នាំមកនូវដំណោះស្រាយអាជីវកម្មបែប ឌីជីថល ប្រកបដោយភាពច្នៃប្រឌិតទៅកាន់ទីផ្សារកម្ពុជា
ដូចទៅនឹងការចាប់ផ្ដើមអាជីវកម្មថ្មីថ្មោងជាច្រើនដែរ គំនិតដែលនៅពីក្រោយចក្ខុវិស័យរបស់ Droppii បានកើតឡើងនៅចំកណ្តាលនៃឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅសតវត្សរ៍ទី ២១ ការរីកចម្រើន និង ថាមពលដ៏ធំធេង នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក បានបង្ហាញឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នកធ្វើអាជីវកម្មបែបបុគ្គល ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេតាមអ៊ីនធឺណិត។ តាមរយៈគេហទំព័រមួយ អាជីវកម្មទាំងឡាយអាចចាប់យកអតិថិជនជាច្រើន ទាំងនៅក្នុងស្រុក និង ជុំវិញពិភពលោក ហើយព័ត៌មានលម្អិតអំពីផលិតផល និងការវាយតម្លៃ គឺមានភាពងាយស្រួលខ្លាំង និងនៅកន្លែងតែមួយ។ អាជីវកម្មកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ កំពុងលែងមានហាងលក់ទំនិញជាក់ស្តែងទៀតហើយ, ហាងទាំងឡាយគឺបានបង្កើតឡើង និងមានវត្តមាន នៅលើអ៊ីនធឺណិតទាំងស្រុង។
ប៉ុន្តែការចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មអនឡាញនៅតែមានបញ្ហាត្រូវប្រឈមជាច្រើន ជាពិសេសសម្រាប់អ្នកដែលមានការងារប្រចាំថ្ងៃ ហើយគ្រាន់តែចង់រកចំណូលបន្ថែម។ ការធ្វើជាម្ចាស់អាជីវកម្មទាមទារពេលវេលាច្រើន លុយកាក់ និងការស្ថាបនា ខ្លួនឯង ដើម្បីស្រាវជ្រាវផលិតផល គ្រប់គ្រងសារពើភ័ណ្ឌ ផ្សព្វផ្សាយពាណិជ្ជកម្ម លើបណ្តាញទីផ្សារ, វេចខ្ចប់ និង ដឹកជញ្ជូនផលិតផលទៅកាន់អតិថិជនដោយសុវត្ថិភាព។ដោយមើលឃើញកត្តាទាំងអស់នេះ វាជាឱកាសសម្រាប់គំរូអាជីវកម្មប្រភេទថ្មី ត្រូវបានបង្កើតឡើង។
ការបង្កើតដំណោះស្រាយអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហានាពេលបច្ចុប្បន្ននេះ ៖
គំនិតបង្កើតឡើងរបស់ Droppii គឺថាអ្នកលក់អនឡាញគួរតែអាចផ្តោតទាំងស្រុងលើការថែទាំអតិថិជន និងបង្កើតការលក់របស់ពួកគេ។ ដើម្បីធ្វើដូច្នេះបាន Droppii គ្រប់គ្រងប្រតិបត្តិការអាជីវកម្មពីខាងក្រោយសម្រាប់អ្នកលក់ រួមទាំងសារពើភ័ណ្ឌផលិតផល ឃ្លាំងស្តុក ការដឹកជញ្ជូន ការវេចខ្ចប់ និងការដឹកជញ្ជូនដោយផ្ទាល់ទៅកាន់អតិថិជន។
វិធីសាស្ត្របំពេញការបញ្ជាទិញនេះត្រូវបានគេស្គាល់ថាជា Dropshipping ប៉ុន្តែគំរូរបស់ Droppii មានភាពខុសប្លែកគ្នាតាមរយៈមុខងារសំខាន់មួយ៖ ទិញតែផលិតផលដែលមានគុណភាពខ្ពស់, ផលិតផលដែលកំពុងមានតម្រូវការខ្ពស់លើទីផ្សារពីអ្នកផ្គត់ផ្គង់ និង ផ្តល់ជូននូវបញ្ជីផលិតផលដែលបានរៀបចំសម្រាប់អ្នកលក់ដើម្បីធ្វើការជ្រើសរើសលក់។ ផលិតផលត្រូវមានទំហំទីផ្សារធំ មានវិញ្ញាបនបត្របញ្ជាក់ពីគុណភាព (ដូចជាការយល់ព្រមពី FDA) និង ផ្តល់កម្រៃជើងសារដ៏ច្រើនសម្រាប់អ្នកលក់ រួមជាមួយនឹងលក្ខណៈវិនិច្ឆ័យផ្សេងទៀតដែលធានាថាទាំងអ្នកលក់ និង អតិថិជន នឹងទទួលបានអត្ថប្រយោជន៍។
