់បន្ត ដោយមិនចាំបាច់អោយភ្ញៀវចាំយូរ ដោយក្រៅពីមានសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក ក៏មានការដឹកជញ្ជូនតាមផ្លូវអាកាស ចំណាយតិចចំណេញច្រើនត្រឹមតែ២០០រៀល ក្នុង១កញ្ចប់ ហើយបងប្អូនអាចធ្វើការតាមដានអីវ៉ាន់របស់ខ្លូនលើទូរស័ព្ទដៃបានយ៉ាងស្រួល និងសុវត្ថិភាព តាមរយះ Appដែលក្រុមហ៊ុនបានបង្កើត និងរៀបចំបានយ៉ាងល្អ សម្រាប់ការប្រើប្រាស់។
អ្វីដែលគួរកត់សម្គាល់ ក្រុមហ៊ុនដឹកជញ្ជូនមានសេវាកម្មដ៏ច្រើន ខុសពីគេនេះ ក៏ផ្តល់នូវភាពងាយស្រួលបន្ថែម ដោយបងប្អូនមិនពូកែប្រើប្រាស់វេបសាយឬApp មិនចេះភាសា មិនទម្លាប់បញ្ជាទិញទំនិញពីមុនមក ក៏ក្រុមហ៊ុនមានក្រុមការងារ ចាំជួយ ណែនាំ បង្ហាញវិធីក្នុងការកម្មង់ទំនិញ។
មិនមែនចេះតែទាក់ទាញបងប្អូនទេ ដោយសារក្រុមហ៊ុន បានសម្លឹងឃើញតម្រូវការអតិថិជន ក៏បានបង្កើតសេវាកម្មទី២ គឺកុម្មង់ធ្វើ និងបង្កើតប្រេនផលិតផលគ្រប់ប្រភេទពីប្រទេសចិន និងថៃ សេវាកម្មទី៣គឺ ប្តូរប្រាក់ និងវេប្រាក់ទៅកាន់ដៃគូរអាជីវកម្មនៅប្រទេសចិន និងថៃ ដោយអាចទុកចិត្តលើសេវាកម្មនេះបាន១០០%ជាពិសេសចំណេញខ្ពស់ ដោយក្រុមហ៊ុនបានសិក្សា និងមានជំនាញច្បាស់លាស់នៅក្នុងសេវាកម្មនេះ។
លើសពីនេះ ដោយមើលឃើញសក្តានុពល និងការចង់បានរបស់អតិថិជន នៅពេលថ្មីៗនេះ ក្រុមហ៊ុន DRSB Express បានបើកនូវសេវាកម្មថ្មីមួយបន្ថែមទៀត គឺសេវាកម្មដឹកអ្នកដំណើរភ្នំពេញ-កំពតនិងកែប ដោយរថយន្តមានផាសុកភាព លឿន រហ័ស តម្លៃសមរម្យ។
ជារួមក្រុមហ៊ុននេះ ពិតជាស័ក្តសមសម្រាប់អតិថិជនក្នុងស្រុកដែលត្រូវការសេវាកម្មទាំង៤ខាងលើ ហើយDRSB Express ពិតជាក្រុមហ៊ុនដឹកជញ្ជូនយីហោខ្មែរ ដ៏គួរអោយសរសើរដោយបានបង្កើតបច្ចេកវិទ្យាទំនើបៗ ដើម្បីជម្រុញអោយសង្វាក់នៃការដឹកជញ្ជូនទំនិញនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរឡើង និងកាន់តែងាយស្រួល ចំណេញជាងមុន។
ចំពោះព៍ត៌មានបន្ថែមលើសេវាកម្មទាំងអស់ បងប្អូនក៏អាចធ្វើការទំនាក់ទំនងមកកាន់ DRSB Express តាមរយៈលេខទូរស័ព្ទ Hotline: 015 621 555 | 077 621 555 ឬអាសយដ្ឋាន អាគារលេខ 165, ផ្លូវ 175, ភូមិ០៤, សង្កាត់ទួលទំពូង០២, ខណ្ឌចំការមន, រាជធានីភ្នំពេញ។ បន្ថែមពីនេះ អ្នកអាចទាញយកកម្មវិធីដោយឥតគិតថ្លៃតាមរយៈ Link ៖ https://drsblogistic.com/download ។