គំរូអាជីវកម្មរបស់ Droppii ក៏រួមបញ្ចូលផងដែរនូវសេវាកម្ម និង ធនធានសំខាន់ៗជាច្រើន រួមទាំងវគ្គសិក្សាអាជីវកម្មសម្រាប់អ្នកលក់ ដើម្បីបង្កើនជំនាញលក់របស់ពួកគេ។ វេទិកាពាណិជ្ជកម្មអនឡាញរបស់ Droppii សម្រាប់អ្នកលក់ គឺដើម្បីធ្វើការលក់ និងធ្វើការវាយតម្លៃ។ មានទាំងវេទិកាអនឡាញ និងជំនួបដោយផ្ទាល់ សម្រាប់អ្នកលក់ ដើម្បីបង្កើតបានជាសហគមន៍ពិភាក្សាអំពីយុទ្ធសាស្ត្រ និង អបអរសាទរភាពជោគជ័យ។
នាងខ្ញុំ លី នាយកប្រតិបត្តិនៃក្រុមហ៊ុន Droppii Cambodia ជឿជាក់ថា Droppii អាចជះឥទ្ធិពលយ៉ាងសំខាន់ទៅដល់អ្នកដែលចង់ស្វែងរកប្រាក់ចំណូលបន្ថែមក្រៅម៉ោង ឬ រកប្រាក់ខ្លះនៅពេលសម្រាកថែទាំកូនរបស់ពួកគេនៅឯផ្ទះ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណា។ "មិនថាអ្នកជាឪពុកម្តាយដែលនៅផ្ទះ និស្សិតមហាវិទ្យាល័យ ឬ អ្នកធ្វើការពេញម៉ោងទេ អ្នកអាចធ្វើជាថៅកែខ្លួនឯង ហើយកំណត់កាលវិភាគដោយផ្ទាល់ខ្លួនដើម្បីធ្វើជាអ្នកលក់ជាមួយយើងខ្ញុំ។ យើងខ្ញុំតែងនៅក្បែរអ្នកដើម្បីបង្កើតភាពងាយស្រួល ធ្វើឱ្យអ្នកអាចផ្តោតលើតែអ្វីដែលសំខាន់ ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក ហើយអាចសន្សំប្រាក់បន្ថែមសម្រាប់អនាគតបាន។"
ស្វែងរកភាពជោគជ័យតាមរយៈផលិតផលដែលបានជ្រើសរើស និងការលក់ផ្ទាល់ខ្លួន ៖
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ Droppii បានរកប្រាក់ចំណូលរបស់ខ្លួនកើនឡើងជាលំដាប់។ គិតត្រឹមចុងឆ្នាំ ២០២២, Droppii មានអ្នកលក់អនឡាញជាង ៦៥,០០០ នាក់ ដែលបានបង្កើនការលក់ផលិតផលបានជាង ១៣៥,០០០ ប្រភេទនៃផលិតផល ជារៀងរាល់ខែ។
Droppii ក៏កំពុងបន្តស្វែងរកដៃគូជាអ្នកផ្គត់ផ្គង់បន្ថែមទៀតនៅជុំវិញពិភពលោក និងបណ្តុះបណ្តាលទីផ្សារថ្មីអំពីផលិតផលរបស់អ្នកផ្គត់ផ្គង់។ តាមរយៈការសម្របសម្រួលរបស់ Droppii អ្នកផ្គត់ផ្គង់អាចបណ្តុះបណ្តាលអ្នកលក់យ៉ាងហ្មត់ចត់ អំពីអត្ថប្រយោជន៍នៃផលិតផលរបស់ពួកគេ និងរបៀបធ្វើទីផ្សារផលិតផលឱ្យល្អបំផុតដល់អតិថិជន។ ជាលទ្ធផល អ្នកលក់អាចផ្តល់ការប្រឹក្សាផ្ទាល់យ៉ាងលម្អិត ទៅដល់អតិថិជន ដែលបានចាប់អារម្មណ៍ ក្នុងការសាកល្បងប្រើប្រាស់នូវអ្វីដែលថ្មី។
យុទ្ធសាស្ត្រនេះ អនុញ្ញាតឱ្យអ្នកផ្គត់ផ្គង់បង្កើនប្រសិទ្ធភាពនៃការលក់របស់ពួកគេ សន្សំសំចៃលើការផ្សាយពាណិជ្ជកម្ម, កាត់បន្ថយចំណាយលើការធ្វើទីផ្សារ និង អាចវិនិយោគឡើងវិញទៅលើប្រាក់ចំណូលដែលពួកគេទើបទទួលបាន ទៅក្នុងអាជីវកម្មរបស់ពួកគេ។ វាក៏អនុញ្ញាតឱ្យអ្នកលក់អនឡាញ កាន់តែមានបទពិសោធន៍ផ្ទាល់ខ្លួន និងអាចផ្តោតចំទៅនឹងតម្រូវការរបស់អតិថិជន ដូចគ្នាទៅនឹងការប្រាស្រ័យទាក់ទងផ្ទាល់របស់អ្នកលក់នៅតាមបណ្តាហាងទំនិញជាក់ស្តែងដែរ។ នៅក្នុងពិភពអនឡាញដែលកំពុងរីកចម្រើន ការតភ្ជាប់ និង ការសន្ទនាពិតប្រាកដ មានសារៈសំខាន់ណាស់ ក្នុងការកសាងទំនុកចិត្ត និង ភាពស្មោះត្រង់ទៅលើកិត្តិស័ព្ទនៃផលិតផលនីមួយៗ។
Droppii ក៏ផ្តល់នូវឃ្លាំងស្តុកប្រកបដោយសុវត្ថិភាព សម្រាប់ផលិតផលរបស់អ្នកផ្គត់ផ្គង់ តាមរយៈមជ្ឈមណ្ឌលវេចខ្ចប់ប្រកបដោយជំនាញ ដែលមានទីតាំងនៅអាស៊ីអាគ្នេយ៍ និង នៅកម្ពុជា អ្នកផ្គត់ផ្គង់ដែលមិនមានសារពើភ័ណ្ឌច្រើន អាចសន្សំសំចៃលើការចំណាយលើការស្តុក និង បង្កើនប្រសិទ្ធភាពលើការចែកចាយរបស់ពួកគេ។ នៅពេលដែលអ្នកលក់បញ្ជាក់ពីការបញ្ជាទិញរបស់អតិថិជន, Droppii នឹងរៀបចំវេចខ្ចប់ ហើយបញ្ជូនផលិតផលនោះពីមជ្ឈមណ្ឌលវេចខ្ចប់ ទៅដល់ដៃរបស់អតិថិជនផ្ទាល់តែម្តង។ កត្តានេះអាចការពារបានការខូចខាត ដែលអាចកើតមាន ឬ ការបាត់បង់គុណភាពចំពោះផលិតផល ដែលអាចកើតឡើង ប្រសិនបើវាឆ្លងកាត់តាមបណ្តាញផ្សេងច្រើនទៀត ដូចជាការរក្សាទុកលើធ្នើនៅក្នុងហាងផ្ទាល់ ឬរក្សាក្នុងឃ្លាំងនៅផ្ទះរបស់អ្នកលក់ផ្ទាល់។
ការផ្លាស់ប្តូរវិធីសាស្រ្តទីផ្សារនៅកម្ពុជា ៖
Droppii បានចាប់ផ្តើមបង្កើតឡើងនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែមនុស្សទូទាំងពិភពលោកអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាជីវកម្មដ៏ទូលំទូលាយ នឹងងាយស្រួលអ្នកដឹកនាំរបស់ក្រុមហ៊ុន បានពង្រីកសេវាកម្មរបស់ខ្លួននៅកម្ពុជា។
ចក្ខុវិស័យរបស់អ្នកផ្តើមអាជីវកម្មថ្មីនេះ គឺដើម្បីក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ប្រកបដោយភាពច្នៃប្រឌិត ឈានមុខគេក្នុងការរៀបចំការលក់ និង ការរៀបចំផលិតផលផ្ទាល់ខ្លួន។ Droppii ធ្វើការតភ្ជាប់ និងគាំទ្រដល់អ្នកលក់, អ្នកផ្គត់ផ្គង់ និង អតិថិជន នៅគ្រប់ជំហាននៃដំណើរការលក់ ដើម្បីភ្ជាប់ទំនាក់ទំនងគ្នា និង បង្កើតបានបទពិសោធន៍ល្អសម្រាប់មនុស្សគ្រប់គ្នា។
ដោយទើបតែចាប់ផ្តើមយុទ្ធនាការទីផ្សារ នៅកម្ពុជាលើកដំបូងរបស់ Droppii ជំហានបន្ទាប់របស់ Droppii គឺដើម្បីពង្រីកប្រតិបត្តិការ និងដឹកជញ្ជូន នៅកម្ពុជា បន្ថែមបទពិសោធន៍ថ្មី ដល់អតិថិជន ចាប់ពីពេលបញ្ជាទិញផលិតផល រហូតដល់ការចែកចាយ។ បន្តផលិតកម្មវិធី "ស្ត្រីផ្តើមអាជីវកម្មថ្មី (Women in Startup)" របស់ពួកគេ។ ក្នុងវគ្គកម្មវិធីនីមួយៗ អ្នកជំនាញ និង សហគ្រិនឈានមុខគេ នឹងផ្តល់ការណែនាំ ដំបូន្មាន យុទ្ធសាស្ត្រ និង រឿងរ៉ាវបំផុសគំនិត ដើម្បីជួយស្ត្រី ឱ្យជោគជ័យក្នុងអាជីវកម្ម។
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្កើតឥទ្ធិពលលើទីផ្សារកម្ពុជា និង បន្តការច្នៃប្រឌិត លើការអនុវត្តរបស់ពួកគេ, Droppii ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរឧស្សាហកម្មនៃពាណិជ្ជកម្មបែប អេឡិចត្រូនិក។
ដើម្បីស្វែងយល់បន្ថែមអំពីចក្ខុវិស័យរបស់ Droppii និងរបៀបក្លាយជាដៃគូអាជីវកម្មអនឡាញជាមួយ Droppii ឬ ក្លាយជាអ្នកផ្គត់ផ្គង់, សូមចូលទៅកាន់គេហទំព័រ Droppii ។ សម្រាប់ការសាកសួរពីប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទងមកកាន់: support.ca@droppii.com ឬ តាមរយៈទូរស័ព្ទ 0312 047771 ។


